ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018 កំពុងដំណើរការទៅយ៉ាងរលូនក្នុងប្រទេសរុស្ស៊ី ឆ្លៀតឱកាសនេះយើងណែនាំឲ្យស្គាល់ម៉ាករថយន្តរបស់តារាបាល់ទាត់ឆ្នើម ១០ រូប ដូចបង្ហាញខាងក្រោម។
១.Cristiano Ronaldo:
បុរសសញ្ជាតិព័រទុយហ្គាល់នេះ មានរថយន្តស្ព័រជាច្រើន ក្នុងចំណោមនោះក៏មាន Bugatti Chiron ដែលជារថយន្តថ្លៃបំផុតក្នុងលោក។ បំពាក់នូវម៉ាស៊ីនចំណុះ ៨,០ លីត្រ W16 អាចផលិតកម្លាំងបាន ១ ៥០០ សេះ ប្រើប្រាស់ចង្កឹះលេខស្វ័យប្រវត្តិ ៧ វគ្គ អាចបង្កើនល្បឿនស្ទុះពី ០ – ១០០ គ.ម/ម៉ ក្នុងរយៈពេល ២,៥ វិនាទី។
២.Lionel Messi:
ថ្វីបើខ្សែប្រយុទ្ធឲ្យក្រុម Barcelona មានប្រើប្រាស់រថយន្តជាច្រើន ប៉ុន្តែលោកនិយមបើកបរគឺម៉ូឌែល Ferrari F430 Spider ដែលមានតម្លៃប្រមាណ ១៨០ ០០០ ដុល្លារ។ បំពាក់នូវម៉ាស៊ីន V8 ចំណុះ ៤,៣ លីត្រ ប្រើចង្កឹះលេខស្វ័យប្រវត្តិ ៦ វគ្គ បង្កើនល្បឿនស្ទុះពី ០ – ១០០ គ.ម/ម៉ ក្នុងរៈពេល ៤,២ វិនាទី។
៣.Antoine Griezmann:
ខ្សែប្រយុទ្ធឲ្យក្រុមជម្រើសជាតិបារាំងសព្វថ្ងៃជិះរថយន្ត McLaren 675 LT បំពាក់ម៉ាស៊ីន V8 ចំណុះ ៣,៨ លីត្រ Twin Supercharger ប្រើចង្កឹះលេខស្វ័យប្រវត្តិ ៧ វគ្គ បង្កើនល្បឿនស្ទុះពី ០ – ១០០ គ.ម/ម៉ ក្នុងរយៈពេល ២,៩ វិនាទី។
៤.Lewandowski:
កីឡាករសំខាន់មួយរូបរបស់ជម្រើសជាតិប៉ូឡូញ ជិះរថយន្ត Ferrari F12 Berlinetta ប្រើម៉ាស៊ីន V12 ចំណុះ ៦,៣ លីត្រ អាចផលិតកម្លាំង ៧៤០ សេះ មានចង្កឹះលេខស្វ័យប្រវត្តិ ៧ វគ្គ ល្បឿនស្ទុះពី ០ – ១០០ គ.ម/ម៉ ប្រើពេល ២,៩ វិនាទី។
៥.Luis Suarez:
ដៃគូជំនិតរបស់ Messi លេងនៅក្រុមអ្នកមានបុណ្យ ប្រើប្រាស់ត្រឹមរថយន្តធុនល្មម Audi RS6 តម្លៃទាបធៀបនឹងរថយន្ត Bugatti របស់ CR7 ដោយប្រភេទនេះប្រើម៉ាស៊ីន V8 Dual Supercharger ចំណុះ ៤,០ លីត្រ អាចផលិតកម្លាំង ៦០៥ សេះ ចង្កឹះលេខស្វ័យប្រវត្តិ ៨ វគ្គ បង្កើនល្បឿនស្ទុះពី ០ – ១០០ គ.ម/ម៉ ប្រើពេល ៣,៦ វិនាទី។
៦.Eden Hazard:
ប្រធានក្រុមជម្រើសជាតិបែលហ្សិក កីឡាករ Eden Hazard ប្រើប្រាស់រថយន្ត Mercedes GTR AMG មានបំពាក់ម៉ាស៊ីន BiTurbo V8 ចំណុះ ៤,០ លីត្រ ចង្កឹះលេខស្វ័យប្រវត្តិ ៧ វគ្គ អាចបង្កើនល្បឿនស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេល ៣,៦ វិនាទី។
៧.Harry Kane:
ខ្សែប្រយុទ្ធជួយឲ្យអង់គ្លេស យកឈ្នះទុយណេស៊ីក្នុងលទ្ធផល ២-១ បច្ចុប្បន្នកំពុងប្រើប្រាស់រថយន្ត Jaguar F-Pace ប្រើម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រ អាចផលិតកម្លាំង ៣៨០ សេះ មានចង្កឹះលេខស្វ័យប្រវត្តិ ៨ វគ្គ និងល្បឿនស្ទុះពី ០ – ១០០ គ.ម/ម៉ ប្រើពេល ៥,៥ វិនាទី។
៨.Mesut Ozil:
នេះអាចជាការប្រកួត World Cup លើកចុងក្រោយរបស់ Ozil មុនចូលនិវត្តន៍ ខណៈបុរសម្នាក់នេះជិះរថយន្ត Mercedes AMG បំពាក់ម៉ាស៊ីន V8 ចំណុះ ៦,២ លីត្រ អាចផលិតកម្លាំង ៥៧១ សេះ មានចង្កឹះលេខស្វ័យប្រវត្តិ ៧ វគ្គ មានល្បឿនស្ទុះពី ០ – ១០០ គ.ម/ម៉ ប្រើពេល ៣,៨ វិនាទី។
៩.Paul Pogba:
កីឡាករសញ្ជាតិបារាំង Pogba ប្រើប្រាស់រថយន្ត Rolls-Royce Wrait Black Badge ប្រភេទទ្វារពីរ បំពាក់ម៉ាស៊ីន V12 ចំណុះ ៦,៦ លីត្រ អាចផលិតកម្លាំងបាន ៦៣២ សេះ ដោយប្រើចង្កឹះលេខស្វ័យប្រវត្តិ ៨ វគ្គ អាចបង្កើនល្បឿនស្ទុះពី ០ – ១០០ គ.ម/ម៉ ប្រើពេល ៤,៥ វិនាទី។
១០.Andres Iniesta:
ខ្សែបម្រើឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ជិះរថយន្ត Bugatti Veyron និងជាច្រើនម៉ូឌែលទៀត។ ដោយត្រកូលរថយន្តល្បឿនលឿនមួយនេះ បំពាក់ម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ អាចផលិតកម្លាំង ១ ២០០ សេះ មានចង្កឹះលេខស្វ័យប្រវត្តិ ៧ វគ្គ និងល្បឿនស្ទុះពី ០ – ១០០ គ.ម/ម៉ ប្រើពេល ២,៥ វិនាទី។
អានអត្ថបទ:
No comments:
Post a Comment