PropellerAds
រោងចក្រ​ផលិត​រថយន្ត​ម៉ាក​ VinFast របស់​សម្ព័ន្ធ​ Vingroup វៀតណាម នឹង​ចាប់​​ផ្ដើម​ដំណើរ​ការ​ការ​ផលិត​ជា​ផ្លូវ​នៅ​ខែ​មិថុនា​ ឆ្នាំ ២០១៩ នេះ ដែល​លឿន​ជាង​ការ​រំពឹង​ទុក​ ២ ខែ​ឯណោះ។
ទិដ្ឋភាព​ខាង​ក្នុង​នៃ​រោងចក្រ​ផលិត​រថយន្ត​ដ៏​ធំ​របស់​វៀតណាម​ បាន​បើក​បង្ហាញ​​ឲ្យ​សាធារណជន​បាន​ឃើញ​អំពី​ដំណើរ​ការ​ផលិត​ ថា​មាន​ស្តង់ដារ​ខ្ពស់​បំផុត ថែម​ទាំង​ទំនើប​មិន​ចាញ់​រោងចក្រ​ផលិត​រថយន្ត​ល្បីៗ​ដទៃ​ទៀត​ឡើយ។
រោងចក្រ​ផលិត​រថយន្ត​ VinFast បាន​ប្រើ​ពេល ២១ ខែ​​លើ​ការ​សាងសង់​ លើ​ផ្ទៃ​ដី​ទំហំ ៣៣៥ ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ Dinh Vu នៃ​ភាគ​ខាង​ជើង​ទីក្រុង Hai Phong។ ចំពោះ​ដំណាក់​កាល​ដំបូង​​​រំពឹង​ថា​នឹង​អាច​ផលិត​រថយន្ត​បាន ២៥០ ០០០ គ្រឿង ក្នុង​មួយ​ឆ្នាំ ហើយ​ដំណាក់កាល​ទី​ពីរ (ឆ្នាំ ២០២៥) នឹង​បង្កើន​គោលដៅ​ដល់ ៥០ ម៉ឺន​គ្រឿង ក្នុង​មួយ​ឆ្នាំ។
រោងចក្រ​ផលិត​នេះ មាន​ចែក​ចេញ​ជា ៥ ផ្នែក​សំខាន់ៗ ក្នុង​នោះ​រួម​មាន​​ផ្នែក​តម្រៀប​គ្រឿង​សម្រាប់​ដំឡើង, ផ្នែក​ផ្សារ​, ផ្នែក​​​បាញ់​ពណ៌, ផ្នែក​ដំឡើង​ម៉ាស៊ីន និង ផ្នែក​ដំឡើង​គ្រោង​ឆ្អឹង​បញ្ចូល​គ្នា ដោយ​សម្ភារៈ​​ភាគ​ច្រើន​នាំ​ចូល​ពី​​អឺរ៉ុប។
VinFast បាន​ប្រកាស​ចេញ​រថយន្ត​​ម៉ូដែល​ Lux A2.0, Lux SA2.0 និង VinFast Vadil កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ ដោយ​រំពឹង​ថា​នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ត្រីមាស​ទី​ពីរ ឬ ត្រីមាស​ទី​បី ឆ្នាំ ២០១៩ នេះ៕​​​​​​
ប្រភព៖ vnexpress | Xehay ប្រែ​សម្រួល៖ សុខហេង

ចូល​មើល​រោងចក្រ​ផលិត​ឡាន​វៀតណាម ​បាន​ដឹង​ស្តង់ដារ​ខ្ពស់​កម្រិត​ណា

ផ្លូវដែកលើអាកាសលើកដំបូងនៅកម្ពុជា អាចនឹងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជានាពេលអនាគត ដើម្បីរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូន ទេសចរណ៍ និងពាណិជ្ជកម្ម នេះបើយោងតាមជំនួបពិភាក្សាទ្វេភាគី រវាង ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូចិនខេត្តឆុងឈី ដឹកនាំដោយលោក LUO LINQUAN សមាជិកគណៈកម្មាធិការ CPC នៃតំបន់ជីវឡុងប៉។
នៅក្នុងជំនួបពិភាក្សា ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក LUO LINQUAN បានរៀប​រាប់​​អំពី​សក្ដានុពល​ខេត្ត​ឆុងឈីង​ និង​ការសាងសង់​ផ្លូវដែកលើអាកាស ​ដោយក្រុមហ៊ុន Chongqing Monorail Transit Engineering ដែលមាន​ឯកទេស​ខាងវិស្វកម្ម ​ព្រមទាំង​គម្រោង​បង្កើត​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ នៅតំបន់ជីវឡុងប៉ ​នៃ​ខេត្តឆុងឈីង​។

