ត្រឹមរយៈពេលមិនដល់មួយសប្ដាហ៍ផង ស្នាដៃបង្កើតកម្មវិធីមួយរបស់ក្រុម DirexPlay ទទួលបានលទ្ធផលយ៉ាងគាប់ចិត្ត ដោយឈរចំណាត់ថ្នាក់លេខ១លើ App Store ប្រទេសកម្ពុជា។
លោក ឈួន ពិសិដ្ឋ ជាប្រធានក្រុម Direxplay ដែលមានសមាជិកក្រុមអ្នកជំនាញធ្វើវីដេអូ Animation ស្អាតៗទាំងនោះ បានឲ្យដឹងថា កម្មវិធី Khmer eCard ទទួលបានការចូលចិត្តនិងមានអ្នកទាញយកច្រើនមែនទែនលើ App Store កម្ពុជា(ប្រភពពី appannie.com) ។ ឯកម្មវិធីលេខ ២ តាមពីក្រោយដោយ TikTok និងលេខ ៣ គឺហ្គេម PUBG។
Khmer eCard ជាកម្មវិធីកាតជូនពរបែបអេឡិចត្រូនិចមួយដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដើម្បីអបអរ ពិធីបុណ្យជាតិនានា ដូចជាពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តិធ្វើឡើង នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ដើម្បីប្រើ Khmer eCard បានគឺងាយៗប៉ុណ្ណោះ អ្នកគ្រាន់តែដោនឡូតយកពី App Store ឬ Play Store រួចចុចលើទម្រង់វីដេអូខ្លី ដែលមានស្រាប់ក្នុងកម្មវិធី រួចសរសេរឈ្មោះទូក-ង ឬពាក្យជូនពរ ដែលអ្នកចង់ដាក់ ហើយចង់ដាក់រូបខ្លួនឯងក៏បាន បន្ទាប់មកផុសលើ Facebook ជាការស្រេច។
ទម្រង់វីដេអូដែលមានស្រាប់នោះ សុទ្ធតែឆ្លងកាត់ការរចនាដោយយកចិត្តទុកដាក់ពីសំណាក់កូនខ្មែរ គឺ ក្រុម Direxplay ដែលមានអ្នកជំនាញធ្វើវីដេអូ Animation ស្អាតៗដាក់លើហ្គេម Jailbreak ល្បីៗកក្រើកកាលពីឆ្នាំ ២០១៧។ ចុចដោនឡូតទីនេះ Play Store | App Store
#របៀបកែពណ៌ និងពន្លឺមុខ ក្នុងកម្មវិធី Khmer eCard បុណ្យអុំទូក
អត្ថបទ៖ រក្សា
No comments:
Post a Comment