ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បានជួសជុលលឿនជាងការគ្រោងទុក នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំ។ ហើយការជួសជុលនេះជប៉ុនបានប្រើបច្ចេកវិទ្យាទំនើប ធ្វើការសម្អាត ដោយមិនមានការបំពុលទៅដល់បរិស្ថានទៀតផង អ្វីដែលគួរឲ្យកត់សម្គាល់នោះ ស្ពានជ្រោយចង្វារនេះក៏បន្ងែមគំនូសបែងចែកច្បាស់លាស់សម្រាប់យាន្តជំនិះនិងថ្មេីរជេីង ដោយសង្ឃឹមថានឹងមិនមានការនរំលោភចំណែកផ្លូវគ្នាទៀតទេ។
គួររំលឹកថាគម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយស្ពានជ្រោយចង្វារទីមួយនេះ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៣ មេសា ២០១៩ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
No comments:
Post a Comment