PropellerAds
ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជួយ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​មាន់​គក់​បារាំង​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​បាល់ទាត់​ពិភព​លោក​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដោយ​លទ្ធផល​ ៤-៣ ​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។
ក្រុម​បារាំង​អបអរសាទរ​ពេល​រក​គ្រាប់​បាល់​បាន
វា​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ស្នេហា​បាល់ទាត់​ទូទាំង​ពិភព​លោក​រវាង​បារាំង​ និង​អាហ្សង់ទីន។ តារា​ឆ្នើម​វ័យ​ក្មេង​របស់​បារាំង​ Kylian Mbappe ជា​អ្នក​បង្កើត​ឱកាស​ស៊ុត​ពិន័យ​១១​ម៉ែត្រ​ បន្ទាប់​ពី​រូប​គេ​អូស​បាល់​ពី​ពាក់​កណ្តាល​តារាង​ចូល​ទៅ​ប្រអប់​គ្រោះ​ថ្នាក់​ដែល​ត្រូវ​បាន​ខ្សែ​ការពារ​​អាហ្សង់ទីនប៉ះ​ទង្គិច​ដួល​។ ភារកិច្ច​នេះ​ ខ្សែ​ប្រយុទ្ធ​លេខ​៧​ Griezmann ស៊ុត​ប៉េណាល់​ទី​បាន​សម្រេច​នៅ​នាទី​១៣​ដើម្បី​នាំ​មុខ​ ១-០។ គ្រាប់​បាល់​នេះ​បាន​ធ្វើ​ក្រុម​បារាំង​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​រំភើប​រីក​រាយ​មិន​ស្ទើរ​ទេ។
បន្ទាប់​ពី​ត្រូវ​គូ​ប្រកួត​បើក​ការ​នាំ​មុខ អាហ្សង់ទីន​បាន​ព្យាយាម​វាយ​សម្រុក​ និង​បង្កើត​ឱកាស​ចូល​តំបន់​គ្រោះ​ថ្នាក់​របស់​បារាំង​ ប៉ុន្តែ​របាំង​ការពារ​បារាំង​រឹង​មាំ។ ពេល​លេង​នៅ​តំបន់​គ្នា​គ្មាន​ប្រសិទ្ធភាព​បាន​ជំរុញ​ឲ្យ​ Angel Di Maria ស៊ុត​ពី​ចម្ងាយ​យ៉ាង​ល្អ​ចូល​ទី​​បាន​សម្រេច​ដើម្បី​តាម​ស្មើ​ ១-១ នៅ​វគ្គ​ទី​១។
Mbappe ត្រូវ​បាន​ខ្សែ​ការពារ​អាហ្សង់ទីន​រារាំង
ចំពោះ​ការ​ប្រកួត​នៅ​វគ្គ​ទី​២​ អាហ្សង់ទីន​ជា​អ្នក​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ស្រែក​កញ្ជ្រៀវ​សប្បាយ​រីក​រាយ បន្ទាប់​ពី​ទទួល​បាល់​ពិន័យ​ហ្វ្រីឃីក​ និង​សម្រុក​ជា​បន្ត​បន្ទាប់​​​ផ្តល់​ឲ្យ​កីឡាករ​ Mercado រក​គ្រាប់​បាល់​បាន​តាម​រយៈ​ការ​ស៊ុត​របស់​ Lionel Messi នៅ​នាទី​ទី​៤៨ ដើម្បី​នាំ​មុខ ២-១ វិញ​ម្តង។
ក្រោយ​ពេល​អាហ្សង់ទីន​នាំ​មុខ បារាំង​បាន​ប្រមូល​ស្មារតី​លេង​បាន​យ៉ាង​ល្អ​ ជា​ពិសេស​នៅ​តំបន់​បម្រើ​ប្រយុទ្ធ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់។ នៅនាទី​៥៧ Bavard បាន​រក​គ្រាប់​បាល់​ជួយ​បារាំង​តាម​ស្មើ​ ២-២។ ចាប់​ពី​នាទី​៦០​ឡើង​ទៅ​បារាំង​កាន់​តែ​លេង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​នោះ​ Kylian Mbappe ស៊ុត​បំប៉ោង​សំណាញ់​ទី​នាំ​មុខ ៣-២ នៅ​នាទី​ទី​៦៤ និង​នាទី​ទី​៦៨​​យុវជន​ឆ្នើម​រូប​នេះ​ស៊ុត​បាន​១​គ្រាប់​ទៀត​ដើម្បី​នាំ​មុខ ៤-២។ ការ​ព្យាយាម​វាយ​សម្រុក​ចុង​ម៉ោង​​បាន​ធ្វើ​ឲ្យ អាហ្សង់ទីន​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ទៀត​ដោយ​ខ្សែ​ប្រយុទ្ធ Sergio Aguero នៅ​នាទី​ទី ៩០+។
គ្រាប់​បាល់​ ៤-៣ នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត​​ដែល​ជម្រើស​ជាតិ​បារាំង​ត្រូវ​បន្ត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ខណៈ​អាហ្សង់ទីន​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រឹម​វគ្គ​នេះ​ហើយ៕
អត្ថបទ៖ ជាន ចាន់រ៉ា

យុវជន​ឆ្នើម Mbappe ស៊ុត​២​គ្រាប់ជួយ​បារាំង​ទម្លាក់​អាហ្សង់ទីន​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ

No comments:

Post a Comment