រញ្ជួយដីរង្វាស់ ៧រ៉ិចទ័រ បានកើតឡើងនៅជិតកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ដែលបណ្តាលឱ្យមានការព្រមានពីការកើតឡើងនូវរលកស៊ូណាមិកម្ពស់ដល់ ៣ម៉ែត្រ។ អាជ្ញាធរបានចេញសេចក្តីប្រកាសពីការព្រមាននេះ ហើយបញ្ជាឱ្យប្រជាជនជម្លៀសចេញពីផ្ទះរបស់ខ្លួន។
រញ្ជួយដីនេះ បានកើតឡើងនៅចម្ងាយ ២២៧គីឡូម៉ែត្រពីទីក្រុង Teluk Betung នៅលើកោះស៊ូម៉ាត្រា ដោយមានជម្រៅ ៥៩គីឡូម៉ែត្រ។
មន្រ្តីឥណ្ឌូណេស៊ី បានប្រាប់ AFP ថា មានតំបន់មួយចំនួនកំពុងស្ថិតក្នុងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីស៊ូណាមិ។ «យើងកំពុងរង់ចាំរាយការណ៍ពីការខូចខាតនៃរញ្ជួយដីនេះ»៕
No comments:
Post a Comment