ជាការឆ្លើយតប ឯកឧត្តម ឈួន ដារ៉ា បាន​សម្តែង​ការស្វាមគមន៍ ចំពោះប្រតិភូខេត្តឆុងឈីង ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យផ្លូវដែកលើអាកាស ក៏ដូចជាវិស័យសក្តានុពលសំខាន់ៗមួយចំនួនទៀត។ ឯកឧត្តម បានជម្រាបជូនភាគីចិន អំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និងទេសចរណ៍។

ពាក់ព័ន្ធគម្រោងបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតំបន់ជីវឡុងប៉ ឯកឧត្តម ឈួន ដារ៉ា បានលើកឡើងពីភាពជោគជ័យ ក្នុងការបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីអាន ក្វាងចូវ និងហាយនីង នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសន្យាជួយសម្របសម្រួលប្រតិភូខេត្តឆុងឈីង បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម ​បាន​ទទួល​លិខិត​ស្នើ​សុំ​ជា​ផ្លូវការ​ ពី​រដ្ឋបាល​ខេត្ត​ឆុងឈីង​ និង​មន្ទីរ​ពាណិជ្ជកម្ម​របស់ចិន​៕
ប្រភព: https://goo.gl/Raa67Q

ចិនមានគម្រោងយកផ្លូវដែកលើអាកាស មកសាងសង់នៅកម្ពុជា ឆាប់ឆាប់នេះ

កំណាត់ផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ-អូរច្រឡង់) ជាប្រភេទកម្រាលបេតុងកៅស៊ូ(AC) ប្រវែងជាង ៩៣​គម ​ស្ថិត​ក្នុង​ភូមិ​កា​ប៉ូ ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រហូតដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៤២៤ ចំណុច​អូរ​កណ្តៀរ​ ស្ថិតក្នុង​ភូមិ​អូរ​ព្រះ​ ឃុំ​អូរ​គ្រៀង ​ស្រុក​សំបូរ​ ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង បាន​បញ្ចប់​ការ​ស្ដារ​ឡើង​វិញ​១០០%​ហើយ។ នេះ​បើ​តាម​ទំព័រ​ហ្វស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។
កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ដឹក​នាំ​គណៈ​ប្រតិភូ ដើម្បី​ចុះ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​គុណភាព​កំណាត់​ផ្លូវ​នេះ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន សំណង់សៀងហៃគ្រុប(SCG) របស់​ប្រទេស​ចិន ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជិត ៤០​លាន​ដុល្លារ។
ដូច្នេះ​ចង់​ដឹង​ថា​ក្រោយ​ជួស​ជុល​ឡើង​វិញ​ផ្លូវ​នេះ មាន​សម្រស់​ស្រស់​ស្អាត​ប៉ុណ្ណា​សូម​មក​មើល​ទិដ្ឋភាព​ខាង​ក្រោម​នេះ៖

រលោងស្រឹល! មកមើលសម្រស់ផ្លូវជាតិ១ខ្សែ នៅកម្ពុជា ទើបតែស្ដាររួច ពិតជាស្អាតខ្លាំង

អ្នក​ធ្លាប់​ជិះ​រថភ្លើង​មួយ​ចំនួន​អាច​ដឹង​ពី​ថេរវេលា​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ហើយ ប៉ុន្តែ​មួយ​ចំនួន​នៅ​មិនទាន់​ច្បាស់​នៅ​ឡើយ។ ដូច្នេះ​ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​អំពី​ការ​ចំណាយ​ពេលវេលា​នៃ​ការ​ជិះ​រថភ្លើង​ពី​ភ្នំពេញ ដល់​ប៉ោយប៉ែត ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង និង កាល​វិភាគ​នៃ​ការ​ចេញ​ដំណើរ​នៃ​រថភ្លើង​ផងដែរ។

