លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាហើយ ក្រោយបញ្ចប់កិច្ចប្រជុំនៅថ្ងៃទី១២ ខែមិថុនា ២០១៨នេះ។ ក្នុងនោះ លោក ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ។ លោក ត្រាំ ក៏បានអរគុណលោក គីម ជុងអ៊ុន ផងដែរ ដែលបានចំណាយពេលពេលវេលារបស់លោក ចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះ។ ជុំវិញខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងនេះ ក្រុមការងារខ្លីៗ នឹងជម្រាបជូនជាបន្តបន្ទាប់ទៀត៕
វីដេអូលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នា
អត្ថបទ៖ វាសនា
No comments:
Post a Comment