ថៃគឺជាប្រទេសមួយដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជាគោលដៅទេសចរដ៏សំខាន់មួយសម្រាប់ភ្ញៀវមកពីជុំវិញពិភពលោក។ ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរច្រើនជាង ៣២លាននាក់ដែលបានទៅកម្សាន្ដនៅប្រទេសថៃ ដោយសារមានកន្លែងទាក់ទាញជាច្រើនសម្បូរបែបតាមតម្រូវការរបស់ភ្ញៀវចង់បាន។ យ៉ាងណាមិញ មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើនផ្សេងទៀតក្នុងប្រទេសនៅអាស៊ីមួយនេះ ដែលមនុស្សភាគច្រើនមិនសូវដឹង។
ខាងក្រោមនេះ គឺជារឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ទាំង ១៣នៅប្រទេសថៃ មិនសូវមានអ្នកដឹង ៖
១. ហាងកាហ្វេដែលភ្ញៀវអាចលេងជាមួយឆ្កែប្រភេទ Corgi
២. ហាងកាហ្វេដែលអាចផ្ដិតរូប Selfie ខ្លួនឯងនៅលើកាហ្វេ
៣. ទិញវត្ថុអនុស្សាវរីយ៍ធ្វើពីលាមកដំរី
៤. សំណង់ទីក្រុងដ៏អស្ចារ្យនៅខេត្ត សាមុទ្រ ប្រាកាណ
៥. ផ្ទះស្នាក់នៅលើដើមឈើដូចជាសម្បុកបក្សី
៦. ផ្សារដែលមានរថភ្លើងឆ្លងកាត់ទៅមកជារៀងរាល់ថ្ងៃ
៧. ហាងដែលមានការរចនាពីស្រោមអនាម័យ និងស្ពៃក្ដោប
៨. សណ្ឋាគារដែលរចនាដូចពន្ធនាគារសម្រាប់អ្នកចង់ផ្លាស់ប្ដូរបទពិសោធន៍
៩. ពិធីបុណ្យផ្លែឈើធ្វើឡើងសម្រាប់សត្វស្វាក្នុងតំបន់
១០. ព្រះវិហារសាងសង់ឡើងពីដបកែវ
១១. ព្រះវិហារដែលមានឈ្មោះតារាបាល់ទាត់ល្បី David Beckham
១២. ពិធីបុណ្យបង្ហោះចង្កៀងគោមជារៀងរាល់ឆ្នាំ
១៣. ផ្សារបណ្ដែតទឹកក្នុងប្រទេសថៃ
មកដឹង រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ទាំង ១៣នៅប្រទេសថៃ មិនសូវមានអ្នកដឹង
(ភ្នំពេញ) ៖ ដើមឬស្សី គឺជាដើមដែលមានអត្ថប្រយោជន៍ជាច្រើន ដោយយើងអាចយកវាមកប្រើប្រាស់បានយ៉ាងច្រើនដូចជា យកធ្វើអូសដុត ព្រោះវាងាយនឹងឆេះខ្លាំងណាស់, យកវាទៅផ្ទះ តុ ទូរ កៅអី និងរបស់ផ្សេងៗទៀតបានយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះ ឬស្សីក៍គេអាចយកវាទៅធ្វើជាឧបករណ៍សំរាប់លេងភ្លេងផងដែរ ដែលឧបករណ៍លេងភ្លេងរបស់ខ្មែរយើង ភាគច្រើនក៍ធ្វើចេញពីឬស្សីផងដែរ។ ទោះបីជាដើមឬស្សីវាមានផលប្រយោជន៍
ច្រើនយ៉ាងណាក៍ដោយ តែបើគិតពីតំលៃវិញគឺមិនសូវជាថ្លៃប៉ុន្មាននោះ ព្រោះវាសំបូរខ្លាំងណាស់។ ដោយឡែកឬស្សីម្យ៉ាងដែលមានរូបរាងជាលក្ខណះដុះស្នែងបែបនេះគឺមានតំលៃថ្លៃខ្លាំងណាស់ ព្រោះវាជារបស់ដែលកម្រ និងមិនងាយបានជួបប្រទះឬស្សីបែបនេះទេ។ ដោយឡែក តាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ Panha បានធ្វើការ
