កម្ពុជាបានយកឈ្នះទៅលើក្រុមឡាវ ៣-១ ក្នុងការប្រកួតសន្សំពិន្ទុពូលA នៃព្រឹត្តិការណ៍ AFF Suzuki Cup 2018 កាលពីយប់មិញនេះនៅពហុកីឡដ្ឋានជាតិ។
ក្រោយប្រកួតចប់ Honda បានធ្វើបទសម្ភាសន៍ជាមួយ AFF ថា « ខ្ញុំមិនមែនសប្បាយចិត្តនៅពេលលទ្ធផលឈ្នះទេ។ ខ្ញុំសប្បាយចិត្តនៅពេលកម្ពុជាមានការរីកចម្រើន។ ខ្ញុំមកទីនេះដើម្បីជួយកម្ពុជា ខ្ញុំនឹងផ្ដល់គ្រប់បែបយ៉ាងដល់កម្ពុជា។ កីឡាករទាំងអស់មានកម្រិតលេងខុសៗ។ ការលេងយល់ចិត្តគ្នា ភាពសហការគ្នានៅលើទីលាន ទាំងនេះសុទ្ធតែជាមូលដ្ឋានគ្រឹះនៃបាល់ទាត់។ នេះគ្រាន់ជាការចាប់ផ្ដើមប៉ុណ្ណោះ»។
អ្នកចាត់ការកម្ពុជាថ្មីរូបនេះបានចូលខ្លួនដឹកនាំកម្ពុជាចំនួន៦ប្រកួតហើយ ក្នុងនោះរូបលោកបានមកបង្វឹកកីឡាករផ្ទាល់ចំនួន២លើកគឺកាលប៉ះម៉ាឡេស៊ីក្នុងជំនួបមិត្តភាពដែលចាញ់ ៣-១ និងយកឈ្នះឡាវ ៣-១ ហើយក៏បានមកដឹកនាំកម្ពុជាផ្ទាល់ចំនួន៣លើកផងដែរកាលចាញ់មីយ៉ាន់មា៤-១។ សរុប៦ប្រកួតដែលលោក Honda និងលោក Felix ដឹកនាំកម្ពុជាគឺឈ្នះ១ស្មើ១ និងចាញ់៤៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
No comments:
Post a Comment