ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ សុទ្ធតែធ្លាប់បានឆ្លងកាត់របរដឹកនាំប្រទេសរបស់អ្នកដឹកនាំផ្សេងៗគ្នា។ អ្នកដឹកនាំមួយចំនួនបានធ្វើឲ្យប្រទេសជាតិរបស់ខ្លួនរីកចម្រើន រហូតដល់ខ្លះបានក្លាយជាប្រទេសមហាអំណាច។ ចំណែកឯអ្នកដឹកនាំខ្លះទៀតបានធ្វើឲ្យប្រទេសជាតិខ្លួនធ្លាក់ចូលភាពក្រីក្រ មិនអាចរីកលូតលាស់ទៅមកបានដូចប្រទេសដទៃទៀត ព្រោះតែភាពលោភលន់និងអត្មានិយមរបស់អ្នកដឹកនាំទាំងនោះ។ ប៉ុន្តែក្នុងចំណោមអ្នកដឹកនាំអាក្រក់ទាំងនោះ ក៏មានអ្នកដឹកនាំខ្លះបានធ្វើអំពើល្អសម្រាប់ប្រទេសជាតិរបស់ខ្លួនផងដែរ។
១. សាដាម ហ៊ូសេន (Saddam Hussein)
សាដាម ហ៊ូសេន ជាអតីតប្រធានាធិបតីផ្តាច់ការមួយរូបនៃប្រទេសអ៊ីរ៉ាក់។ ពលរដ្ឋអ៊ីរ៉ាក់ជាង ៦០០០ នាក់ត្រូវបានប្រហារជីវិតជាសាធារណៈ ហើយមនុស្សជាច្រើនទៀតត្រូវបានគេធ្វើទារុណកម្ម ដែលរួមបញ្ចូលទាំងការទម្លាក់ចូលទៅក្នុងទឹកអាស៊ីត រឺក៏ដុតអវយវៈរបស់ពួកគេ។ គេបានប៉ាន់ប្រមាណថា សាដាម ហ៊ូសេនបានសម្លាប់ជនស៊ីវិលជាមធ្យមចំនួន ១២៥ នាក់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលដែលគាត់កាន់អំណាច។
បើទោះបីជាអំពើហិង្សារបស់គាត់ចំពោះពលរដ្ឋគាត់ច្រើនក៏ដោយ ក៏សាដាម ហ៊ូសេនបានមានបំណងធ្វើឱ្យជីវិតរបស់ប្រជាជនអ៊ីរ៉ាក់កាន់តែប្រសើរដែរ។ គាត់អនុញ្ញាតឱ្យប្រជាជនរបស់គាត់ទៅមន្ទីរពេទ្យដោយមិនបាច់បង់ប្រាក់ និងជំរុញឲ្យកុមារទៅសាលារៀនដោយឥតគិតថ្លៃ។ គាត់ក៏បានចាប់ផ្តើមយុទ្ធនាការជាតិសម្រាប់លុបបំបាត់អនក្ខរភាព ដើម្បីធានាថាប្រជាជនរបស់គាត់ចេះអក្សរ។ មុនពេលយុទ្ធនាការនេះ មានតែប្រជាជនអ៊ីរ៉ាក់ចំនួន ៥២% ប៉ុណ្ណោះអាចអាននិងសរសេរបាន។ ប៉ុន្តែសព្វថ្ងៃនេះ មានប្រជាជន ៨៤% អាចអាននិងសរសេរបាន។
២. ណាប៉ូឡេអុង បូណាប៉ា (Napoleon Bonaparte)
ណាប៉ូឡេអុង បូណាប៉ា ជាអធិរាជបារាំងនៅសតវត្សទី ១៩ ដែលបានវាយលុកដណ្ដើមយកប្រទេសអ៊ីតាលី អូទ្រីស បែលហ្ស៊ិក ហូឡង់និងប្រទេសច្រើនទៀត។ ការប៉ុនប៉ងលុកលុយប្រទេសអេស្ប៉ាញរបស់គាត់ ត្រូវបានធ្វើឡើយដោយអំពើហិង្សានិងឃោរឃៅ។ ដើម្បីសងសឹកដល់ការស្លាប់របស់ទាហានបារាំងពីរនាក់ ណាប៉ូឡេអុងបានប្រមូលជនស៊ីវិលអេស្ប៉ាញរាប់រយនាក់ហើយបាញ់សម្លាប់ពួកគេវិញ។