យោង​តាម​ផេក​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ឲ្យ​ដឹង​ថា ការ​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ត្រូវ​ចំណាយ​ពេល​ជិត​១២ម៉ោង ដោយ​ចេញ​ដំណើរ​ពី​ភ្នំពេញ​វេលា​ម៉ោង ៧ព្រឹក​ ដល់​ប៉ោយ​ប៉ែត​នៅ​វេលា​ម៉ោង​ជិត ៧យប់។
ចង់​ដឹង​ច្បាស់​សូម​មើល​តារាង​កាលវិភាគ​ខាង​ក្រោម​នេះ៖
គួរ​បញ្ជាក់​ថា ផ្លូវ​រថភ្លើង​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ មាន​ប្រវែង​សរុប​៣៨៦​គីឡូម៉ែត្រ ចាប់​ផ្ដើម​ការ​សាង​ដំបូង​ក្នុង​ឆ្នាំ​១៩២៩ ហើយ​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម។ ក្រោយ​បញ្ចប់​សង្គ្រាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ផ្ដើម​កសាង​ផ្លូវ​ដែក​នេះ​ត្រូវ​ឡើង​វិញ​នៅ​ឆ្នាំ​២០០៩ ដោយ​ចាប់​ផ្ដើម​សាងសង់​ជា​ដំណាក់​ៗ ហើយ​ការ​តភ្ជាប់​ពី​ពោធិ៍សាត់​មក​ភ្នំពេញ ជា​ដំណាក់​កាល​ចុង​ក្រោយ​ក្នុង​ការ​តភ្ជាប់​ផ្លូវ​ដែក​ពី​ភ្នំពេញ​ ទៅ​ប៉ោយប៉ែត ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​ឡើង​វិញ​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា

តើ​ដឹង​ទេ​ថា ការ​ជិះ​រថភ្លើង​ពី​ភ្នំពេញ-ប៉ោយប៉ែត ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង?

នរណា​​ៗ​ក៏​ធំ​ឡើង​ដោយ​ឮ​ពាក្យ​ថា គួរ​ញ៉ាំ​អាហារ​​វីតាមីន A ឲ្យ​បាន​ច្រើន ព្រោះ​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដល់​ទ្រទ្រង់​រាងកាយ​​ឲ្យ​រឹង​មាំ ជំនួយភ្នែក ពិសេស​ធ្វើ​មាន​សុខភាព​ល្អ ជៀសវាង​​ពី​ជំងឺ​នានា តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ឡើយ​ថា ការ​ញ៉ាំ​វីតាមីន​ប្រភេទ​នេះ​ច្រើន​ហួស​កម្រិត អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធំៗ​បាន​ ពិសេស​សម្រាប់​មនុស្ស​ចាស់ និង​​ស្រ្តី​មាន​ផ្ទៃ​ពោះ។