ប្រកាសរកទិញប្រភេទឬស្សីដ៏កម្រទាំងនេះ ដោយមានការរៀបរាប់យ៉ាងដូច្នេះថា៖ «ផេកយេីងខ្ញុំសូមប្រកាស បើបងប្អូនមានឬស្សីប្រភេទនេះ ខ្ញុំទិញក្នុងតម្លៃចាប់ពី 5000$ ដល់ 25000$ តាមទំហំតូច ឬក៏ធំក្នុង១កង់ ទិញពិតតម្លៃពិតដូចដែរបានប្រកាស បេីមានសូមបងប្អូនខលមកលេខនេះ096 4444 160 (Smart)
092 7878 50 (Cellcard) ឬថតរូបចូលប្រអប់សារ (ទិញតែរបស់ធម្មជាតិ មិនទិញរបស់កាត់តទេ)»។ ម្ចាស់គណនីហ្វេសបុកផេកមួយនេះ បានបញ្ជាក់បន្ថែមទៀតថា៖ «សួរស្ដីបងៗទាំងអស់គ្នា ។ ខ្ញុំមេីលឃេីញថា
បងៗ១ចំនួនគាត់បានសូវ យល់ច្បាស់ពីឬស្សីនេះ ដែរឬស្សីជាប្រភេទឬស្សី កម្រមាន សឹងតែ១មឺនគុម្ពឬស្សីរកមិនបានផង។ នេះហេីយជាគុណតំម្លៃដែរយេីងខ្ញុំហ៊ានចំណាយលុយ សំរាប់យកទៅក្រៅស្រុក។ ប្រភព-ហ្វេសបុក
មិនគួរឲ្យជឿសោះ! តាមពិតទៅរបស់ដែលលោក ហ៊ុន ជា ប្រកាស់រកទិញឬស្សី ភ្នែកជក់ វាមានមហិតរិទ្ធចឹងសោះ ណ៎ (មានវិដេអូ)
Stéphanie Frappart នឹងក្លាយជាស្ត្រីដំបូងគេដែលធ្វើជាអាជ្ញាកណ្ដាលក្នុងការប្រកួតរបស់បុរសដ៏ធំនៅអឺរ៉ុប សម្រាប់ពាន Super Cup រវាង Liverpool និង Chelsea នៅអ៊ីស្តាល់ប៊ុល នៅថ្ងៃទី១៤ ខែសីហា។
អ្នកស្រីអាជ្ញាកណ្ដាលវ័យ៣៥ឆ្នាំសញ្ជាតិបារាំងនឹងអមដោយជំនួយការជាស្រ្តី២នាក់ទៀត នៅលើទីលានកីឡដ្ឋាន Besiktas Park ប៉ុន្តែអ្នកស្រីអាជ្ញាកណ្ដាលទាំង៣នាក់នឹងគាំទ្រដោយមន្រ្តីទី៤ និង មន្ត្រី VAR សុទ្ធសឹងតែជាបុរស។
តាមពិតអ្នកស្រីមិនមែនជាស្ត្រីទី១ ទេដែលត្រូវបានបាន Uefa ចាត់តាំងឱ្យកាត់សេចក្ដីក្នុងការប្រកួតរបស់បុរស ជាក់ស្ដែងអ្នកស្រី Nicole Petignat ជនជាតិស្វីសបានបានធ្វើជាអាជ្ញាកណ្ដាលស្រីសម្រាប់ការប្រកួតបុរសរបស់ពាន Uefa Cup ៣ដងចន្លោះឆ្នាំ ២០០៤ ដល់ ២០០៩ គ្រាន់តែអ្នកស្រី Stéphanie Frappart គឺជាស្រ្តីដំបូងគេបង្អស់ដែលធ្វើជាអាជ្ញាកណ្ដាលក្នុងការប្រកួតដ៏សំខាន់បំផុតនៅអឺរ៉ុប៕
អ្នកស្រីអាជ្ញាកណ្ដាលដំបូងគេនឹងកាត់សេចក្ដីពានSuper Cup រវាង Liverpool និង Chelsea
រញ្ជួយដីរង្វាស់ ៧រ៉ិចទ័រ បានកើតឡើងនៅជិតកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ដែលបណ្តាលឱ្យមានការព្រមានពីការកើតឡើងនូវរលកស៊ូណាមិកម្ពស់ដល់ ៣ម៉ែត្រ។ អាជ្ញាធរបានចេញសេចក្តីប្រកាសពីការព្រមាននេះ ហើយបញ្ជាឱ្យប្រជាជនជម្លៀសចេញពីផ្ទះរបស់ខ្លួន។
រញ្ជួយដីនេះ បានកើតឡើងនៅចម្ងាយ ២២៧គីឡូម៉ែត្រពីទីក្រុង Teluk Betung នៅលើកោះស៊ូម៉ាត្រា ដោយមានជម្រៅ ៥៩គីឡូម៉ែត្រ។
មន្រ្តីឥណ្ឌូណេស៊ី បានប្រាប់ AFP ថា មានតំបន់មួយចំនួនកំពុងស្ថិតក្នុងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីស៊ូណាមិ។ «យើងកំពុងរង់ចាំរាយការណ៍ពីការខូចខាតនៃរញ្ជួយដីនេះ»៕
កោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី រងការព្រមានពីរលកស៊ូណាមិកម្ពស់ ៣ម៉ែត្រ
រោងចក្រផលិតរថយន្តម៉ាក VinFast របស់សម្ព័ន្ធ Vingroup វៀតណាម នឹងចាប់ផ្ដើមដំណើរការការផលិតជាផ្លូវនៅខែមិថុនា ឆ្នាំ ២០១៩ នេះ ដែលលឿនជាងការរំពឹងទុក ២ ខែឯណោះ។
ទិដ្ឋភាពខាងក្នុងនៃរោងចក្រផលិតរថយន្តដ៏ធំរបស់វៀតណាម បានបើកបង្ហាញឲ្យសាធារណជនបានឃើញអំពីដំណើរការផលិត ថាមានស្តង់ដារខ្ពស់បំផុត ថែមទាំងទំនើបមិនចាញ់រោងចក្រផលិតរថយន្តល្បីៗដទៃទៀតឡើយ។
រោងចក្រផលិតរថយន្ត VinFast បានប្រើពេល ២១ ខែលើការសាងសង់ លើផ្ទៃដីទំហំ ៣៣៥ ហិកតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Dinh Vu នៃភាគខាងជើងទីក្រុង Hai Phong។ ចំពោះដំណាក់កាលដំបូងរំពឹងថានឹងអាចផលិតរថយន្តបាន ២៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ ហើយដំណាក់កាលទីពីរ (ឆ្នាំ ២០២៥) នឹងបង្កើនគោលដៅដល់ ៥០ ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។
រោងចក្រផលិតនេះ មានចែកចេញជា ៥ ផ្នែកសំខាន់ៗ ក្នុងនោះរួមមានផ្នែកតម្រៀបគ្រឿងសម្រាប់ដំឡើង, ផ្នែកផ្សារ, ផ្នែកបាញ់ពណ៌, ផ្នែកដំឡើងម៉ាស៊ីន និង ផ្នែកដំឡើងគ្រោងឆ្អឹងបញ្ចូលគ្នា ដោយសម្ភារៈភាគច្រើននាំចូលពីអឺរ៉ុប។
VinFast បានប្រកាសចេញរថយន្តម៉ូដែល Lux A2.0, Lux SA2.0 និង VinFast Vadil កាលពីឆ្នាំ ២០១៨ កន្លងទៅ ដោយរំពឹងថានឹងចេញលក់លើទីផ្សារក្នុងស្រុកនៅត្រីមាសទីពីរ ឬ ត្រីមាសទីបី ឆ្នាំ ២០១៩ នេះ៕
ចូលមើលរោងចក្រផលិតឡានវៀតណាម បានដឹងស្តង់ដារខ្ពស់កម្រិតណា
ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បានជួសជុលលឿនជាងការគ្រោងទុក នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំ។ ហើយការជួសជុលនេះជប៉ុនបានប្រើបច្ចេកវិទ្យាទំនើប ធ្វើការសម្អាត ដោយមិនមានការបំពុលទៅដល់បរិស្ថានទៀតផង អ្វីដែលគួរឲ្យកត់សម្គាល់នោះ ស្ពានជ្រោយចង្វារនេះក៏បន្ងែមគំនូសបែងចែកច្បាស់លាស់សម្រាប់យាន្តជំនិះនិងថ្មេីរជេីង ដោយសង្ឃឹមថានឹងមិនមានការនរំលោភចំណែកផ្លូវគ្នាទៀតទេ។
គួររំលឹកថាគម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយស្ពានជ្រោយចង្វារទីមួយនេះ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៣ មេសា ២០១៩ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ស្ពានជ្រោយចង្វារទី១ ជប៉ុនជួសជុលរួចរាល់ បែងចែកច្បាស់លាស់សម្រាប់ឡាន ម៉ូតូនិងថ្មេីរជេីង
Subscribe to:
Posts (Atom)