អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងចុះត្រួតពិនិត្យបណ្ណបើកបរយានយន្ត និងផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងខែតុលា ដល់ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ នៅតាមបណ្ដោយផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦ ។
យោងតាមសេចក្ដីជូនដំណឹងឲ្យដឹងថា ការចុះត្រួតពិនិត្យបណ្ណបើកបរយានយន្តធ្វើឡើង ដើម្បីជំរុញការអនុវត្តបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ពិសេសសំដៅលើការត្រួតពិនិត្យបណ្ណបើកបរយានយន្តនៅតាមដងផ្លូវសាធារណៈឲ្យស្របទៅនឹងច្បាប់កំណត់។
អត្ថបទ៖ ស៊ិន សាវ៉េត
No comments:
Post a Comment