ពិត​ណាស់ ជាតិ​វីតាមីន​ A មិន​ពិបាក​រក​ឡើយ​ ព្រោះ​មាន​ស្រាប់​នៅ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ដូចជា ស៊ុត ឈីស ខ្លាញ់​ត្រី ទឹក​ដោះ​គោ យ៉ាអួរ ថ្លើម​សត្វ បន្លែ​ស្លឹក​​ពណ៌​​បៃតង ការ៉ុត ដំឡូង​ ម្ទេសប្លោក និង​ផ្លែ​ឈើ​ពណ៌​លឿង ដូចជា​ស្វាយ និង​ល្ហុង ជា​ដើម។ ការ​ទាញ​យក​វីតាមីន​ពី​ប្រភេទ​អាហារ​ពី​ធម្មជាតិ​ទាំង​នេះ គឺ​ជា​ជម្រើស​ល្អ តែ​យ៉ាង​ណា អ្នក​ក៏​មិន​ត្រូវ​ទទួល​ទាន​ឲ្យ​ហួស​កំណត់​​ពេក​ដែរ ពិសេស​បើ​អ្នក​ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ។
អ្នក​ជំនាញ​បាន​ណែនាំ​ថា មនុស្ស​ពេញ​វ័យ​ចន្លោះ​ពី​ ១៩ ទៅ ៦៤ ឆ្នាំ ​គួរ​តែ​ទទួល​យក​កម្រិត​ជាតិ​វីតាមីន A​ ប្រចាំ​ថ្ងៃ​ក្នុង​បរិមាណ​ ០,៧ មីលីក្រាម សម្រាប់​បុរស និង ០,៦ មីលីក្រាម សម្រាប់​ស្រ្តី ឬ​មិន​លើស​ពី ១,៥ មីលីក្រាម​ឡើយ។
ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន ការ​ស្រូប​យក​វីតាមីន A ចំណុះ ១,៥ មីលីក្រាម​ក្នុង​មួយថ្ងៃ រយៈ​ពេល​ច្រើន​ឆ្នាំ​ជាប់​គ្នា វា​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ឆ្អឹង ហើយ​ធ្វើ​ឲ្យ​​​ឆ្អឹង​ប្រឈម​នឹង​​សភាព​ផុយ​ស្រួយ និង​​​ងាយ​បាក់​​ពេល​ចាស់​ទៅ។ ហានិភ័យ​នេះ កើត​មាន​ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់​ និង​ស្រ្តី ដែល​មាន​ឆ្អឹង​ពុក​ស្រាប់ ឬ​​អ្នក​មាន​បញ្ហា​ឆ្អឹង​មិន​រឹង​មាំ​ជា​ដើម។ លើស​ពី​នេះ វា​ក៏​ផ្ដល់​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​​ដល់​ទារក​ដែល​មិន​ទាន់​កើត​ដែរ ព្រោះ​ឆ្អឹង​ពួក​គេ​​នៅ​ទន់ និង​ខ្ចី​នៅ​ឡើយ ដូច្នេះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​​មែន​ទែន​ ក្នុង​ការ​ប៉ូវ​វីតាមីន​អំឡុង​ពេល​រក្សា​គភ៌។
ជាក់​ស្ដែង ថ្លើម​សត្វ គឺ​អាហារ​​ដែល​គេ​ល្បី​ថា​សម្បូរ​ជាតិ​វីតាមីន A តែ​បើ​អ្នក​ញ៉ាំ​វា​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​​សប្ដាហ៍ ជាតិ​វីតាមីន A ក្នុង​ខ្លួន​របស់​អ្នក​អាច​នឹង​លើស​កម្រិត។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា កុំ​ញ៉ាំ​គ្រឿង​ដែល​សម្បូរ​វីតាមីន​ A ផ្សេង​ទៀត​ដូចជា ​​​ត្រី​ដែល​សម្បូរ​ខ្លាញ់ ក្នុង​ពេល​ដំណាល​នេះ៕
ប្រភព: https://goo.gl/Raa67Q