មនុស្សជាង ២ លាននាក់បានស្លាប់នៅក្នុងសង្គ្រាមណាប៉ូឡេអុង។ ណាប៉ូឡេអុងប្រហែលជាអ្នកដឹកនាំឃោរឃៅគ្មានមេត្ដានៅលើសមរភូមិ ប៉ុន្តែគាត់ជាអ្នកដឹកនាំដ៏ល្អនៅក្នុងប្រទេសរបស់គាត់។ គាត់បានអនុវត្តក្រមច្បាប់ណាប៉ូឡេអុង (Napoleonic Code) នៅទូទាំងអាណាចក្ររបស់គាត់ ដែលផ្តល់ឱ្យពលរដ្ឋរបស់គាត់នូវសិទ្ធិស្មើគ្នា មានទ្រព្យសម្បត្តិឯកជននិងសេរីភាពខាងសាសនា។ គាត់ក៏បានដកតំណែងនិងសិទ្ធិពីថ្នាក់លើដែលឡើងតាមខ្សែ និងបំពេញមុខងាយមិនបានល្អ។
៣. ជីហ្គីស ខាន់ (Genghis Khan)
ជីហ្គីសខាន់ គឺជាមេដឹកនាំកុលសម្ព័ន្ធដ៏ឃោឃៅនៃចក្រភពម៉ុងហ្គោលនៅដើមសតវត្សទី ១៣ ។ គាត់មានភាពព្រៃផ្សៃយ៉ាងខ្លាំងក្នុងការគ្រប់គ្រងរបស់គាត់ ដែលកុលសម្ព័ន្ធរបស់គាត់បានសម្លាប់មនុស្សប្រមាណ ៤០ លាននាក់។ នៅពេលនោះ ចំនួននេះស្មើនឹង ១០% នៃចំនួនប្រជាជនពិភពលោកនៅពេលនោះ។ នៅពេលជីហ្គីសខាន់ស្លាប់ ម៉ុងហ្គោលបានប្រមូលផ្តុំជាចក្រភពដ៏ធំបំផុតដែលមិនធ្លាប់មាន។
ថ្វីបើគាត់បានសម្លាប់មនុស្សរាប់សិបលាននាក់ក៏ដោយ ក៏គាត់បានផ្តល់សិទ្ធីសេរីភាពខាងសាសនាគួរឱ្យភ្ញាក់ផ្អើល។ ថ្វីបើគាត់ជឿលើសាសនាតេនជីរីស (Tengriism) ដែលជាសាសនាអាស៊ីបុរាណក៏ដោយ គាត់ចាប់អារម្មណ៍នឹងជំនឿផ្សេងទៀត ហើយរីករាយនឹងពិភាក្សាជាមួយពួកអ្នកប្រាជ្ញខាងសាសនា។ សំខាន់ជាងនេះទៅទៀត គាត់បានអនុញ្ញាតឱ្យមនុស្សរាប់លាននាក់របស់គាត់អនុវត្ដជំនឿដែលពួកគេចង់បាន ហើយថែមទាំងឱ្យស្ថាប័នសាសនានានាមានសេរីភាព។
៤. មូអាម៉ា កាដាហ្វី (Muammar Gaddafi)
មេដឹកនាំផ្តាច់ការលីប៊ីលោក កាដាហ្វី បានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារដែលគ្មានឈាម ប៉ុន្តែរបបរបស់លោកមិនមានសន្ថិភាពយូរទេ។ កាដាហ្វីបានចំណាយពេលអស់ ៤២ ឆ្នាំនៃការគ្រប់គ្រងរបស់គាត់ ដោយកំទេចការប្រឆាំងនិងការបង្ក្រាបប្រជាជនរបស់គាត់។ ក្នុងកំឡុងពេលបដិវត្តអារ៉ាប់ ទាហានរបស់គាត់បានសំលាប់ប្រជាពលរដ្ឋជាង ១០០០ នាក់។ ប៉ុន្តែសំរាប់ប្រជាជនលីប៊ីភាគច្រើនមានការសប្បាយចិត្តនឹងការដឹកនាំនិងការគ្រប់គ្រងរបស់កាដាហ្វីនោះ ព្រោះជីវិតពួកគេមានភាពប្រសើរ។
