នុងវគ្គជម្រុះ Euro 2020 យប់មិញមានប្រទេសចំនួន ៦ បានបន្តធ្វើការប្រកួតប្រជែងគ្នាយកចំណាត់ថ្នាក់ល្អក្នុងពូល ដើម្បីបានកៅអីទៅជុំបន្ទាប់។ ក្នុងនោះគឺមានរឿងរ៉ាវចំនួន៤ ដែលគួរឱ្យចាប់អារម្មណ៍ដូចខាងក្រោម៖
១) ឈុតខោអាវរបស់ក្រុមជម្រើសជាតិបារាំង ប៉ះជាមួយអ៊ីស្លង់ ជាឈុតគម្រប់ខួប ១០០ ឆ្នាំនៃការបង្កើតសហព័ន្ធបាល់ទាត់បារាំង។ ចំពោះលទ្ធផល៖ បារាំង ៤-០ អ៊ីស្លង់។
២) ព័រទុយហ្គាល់ ក្រុមម្ចាស់ការពារតំណែងជើងឯក ស្មើជាលើកទី ២។ Cristiano Ronaldo ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ រងរបួស ត្រូវដូរចេញនៅពាក់កណ្ដាលតង់ទី ១។ ចំពោះលទ្ធផល៖ ព័រទុយហ្គាល់ ១-១ ស៊ែប។
៣) អង់គ្លេស រកបាន ១០ គ្រាប់ត្រឹម ២ប្រកួតចុងក្រោយ
-ក្រុមជម្រើសជាតិអង់គ្លេស អាចរកបាន ១០ គ្រាប់ត្រឹមតែ ២ប្រកួតក្នុងវគ្គជម្រុះ Euro 2020 ច្រើនជាងក្រុមណាទាំងអស់។(អង់គ្លេស ៥-០ សាធារណរដ្ឋឆេក និងអង់គ្លេស ៥- ១ ម៉ុងតេនេក្រូ)។
-ខ្សែការពារ Danny Rose រងការចោទប្រកាន់ការរើសអើងជាតិសាសន៍ពីសំណាក់អ្នកគាំទ្រក្រុមជម្រើសជាតិ ម៉ុងតេនេក្រូ។
៤) ក្រុមជម្រើសជាតិ តួគី ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីមិនទាន់ចាញ់ម្តងទេ
ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Şenol Güneş ដឹកនាំក្រុមជម្រើសជាតិ តួគី នៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។ អតីតគ្រូបង្វឹកក្រុម Beşiktaş រូបនេះឡើងមកដឹកនាំក្រុមជម្រើសជាតិ តួគីកាលពីខែកុម្ភៈបាន ២ ប្រកួត ឈ្នះទាំង ២ ប្រកួត៕
No comments:
Post a Comment