វីតាមីន A ជួយភ្នែកល្អមែន តែបើញ៉ាំច្រើនពេក ដឹងតែគ្រាំខ្លួនពេលចាស់ទៅ

ការផលិត​សម្បក​ណែម អ្នក​នៅ​ឃុំ​ដូនទាវ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង មាន​ច្រើន​ជំនាន់​មក​ហើយ ប៉ុន្ដែ​បច្ចុប្បន្ន​ភាព មាន​អ្នក​នៅ​ផលិត​ច្រើន​ដូចមុន​ឬ​ទេ? ថ្ងៃ​នេះក្រុម​ការងារ​ផ្លូវ​ទៅស្រុក​វគ្គ ២ នឹង​បង្ហាញ​រូប​ភាព​ត្រួស​ របស់​អ្នក​ភូមិ ដែល​កំពុង​ផលិត​សម្បក​ណែម ដូចខាងក្រោម​នេះ៖
១- ការ​ផលិត​សម្បក​ណែម គឺ​ជា​របរ​ដែល​អ្នក​ឃុំ​ដូន​ទាវ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង តែង​និយម​ធ្វើ​ស្ទើរ​គ្រប់​ផ្ទះ ជា​ច្រើន​ជំនាន់​ណាស់​មក​ហើយ​។ នៅ​ជំនាន់​ក្រោយ​ឆ្នាំ​១៩៧៩ ការ​ផលិត​សម្បក​ណែម​នៅ​ក្នុង​ឃុំ​នេះ មាន​ចំនួន​ជាង​២០០​គ្រួសារ ប៉ុន្តែ​បច្ចុប្បន្ន មាន​គ្រួសារ​តែ​ជាង​៦០​ប៉ុណ្ណោះ ដែល​នៅ​ប្រកប​របរ​នេះ​។
២- ក្នុង​ចំណោម​អ្នក​ផលិត​សម្បក​ណែម​ដែល​នៅ​សេសសល់ អ្នកស្រី មុំ ហួត វ័យ​៦៦​ឆ្នាំ គឺ​ជា​អ្នក​ផលិត​សម្បក​ណែម​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​ភូមិ​សម្បក​ណែម ក្នុង​ឃុំ​ដូនទាវ​​។ អ្នក​ស្រី​ចាប់​ផ្ដើម​ផលិត​សម្បក​ណែម​តាំង​ពី​ជំទង់​មក​ម្ល៉េះ​។
៣- ក្មួយបង្កើត​របស់ អ្នក​ស្រី មុំ ហួត កំពុង​ចម្អិន​សម្បក​ណែម ដោយ​ដួស​ទឹក​​ម្សៅ​​អង្ករ​​ខាប់​ៗ យក​ទៅ​វែក​ឱ្យ​ស្តើង​នៅ​លើ​ផ្ទាំង​ក្រណាត់ ដែល​គេ​ចង​នៅ​លើ​មាត់​ឆ្នាំង​ដែល​មាន​ទឹក​ដាំពុះ​។ អ្នក​វែក (អ្នក​ចំហុយ) គឺ​ជា​មនុស្ស​សំខាន់​ម្នាក់​នៅ​ក្នុង​សង្វាក់​ផលិត​កម្ម​សម្បក​ណែម​។ បរិមាណ​សម្បក​ណែម​ដែល​ផលិត​បាន​ក្នុង​មួយ​ថ្ងៃ គឺ​អាស្រ័យ​ទៅ​លើ​ភាព​ប៉ិន​ប្រសប់​របស់​អ្នក​វែក​នេះ​ហើយ​​។
៤- បន្ទាប់​ពី​ចំហុយ​ឆ្អិន​ហើយ សម្បក​ណែម​ត្រូវ​បាន​គេ​យក​ទៅ​ហាល​នៅ​លើ​បន្ទះ​រនាប​ (អ្នកឃុំដូនទាវ ហៅបន្ទះរនាបនេះថា ពិន) ធំ​មួយ​។ ក្នុង​មួយ​ពិន គេ​អាច​ហាល​បាន​សម្បក​ណែម ពី​៦០​ទៅ​៧០​បន្ទះ​។
៥- ក្មួយ​ប្រុស​របស់​អ៊ំ មុំ ហួត កំពុង​លើក​ពិន​ដែល​ពេញ​ដោយ​សម្បក​ណែម ទៅ​ហាល​នៅ​ចំហៀង​ផ្ទះ​របស់​គាត់​។ ការ​ហាល​សម្បក​ណែម​ពឹង​ផ្អែក​លើ​ព្រះ​អាទិត្យ​ទាំង​ស្រុង​។ រដូវ​ប្រាំង សម្បក​ណែម​ហាល​ឆាប់​ស្ងួត​ជាង​រដូវ​វស្សា​ដែល​មិន​សូវ​សម្បូរ​ពន្លឺ​ថ្ងៃ​ហើយ​ភ្លៀង​ច្រើន​។
៦- នៅ​ពេល​រសៀល ឬ​ពេល​ដែល​សម្បក​ណែម​ស្ងួត​ល្អ​ហើយ អ៊ំ មុំ ហួត ចាប់​ផ្ដើម​បក​សម្បក​ណែម​ចេញ​ពី​ពិន ហើយ​យក​ទុក​មួយ​អន្លើ មុន​នឹង​ត្រូវ​យក​ទៅ​ហាល​ទឹក​សន្សើម​ដើម្បី​ឲ្យ​សម្បក​ណែម​ស្រពាប់​ល្អ ងាយ​ស្រួល​ទុក​ដាក់៕
អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

