PropellerAds
សំណង់​មហាប្រាសាទ​អង្គរ​របស់​កម្ពុជា ត្រូវ​បាន​ដាក់​សម្ពោធ​ជាផ្លូវការ ​នៅ​ក្នុង​​​​សួន​កម្សាន្ត​​ប្រទេសចិន ឈ្មោះថា Fantawild Asian Legend ​ស្ថិតនៅ​ទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ។ សួននេះ ទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដែលបានបើកឲ្យប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាកម្សាន្ត ខណៈសួននេះមានភាពទាក់ទាញ់ខ្លាំងណាស់ សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរអន្តរជាតិនានា ដែលទៅកំសាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ។ នេះបើតាមប្រភពហ្វេសបុករបស់សម្ដេច ហ៊ុន សែន។
អ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គរ របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកំសាន្តនេះ គឺដើម្បីបង្ហាញពីអរិយធម៌​ និងទំនៀមទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន​ និងប្រទេសចិន។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាត់ទុក នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្ស ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញ របស់ព្រះរាជាណាចក្រកម្ពុជា៕

ប្រភព: #kamsanonline
អត្ថបទ៖ ស៊ិន សាវ៉េត

ភ្ញាក់ផ្អើល! សំណង់មហាប្រាសាទអង្គររបស់កម្ពុជា បង្ហាញខ្លួននៅទឹកដីចិន

No comments:

Post a Comment