លោកកាដាហ្វីបានផ្តល់ឱ្យប្រជាជនលីប៊ីនូវការថែទាំសុខភាព ការអប់រំនិងអគ្គិសនីដោយឥតគិតថ្លៃ។ គាត់ក៏បានផ្តល់ប្រាក់កម្ចីដល់ការសាងសង់ផ្ទះនិងការដឹកជញ្ជូនផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត លោកកាដាហ្វីបានជួយបញ្ឈប់គ្រោះរាំងស្ងួតដែលរីករាលដាលពេញប្រទេសជាតិរបស់លោក ដោយលោកបានកសាង “ទន្លេដែលមនុស្សបង្កើតឡើង” ដែលជាប្រព័ន្ធធារាសាស្ត្រដ៏ធំបំផុតរបស់ពិភពលោក ហើយបានផ្គត់ផ្គង់ទឹកស្អាតដល់ទៅ ៧០% នៃប្រទេសលីប៊ី។ ជាអកុសល ប្រព័ន្ធធារាសាស្ត្រនេះត្រូវបានណាតូ (NATO) ទម្លាក់គ្រាប់បែកកម្ទិចក្នុងឆ្នាំ ២០១១ ។
៥. អាដុល ហ៊ីត្លែរ (Adolf Hitler)
វាមិនជារឿងភ្ញាក់ផ្អើលទេដែលថាហ៊ីត្លែរមិនមែនជាអ្នកដឹកនាំល្អម្នាក់។ គាត់គឺជាអ្នកមានជំនឿយ៉ាងមុតមាំថាពូជសាសន៍របស់ប្រជាជនអាឡឺម៉ង់ជាសាសន៍កំពូល ហើយគាត់បានដោយបញ្ជាឱ្យមានការធ្វើឃាតជនជាតិជ្វីស (Jewish) ជាង ៦ លាននាក់នៅក្នុងជំរុំប្រមូលផ្តុំនៅទូទាំងទ្វីបអឺរ៉ុប។ អ្វីដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើលនោះគឺ ហ៊ីត្លែរជាអ្នកការពារសិទ្ធិសត្វ។
ក្រោយពេលពួកណាត្ស៊ី (Nazi) បានឡើងកាន់អំណាច ពួកគេបានចាប់ផ្តើមអនុវត្តច្បាប់ដើម្បីការពារជីវិតសត្វ។ ហ៊ីត្លែរបានបញ្ចូលការថែទាំសត្វទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ បង្កើតព្រៃអភិរក្សធម្មជាតិជាច្រើន តម្រូវឱ្យកន្លែងសម្លាប់សត្វទាំងអស់ប្រើថ្នាំស្ពឹក និងកាត់ទោសអ្នក ធ្វើបាបសត្វចិញ្ចឹម។ ប្រទេសអាឡឺម៉ង់ក៏ជាប្រទេសដំបូងគេដែលហាមឃាត់ការពិសោធន៍ទៅលើសត្វមានជីវិត៕
អត្ថបទល្អផ្សេងទៀត៖ អង្គរក្សចុងក្រោយរបស់មេដឹកនាំផ្តាច់ការ អ៊ីត្លែរ រៀបរាប់ពីនាទីចុងក្រោយដែលបុរសខ្លាំងម្នាក់នេះស្លាប់!
