រយៈពេលមកដល់កម្ពុជាប៉ុន្មានថ្ងៃនេះ Sinon Loresca ស្ដេចដើរម៉ូដហ្វីលីពីន បានបង្ហាញសម្លៀកបំពាក់សិចស៊ីជាច្រើនម៉ូដដោយបញ្ចេញសាច់ដុំយ៉ាងរំភើយទាំងនៅទីសាធារណ និងនៅតាមកម្មវិធីមួយចំនួន។
ក្រៅពីបង្ហាញម៉ូដសម្លៀកបំពាក់របស់ខ្លួនជ្រើសរើសមកពីហ្វីលីពីន ហើយនោះ Sinon Loresca ក៏បានស្លៀកបំពាក់ប្រពៃណីខ្មែរទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ដំណើរមកកាន់កម្ពុជាលើកទី១ ស្ដេចដើរម៉ូដរូបនេះបានបង្ហាញភាពរួសរាយរាក់ទាក់យ៉ាងខ្លាំងទៅកាន់អ្នកគាំទ្រ ដោយគ្មានរើសអើងអ្វីបន្ដិច។
បន្ថែមពីនេះ Sinon Loresca ក៏បានចុះទៅចែកអំណោយដល់ក្មេងសិស្សសាលាក្រីក្រមួយចំនួន នៅសាលាបឋមសិក្សា ជ្រោយចង្វា មានដូចជាសម្ភារៈសិក្សា និងអាហារបរិភោគជាដើម។
ទស្សនាស្ទីលកាច់រាងសិចស៊ី ៥ម៉ូដពី Sinon Loresca
អត្ថបទ៖ ឆុង ស៊ីណាន
No comments:
Post a Comment