វិស័យភាពយន្ដខ្មែរ កំពុងតែអភិវិឌ្ឍន៏ ឈានឡើងមួយកំរិតទៀត ដែលធ្វើអោយកាន់ទៅប្រសើរឡើងៗ ដែលសកម្មភាពឈុតឆាក ក្នុងការសម្ដែង ហាក់មានភាពរស់រវើក ដូចនឹងសាច់រឿងពិត ហើយកាលពីមួយរយៈពេលមុន វិស័យភាពយន្ដខ្មែរ ក៏បានឈានទៅដល់ការបង្កើត ឈុតឆាកវ៉ៃគ្នា ដោយប្រើក្បាច់គុនល្បុក្កតោថែមទៀតផង។
ដោយឡែកនៅពេលនេះផងដែរ យើងកាន់តែមានមោទនភាពយ៉ាងខ្លាំង ដោយគេហទំព័រ ហ្វេសប៊ុក លោក Dara Bokator ដែលរូបលោកគឺជាផលិតករ និងជាតារាសម្ដែង ផ្នែកក្បាច់គុនល្បក្កតោ ក្នុងរឿង ការពារឧក្រិដ្ឋជន (JailBreak) លោកបានបង្ហោះនឹងបានសរសេរប្រាប់ពីដំណឹងដល់សប្បាយចិត្ដមួយថា៖
“ជាពេលល្អដែលកូនខ្មែរ បង្ហាញនូវទេពកោសល្យ នៃសិល្បៈគុនល្បុក្កតោ ក្នុងវិស័យភាពយន្តខ្នាតយក្សរបស់ចិន។ ពីមុនមេីលរឿង Idol ឥឡូវរៀបចំបច្ចេកទេសវៃអោយidol ម្តង។ ធនធានមនុស្សក្នុងស្រុកជាដែកឆក់ក្នុងការទាក់ទាញការវិិយោគពីក្រៅស្រុក។ KunBokator cambodia action chinese movie”៕
No comments:
Post a Comment