ប្រវត្តិ​ខ្លះៗ​អំពី​ការ​ប្រកបរបរ​ផលិតសម្បក​ណែម នៅ​ភូមិ​មួយ​ក្នុងខេត្ត​បាត់ដំបង

មនុស្សគ្រប់គ្នាសុទ្ធតែស្គាល់ និងចូលចិត្តទទួលទានផ្លែឪឡឹក ប៉ុន្តែធ្លាប់ឆ្ងល់ឬអត់ថាតើស្ត្រីមានផ្ទៃពោះអាចញ៊ាំផ្លែឈើនេះបានដែរទេ? ហើយចំពោះស្ត្រីជាម្ដាយវិញកំពុងបារម្ភថាការទទួលទានឪឡឹកអាចបង្កគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភចំពោះទារកក្នុងផ្ទៃឬ? ទោះជាយ៉ាងណា វេជ្ជបណ្ឌិតមួយចំនួនធំនឹងប្រាប់ថាការទទួលទានឪឡឹកអំឡុងពេលមានផ្ទៃពោះ គឺប្រសើរណាស់ ក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែក៏កុំទទួលទានច្រើនលើសពេក។
ខាងក្រោមនេះ គឺ​ជាអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានឪឡឹកអំឡុងពេលមានផ្ទៃពោះ ៖
១. កាត់បន្ថយអាការៈក្រហាយទ្រូង
ជាទូទៅស្ត្រីមានផ្ទៃពោះ គឺតែងប្រឈមមុខនឹងបញ្ហានៃការរំលាយអាហារដែលបណ្ដាលឲ្យមានអាការៈក្រហាយទ្រូង ឬច្រាលទឹកអាស៊ីតក្រពះ។ ផ្លែឪឡឹក មានប្រសិទ្ធិភាពកម្ចាត់នូវបញ្ហាទាំងនេះបានដោយជួយក្នុងការសម្រួលដំណើរការនៃបំពង់អាហារ និងក្រពះ។ ការទទួលទានឪឡឹកអាចជួយធ្វើឲ្យបញ្ហាក្រហាយទ្រូងបាត់ទៅវិញយ៉ាងឆាប់រហ័ស។
២. កាត់បន្ថយការហើម
ការហើមដៃ និងជើង តែងកើតឡើងជាទូទៅអំឡុងពេលមានផ្ទៃពោះ។ បរិមាណនៃជាតិទឹកខ្ពស់ក្នុងផ្លែឪឡឹកកាត់បន្ថយការស្ទះក្នុងសសៃឈាម និងសាច់ដុំ ដូច្នេះបញ្ហានៃការហើមត្រូវបានព្យាបាល។
៣. បំបាត់អាការៈចាញ់កូន
ទទួលទានទឹកឪឡឹកស្រស់មួយកែវនៅព្រឹកព្រលឹម គឺល្អបំផុតអំឡុងពេលមានផ្ទៃពោះ។ ឪឡឹកជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយមានថាមពលពេញមួយថ្ងៃ និងថែមទាំងជួយបំបាត់កាត់បន្ថយអាការៈចាញ់កូនខ្លាំងផងដែរ។
៤. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹក
ការខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយជាមូលហេតុចម្បងមួយដែលបង្កឲ្យមានបញ្ហាទារកកើតមិនគ្រប់ខែ ឬសម្រាលមុនពេលកំណត់។ ស្ត្រីមានផ្ទៃពោះគួរទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយ។ ឪឡឹកមានផ្ទុកជាតិទឹកដល់ទៅ ៩០ ភាគរយ ដូច្នេះការទទួលទានវាជាវិធីដ៏ងាយ ហើយល្អបំផុត ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹក។
៥. សម្រាលអាការៈរមួលសាច់ដុំ
រាងកាយនៃស្ត្រីមានផ្ទៃពោះឆ្លងកាត់ការផ្លាស់ប្ដូរប្រែប្រួលច្រើន។ ការកើនឡើងនូវទម្ងន់ និងអ័រម៉ូន អាចជាមូលហេតុបង្កឲ្យមានការឈឺចាប់សាច់ដុំ ក៏ដូចជាឆ្អឹង។ ការរួមបញ្ចូលឪឡឹកក្នុងរបបអាហារមានប្រសិទ្ធិភាពជួយដោះស្រាយបញ្ហានេះគួរឲ្យកត់សម្គាល់។
៦. បន្សាបជាតិពុល
ឪឡឹក មានផ្ទុកសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ វាក៏ជួយជម្រុញមុខងារតម្រងនោម, បន្សាបជាតិពុលក្នុងថ្លើម និងកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិកក្នុងឈាមផងដែរ។
៧. បង្កើនថាមពល
ឪឡឹក ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែល្អៗដូចជា វីតាមីន A, វីតាមីន B1, វីតាមីន B6, ប៉ូតាស្យូម និងម៉ង់កាណែស ដែលជួយបង្កើនផ្ដល់ថាមពលតាមបែបធម្មជាតិដល់រាងកាយ។ សារធាតុទាំងអស់នេះក៏ប្រសើរសម្រាប់ទារកក្នុងផ្ទៃផងដែរ។
៨. ទប់ស្កាត់ជំងឺក្រឡាភ្លើង
ឪឡឹក មានផ្ទុកកម្រិត lycopene ខ្ពស់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺក្រឡាភ្លើងកំឡុងពេលមានផ្ទៃពោះ៕