បើនិយាយដល់សង្គ្រាមលោកលើកទី២ វាពិតជាពិបាកជឿខ្លាំងណាស់ដែលនរណាម្នាក់និយាយថាគេមិនស្គាល់មេដឹកនាំផ្តាច់ការរបស់ក្រុមណាស៊ី ប្រទេសអាល្លឺម៉ង់។ លោកអ៊ីត្លែរ ត្រូវបានគេចាត់ទុកជាតួអង្គដែលសំខាន់បំផុតមួយនៅក្នុងការសិក្សាពីមូលហេតុដែលបណ្តាលអោយមានការកើតឡើងនៃសង្គ្រាមលោកលើកទី២។
ថ្វីត្បិតតែលោកជាបុរសខ្លាំងដែលបានបង្កសង្គ្រាមលោក អោយស្លាប់មនុស្សស្ទើរតែកន្លះទ្វីបអឺរ៉ុបក៏ពិតមែន ជីវិតលោកគឺមានបានសោយសុខនឹងភាពខ្លាំងក្លាមួយនេះឡើយ ពោលគឺលោកនៅតែត្រូវធ្វើអត្តឃាតខ្លួនឯងដើម្បីរួចផុតពីការចាប់ខ្លួន ក្នុងនាមលោកជាអ្នកបង្កភ្លើងផ្សែងអោយមានការវាយប្រហារបង្ហូរឈាមនៅកាលពីសម័យនោះ។
ប៉ុន្តែមុនពេលដែលលោកអ៊ីត្លែរបានធ្វើអត្តឃាតមកលើខ្លួនឯងនោះ មានអង្គរក្សម្នាក់ចុងក្រោយបាននៅទីនោះជាសាក្សី និងពាំយកសម្តីចុងក្រោយរបស់លោកមួយចំនួន។ មុនពេលដែលលោក Rochus Misch ដែលធ្លាប់ជាអង្គរក្សជំនិតរបស់លោកអ៊ីត្លែរបានស្លាប់នៅឆ្នាំ ២០១៣ ក្នុងអាយុ ៩៦ឆ្នាំនោះ លោកបានរៀបរាប់រឿងរ៉ាវដែលគួរអោយចាប់អារម្មណ៍មួយដែលទាក់ទងទៅនឹងមុនពេលដែលោកអ៊ីត្លែរនេះបានស្លាប់។
លោកបាននិយាយថា នៅថ្ងៃទី ៣០ខែមេសា ឆ្នាំ ១៩៤៥ បន្ទាប់ពីមេបញ្ជាការអាល្លឺម៉ង់បានរាយការណ៍អំពើការបរាជ័យរបស់កងទ័ពខ្លួននៅក្នុងរារាំងមិនអោយកងទ័ពសូវៀតហុំព័ទ្ធទីក្រុងប៊ែឡាំង លោកអ៊ីត្លែរបានដឹងខ្លួនរួចទៅហើយថាសង្គ្រាមលោកលើកទី២នេះគឺមិនអាចបន្តទៅមុខបានទៀតឡើយ អោយអាល្លឺម៉ង់គឺត្រូវតែចុះចាញ់នៅក្នុងសៃវៀនមួយនេះ។
មិនបានប៉ុន្មានផង លោកអ៊ីត្លែរក៏ទទួលបានដំណឹងពីការចាប់ខ្លួនមេដឹកនាំក្រុមហ្វាស៊ីសអ៊ីតាលី គឺលោកមីសូលីនី។ ភ្លាមនោះលោក Misch ដែលត្រូវជាអង្គរក្សក៏បានឃើញ លោកអ៊ីត្លែរនិយាយតិចៗទៅកាន់ជំនួយការផ្ទាល់របស់ខ្លួន ដោយហៅពួកគេ រួចទាំងប្រព័ន្ធចុងរបស់លោកម្នាក់ផងចូលទៅក្នុងបន្ទប់ និងប្រាប់លោក Misch ថាកុំអោយចូលទៅរំខាន។
ពេលចូលទៅដល់ក្នុងនោះ លោកអ៊ីត្លែរបានប្រាប់ទៅជំនួយការរបស់លោកថា រាល់គ្រប់ទាហានដែលនៅក្នុងអំនាចរបស់លោកទាំងអស់នឹងត្រូវរំសាយ និងផ្តល់សិទ្ធិសេរីភាពអោយធម្មតា។ ចំនែកឯខ្លួនលោកវិញ នៅពេលដែលលោកស្លាប់ទៅ លោកចង់អោយគេយកសាកសពរបស់លោកទៅដុតអោយបានល្អ។
មិនបានប៉ុន្មានក្រោយមក នៅពេលដែលលោក Misch ចូលទៅក្នុងបន្ទប់ លោកបានឃើញអ៊ីត្លែរអង្គុយស្លាប់នៅក្នុងថ្លុកឈាមទៅហើយ ដែលពេលនោះប្រពន្ធចុងរបស់អ៊ីត្លែរបានអង្គុយនៅយ៉ាងស្ងៀម ហើយធ្វើសញ្ញាមិនអោយលោក Misch បង្កជាចលាចលអ្វីទាំងអស់។
លោក Misch ត្រូវបានគេចាត់ទុកជាអង្គរក្សរបស់អ៊ីត្លែរដែលរស់នៅបានយូរបំផុតផងដែរ៕
ប្រភពពី: https://goo.gl/QQNZcK
No comments:
Post a Comment