PropellerAds
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ទទួល ៣ពិន្ទុ​លើក​ដំបូង នៅ AFF Suzuki Cup 2018 ក្រោយ​ឈ្នះ​ឡាវ ៣-១​ នារាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
យ៉ាងណាក្ដី លទ្ធផល​នេះ មិន​អាច​ជួយ​បន្ត​ក្ដី​សង្ឃឹម​សម្រាប់កម្ពុជា ក្នុង​ការ​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​នោះទេ ក្រោយ​ក្រុម​មីយ៉ាន់ម៉ា ស្មើ វៀតណាម ០-០។ មានន័យថា កម្ពុជា មានតែ ៣ពិន្ទុ​ប៉ុណ្ណោះ ក្នុង​៣ប្រកួត​ ខណៈ​មីយ៉ាន់ម៉ា និងវៀតណាម មាន ៧ពិន្ទុ​ដូចគ្នា ដូច្នេះ​១ប្រកួត​ដែល​នៅ​សល់ ទោះកម្ពុជាឈ្នះ ក៏​មិន​អាច​ស្ថិត​ក្នុង​ចំណោម​ក្រុម​កំពូល​ទាំង២ ក្នុង​ពូល​ A បាន​ដែរ។
ចាន់ វឌ្ឍនាកា អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី​
សូមបញ្ជាក់ថា ៣គ្រាប់​របស់​កម្ពុជា រក​បាន​ដោយ​ ចាន់ វឌ្ឍនាកា (នាទី ១៨), ប្រាក់ មុន្នីឧត្ដម (ប៉េណាល់ទី នាទី ៣៦) និង​កែវ សុខផេង (នាទី ៧៧) រីឯ​១គ្រាប់​សង​វិញ​របស់​ក្រុម​ភ្ញៀវ រក​បាន​ដោយ​កីឡាករ Somxay Keohanam (នាទី ៧៦)។
ប្រកួតចុងក្រោយ ដែល​ជា​ការ​ប្រកួត​បង្រ្គាប់កិច្ច​របស់​កម្ពុជា គឺ​កម្ពុជា ប៉ះ​វៀតណាម នៅ​ទឹក​ដីវៀតណាម នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨៕
សូមទស្សនា​ទិដ្ឋភាព​មួយចំនួ​នទៀត​នៃការប្រកួតនេះ ដូចខាងក្រោម៖
អត្ថបទទាក់ទង: https://goo.gl/gQe4Mf
អត្ថបទ៖ សុខ សុវត្ថិ

កម្ពុជា ឈ្នះឡាវ តែ​ត្រូវ​ធ្លាក់​ស្វ័យប្រវត្តិ ក្រោយ​មីយ៉ាន់ម៉ា ស្មើវៀតណាម

No comments:

Post a Comment