ប្រភព ៖ health.com.kh

គួរតែអាន! មូលហេតុល្អៗដែលស្ត្រីគួរទទួលទាន “ផ្លែឪឡឹក” អំឡុងពេលមានផ្ទៃពោះ

ទែនៗ ដល់ថ្ងៃអុំទូកល្មម តើអ្នកណាខ្លះមានគម្រោងទៅលេងអុំទូកនៅសៀមរាប?  កាន់តែពិសេសសម្រាប់អ្នកសៀមរាបឆ្នាំនេះត្រៀមមាន់ភ្លក់រសជាតិមាន់អាំងឈ្ងុយឆ្ងាញ់នៅតំបន់អង្គរលើទឹកដីខេត្តសៀមរាបផ្ទាល់ ដឹងតែកប់សារីហើយជាមួយនិងបរិយាកាសអ៊ូរអសប្បាយរីករាយលក្ខណះជួបជុំគ្រួសារញុាំអាហារឆ្ងាញ់ៗជាច្រើនមុខធានាថាមិនខកបំណងឡើយ។
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ត្រូវម៉ាច់អ្នកដែលមកលេងអុំទូកសៀមរាបឆ្នាំនេះអត់ខ្វល់ថាខ្វះអីញុាំទៀតទេ សំខាន់គឺក្នុងទឹកដីខេត្តសៀមរាបស្ថិតនៅតំបន់អង្គរ​ផ្ទាល់តែម្តង មាន់អាំងឈ្ងុយឆ្ងាញ់អាំងតំរៀបគ្នាត្រៀមចាំទទួលលោកអ្នករួចជាស្រេចជាមួយនិងទឹកជ្រលក់រសជាតិឆ្ងាញ់ពិសេស រួមជាមួយមុខម្ហូបយ៉ាងសំបូរបែបជាច្រើនមុខផងដែរ។
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ជាការពិតគ្រប់ដំណើរកម្សាន្តមិនថាអ្នកសៀមរាប ឬអ្នកដែលមកពីបណ្តាខេត្តនោះទេ គឺគ្រប់គ្នាតែងតែមានការជួបជុំក្រុមគ្រួសារ ឬក្រុមការងារដើម្បីបង្កើននៅអនុស្សាវរីយ៏រីករាយជាក់ជាមិនខាន ក្នុងនោះដែរទីតាំងគឺផ្នែកមួយដែលជាការសំខាន់សម្រាប់យើងទាំងអស់គ្នា ដូចនេះហើយសម្រាប់បងប្អូនដែលបានមកលេងអុំទូកសៀមរាប កុំភ្លេចណាមាន់អាំងក្បែរតំបន់អង្គរ សាករសជាតិមាន់អាំងឈ្ងុយឆ្ងាញ់ចាំទទួូលលោកអ្នករួចជាស្រេច។
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
ទឹកគ្រឿង និងទឹកជ្រលក់មាន់អាំង
អាហារដ្ឋាន៖ អាហារខ្មែរ
ទូរស័ព្ទ៖ 069 59 51 15 / 085 44 97 98
ទីតាំង៖ ខាងត្បូងអង្គរតូច ជិះតាមបណ្តោយផ្លូវក្រោយ បុរីប្រិមប្រិយជិតដល់ផ្លូវកែងកោសិន ខាងត្បួងចំងាយ៥០ម៉ែត្រនៅខាងឆ្វេងដៃ។ ចុចមើលផែនទី៖ https://goo.gl/maps/B4WYuty8WG32
វីដេអូ
អត្ថបទទាក់ទង: https://goo.gl/gQe4Mf
ប្រភពពី: https://goo.gl/QQNZcK

ត្រូវម៉ាច់អ្នកទៅលេងអុំទូកនៅសៀមរាបឆ្នាំនេះ! ត្រៀមមាត់ភ្លក់មាន់អាំងក្បែរតំបន់អង្គរឆ្ងាញ់កប់