PropellerAds

តាមការអះអាង ចិនកំពុងធ្វើអាណានិគមលើប្រទេសតូចៗតាមរយៈផ្តល់កម្ចីដ៏ច្រើន ដែល ប្រទេសតូចៗទាំងនោះគ្មានលទ្ធភាពសងវិញបាន។
ចិនត្រូវបានចោទប្រកាន់ថា កំពុងប្រើឥទ្ធិពលកម្ចីលុយដ៏ធំ ក្នុងការកាន់កាប់រដ្ឋតូចៗនៅទូទាំងពិភពលោក ដើម្បីឆក់យកធនធាន និងបង្កើនតំបន់យោងធារបស់ខ្លួន។
ប្រទេសកំពុងអភិវឌ្ឍជាច្រើន ដូចជា៖ ប៉ាគីស្ថាន (Pakistan)ទៅដល់ ជីបោទី (Djibouti) និងពីម៉ាលដាយ៍វេស (Maldives)ជាដើម ជំពាក់បំណុលចិនដ៏ច្រើន ហើយប្រទេសទាំងនេះ កំពុងរងសម្ពាធក្នុងការផ្ទេរសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិ ឬក៏អនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួន។
បំណុលមួយចំនួន គេហៅថា “ការទូតដែលធ្លាក់ចូលទៅក្នុងបំណុល” (debt-trap diplomacy) ឬក៏ “បំណុលដែលនាំឱ្យមានអាណានិគម” (debt colonialism) ។ ការផ្តល់កម្ចីដ៏គួរឱ្យទាក់ទាញទៅកាន់ប្រទេសនានាដែលមិនអាចមានលទ្ធភាពសងវិញបានរបស់ចិន ហើយក្រោយមកទាមទារឱ្យមានការធ្វើសម្បទាន នៅពេលប្រទេសទាំងនោះមិនអាចសងបំណុលរបស់ខ្លួន កំពុងកើតមានជាបន្តបន្ទាប់។ ប្រទេសស្រីលង្កា គឺជាឧទាហរណ៍ជាក់ស្តែងកាលពីឆ្នាំមុន។
ប្រទេសស្រីលង្កាជាប់បំណុលចិនជាង១ពាន់លានដុល្លារ ហើយក្រោយមកក៏បានប្រគល់ផែមួយទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន កាន់កាប់ស្របច្បាប់រយៈពេល៩៩ឆ្នាំ។
លើសពីនេះទៀត ប្រទេសជីបូទី (Djibouti) ដែលជាមូលដ្ឋានយោធាអាមេរិកដ៏សំខាន់នៅក្នុងទ្វីបអាហ្វ្រិក ក៏មើលទៅទំនងជានឹងប្រគល់ការគ្រប់គ្រងស្ថានីយ៍ផែមួយទៅឱ្យក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំងដែរ។
កាលពីខែមីនាកន្លងទៅ អតីតរដ្ឋមន្រ្តីការបទេសអាមេរិក លោក Rex Tillerson បាននិយាយថា ទីក្រុងប៉េកាំងបានជំរុញឱ្យប្រទេសជាប់បំណុលប្រើប្រាស់កុងត្រាដ៏ស្មុគ្រស្មាញ អនុវត្តកម្ចីជញ្ចក់ឈាម និងកិច្ចព្រមព្រៀងពុករលួយ ដែលនាំឱ្យប្រទេសទទួលកម្ចីជាប់ផុងក្នុងបំណុល និងធ្វើឱ្យអធិបតេយ្យភាពប្រទេសទាំងនោះធ្លាក់ចុះ។
របាយការណ៍មួយរបស់ការអភិវឌ្ឍសកល (Global Development) បានផ្តល់ពន្លឺខ្លះៗក្នុងការពង្រីកនូវបំណុលរបស់ចិន។
របាយការណ៍ បានបង្ហាញវិធីគម្រោងកម្ចីកសាងហេដ្ឋារចនាសម័ន្ធទៅកាន់ប្រទេស ម៉ុងហ្គោល ម៉ុងតេនេក្រូ និងឡាវ ដែលជាលទ្ធផលប្រទេសទាំងនេះ ជាប់បំណុលរាប់ពាន់លានដុល្លារ។
គម្រោងទាំងនេះ គឺទាក់ទងទៅនឹង “គម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ” ដែលជាគម្រោងដ៏សំខាន់មួយ ដើម្បីបង្កើតផ្លូវពាណិជ្ជកម្មតាមភូមិភាគដ៏ធំនៃតំបន់ពាក់កណ្តាលអាស៊ី-អឺរ៉ុប ដោយចិនជាមជ្ឈមណ្ឌលរួម។
ប្រទេសដែលចូលរួម ជារឿយៗផ្តើមធ្វើកសាងផ្លូវ និងផែនានា ដោយទទួលបានការឧបត្ថម្ភខ្លះៗពីប្រទេសចិន។
នៅឆ្នាំថ្មីៗនេះចក្រភពបំណុលរបស់ចិន បានកំពុងងើបក្បាលឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កើនភាពភ័យខ្លាចដល់ប្រទេសជាប់បំណុល ក្នុងគោលបំណង ដើម្បីពង្រីកមូលដ្ឋានយោធារបស់ខ្លួនទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការបង្កើតកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនភាគខាងត្បូងដែលកំពុងមានជម្លោះ សម្រាប់ប្រើ ជាមូលដ្ឋានយោធាបានលើកឡើងនូវការបារម្ភជាច្រើន។
