PropellerAds
លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហោះ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ដើម្បី​ផ្ញើសារ អរគុណ​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ការ​ប្រកួត​រវាង កម្ពុជា និង ម៉ាឡេស៊ី កាល​ពី​ដើម​សប្ដាហ៍​នេះ។

អ្នកគាំទ្រយ៉ាងច្រើនកុះករ បានចូលរួមទស្សនាការប្រកួតរវាងកម្ពុជា និងម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០១៨
Honda បាន​សរសេរ​ថា៖ «ខ្ញុំ​សូម​អរគុណ​អ្នកគាំទ្រ ដែល​បាន​ចូលរួម​ទស្សនា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ពិត​ប្រាកដ​ណាស់ ពួក​យើង​នឹង​វិវឌ្ឍ​ខ្លួន​បន្តិច​ម្ដងៗ ហើយ​ពួកយើង​កំពុង​បង្កើត​ទម្លាប់​ល្អៗ​នៅ​ក្នុង​ក្រុម។ ក្រុម​ល្អ​មួយ មិន​អាច​កើត​ឡើង​បាន​ក្នុង​ពេល​ត្រឹមតែ​មួយ​ថ្ងៃ​នោះ​ទេ»

Honda បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន
សូម​រំឭក​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់ ម៉ាឡេស៊ី ដោយ​លទ្ធផល ១-៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ។ ខ្សែ​ការពារ សឿយ វិសាល បាន​ស៊ុត​បញ្ចូល​ទី​ម៉ាឡេស៊ី ជួយ​ឲ្យ​កម្ពុជា នាំមុខ​មុន​នៅ​នាទី​១៨។ ប៉ុន្តែ​ចូល​ដល់​តង់ទី២ ក្រុម​ភ្ញៀវ លេង​បាន​យ៉ាង​ល្អ ដោយ​បើក​ការ​វាយបក​យក​ឈ្នះ​ម្ចាស់ផ្ទះ​វិញ បាន​ដល់​ទៅ៣​គ្រាប់ នៅ​នាទី​៦៤, ៧៤ និង​នៅ​ម៉ោង​​បន្ថែម​​។
នេះ​ជា​ការ​ដឹកនាំ​លើក​ទី១ របស់ Honda នៅ​ក្រុម​ជម្រើស​ជាតិ បន្ទាប់ពី​ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី កាល​ពី​ខែ​សីហា កន្លង​ទៅ​។ ក្នុង​ការ​ប្រកួត​បន្ទាប់ កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត នា​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕

Honda និងលោក Felix គ្រូបង្វឹក នៅក្នុងការប្រកួតរវាងកម្ពុជា ទល់នឹង​ ម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា
ប្រភព: #kamsanonline
អត្ថបទ៖ លាភ.

Honda ផ្ញើ​សារ​ទៅ​កាន់​អ្នកគាំទ្រ​ជម្រើស​ជាតិ​កម្ពុជា

No comments:

Post a Comment