រហូតមកដល់ម៉ោងជិត៨ព្រឹកនេះ អគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចក្លឹបកម្សាន្ត 2ND ទើបបើកថ្មី នៅតាមបណ្ដោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
បើតាមសេចក្ដីរាយការណ៍បឋម គ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លឹបតែម្ដង ដែលករណីនេះ កើតឡើងតាំងពីវេលាម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បង្កជាភ្លើងផ្សែងហុយចេញពីក្លឹបហោះឡើងលើយ៉ាងខ្មួលខ្មាញ់។
ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីគ្រោះអគ្គិភ័យនេះឡើយ ហើយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ និងរថយន្តពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ភ្លើង និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅអគារនៅជុំវិញផង៕

សកម្មភាពបាញ់ពន្លត់អគ្គិភ័យនៅក្លឹប 2ND
សកម្មភាពបាញ់ពន្លត់អគ្គិភ័យនៅក្លឹប 2ND
សកម្មភាពបាញ់ពន្លត់អគ្គិភ័យនៅក្លឹប 2ND
អត្ថបទ៖ សោភា
No comments:
Post a Comment