កាលពីខែមេសា ចិនបានបង្ហាញពីចេតនាទាំងនេះកាន់តែច្បាស់ ដោយចូលទៅជិតប្រទេស Vanuatu ដើម្បីបង្កើតមូលដ្ឋានយោធាមួយ។ សារព័ត៌មាន The Time បានរាយការណ៍ថា ប្រទេសអូស្ត្រាលី បានសម្តែងក្តីបារម្ភចំពោះការវិវត្តន៍នេះ ដែលវានឹងបង្កើនវត្តមានយោធាចិននៅលើផ្លូវទឹក ដ៏សំខាន់ចូលទៅកាន់ឆ្នេរសមុទ្រអូស្រ្តាលី។
យោងតាមក្រុមអ្នកស្រាវជ្រាវមួយ ប្រទេស Vanuatu ជំពាក់បំណុលចិនរហូតដល់ ១៩១លានអឺរ៉ូ។ នៅក្នុងចំណោមគម្រោងទាំងអស់ លុយនេះ បានឧបត្ថម្ភលើការកសាងកំពង់ផែ នៅក្នុងអាស៊ីប៉ាស៊ីហ្វិក ដែលគេចាត់ទុកថា វាអាចដាក់នាវាផ្ទុកយន្តហោះចម្បាំងបាន។
ប្រទេស Tonga ក៏កំពុងរែកពន់បំណុលដ៏ធំមួយចំនួន ហើយបានបង្ហាញពីការតស៊ូជាមួយការសងបំណុលទាំងនោះ។ នាយកដ្ឋមន្រ្តី Tongan លោក Akilisis Pohiva បាននិយាយកាលពីថ្ងៃពុធថា លោកបារម្ភថាទីក្រុងប៉េកាំង កំពុងរៀបចំដកហូតទ្រព្យសម្បត្តិពីប្រទេសរបស់លោក។ លោកបានជំរុញញឱ្យប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិករួមគ្នាក្នុងការអំពាវនាវឱ្យមានការលុបចោលនូវកម្ចីរបស់ចិន។
កម្ចីពីរមកពី ធនាគារនាំចេញ-ចូលរបស់ចិន (China’s Export Import Bank) ជាង៩១លានអឺរ៉ូស្មើនឹង ១/៣ នៃផលិតផលក្នុងស្រុកសរុប (GDP)នៃប្រទេសជាប់បំណុល។ លោកបានថ្លែងប្រាប់វិទ្យុ ABC របស់អូស្រ្តាលីថា “វាបានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ យើងមានក្តីបាម្ភចំពោះបំណុលរបស់ចិន”។
លោក Pohiva បាននិយាយថា បំណុលរបស់ចិន កំពុងរីកសាយភាយនៅគ្រប់ទីកន្លែង ប៉ុន្តែវាលែងជាបញ្ហាដែលត្រូវដោះស្រាយតែឯងទៀតហើយ។
លោកបន្ថែមថា “ខ្ញុំគិតថាប្រទេសតូចៗទាំងនេះ នឹងរួបរួមគ្នាដើម្បីស្វែករកនូវច្រកចេញមួយ”។ ប្រទេសចិនបានការពារនូវកិច្ចអនុវត្តផ្តល់កម្ចី ដោយនិយាយថាពួកគេ គឺ “ស្មោះត្រង់ និងមិនអាត្មានិយមឡើយ” ហើយចិនអះអាងថាខ្លួនផ្តល់កម្ចីទៅប្រទេសទាំងឡាយដែលអាចសងសំណងវិញប៉ុណ្ណោះ។
Tonga គឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់ប៉ាស៊ីហ្វិកភាគខាងត្បូង ដែលផ្តើមជាប់បំណុលនៅឆ្នាំថ្មីៗនេះ។
វិទ្យាស្ថានស្រាវជ្រាវ Lowy នៃទីក្រុង Sydney បានឃ្លាំមើលសកម្មភាពរបស់ចិនយ៉ាងយកចិត្ត ទុកដាក់បំផុតនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ វិទ្យាស្ថានបានប៉ានប្រមាណថា ទីក្រុងប៉េកាំងបានជះលុយ ប្រហែលជា ១.៤ពាន់លានអឺរ៉ូ ចូលទៅក្នុងប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់តាំងពីឆ្នាំ ២០០៦មក។
ប្រទេសជាប់បំណុលដ៏ធំដទៃទៀត មានប្រទេស Papua New Guinea ដែលខ្ចីបុលប្រហែលជា ៤៩៨លានអឺរ៉ូ ក្នុងបំណុលនៃការអភិវឌ្ឍ និងជំនួយ។ ប្រទេស Fuji ខ្ចីបុលចិន ប្រមាណ ៤៩៦លានអឺរ៉ូ និងប្រទេស Samao ជាប់បំណុលចិន ១៨១លានអឺរ៉ូ៕
ប្រែសម្រួលដោយ៖ ហ៊ាម សំបាត់
ឯកសារយោង៖ The Sun 

យុទ្ធសាស្ត្រថ្មីរបស់ចិនដើម្បីគ្រប់គ្រងពិភពលោក

No comments:

Post a Comment