កម្មវិធី Britain's Got Talent បានវិលមកម្ដងទៀតក្នុងសប្ដាហ៍ថ្មី ដោយនាំមកនូវបេក្ខភាពសុទ្ធសឹងក្លាហានឡើងបញ្ចេញសមត្ថភាពជាច្រើននាក់។
ក្នុងចំណោមអ្នកទាំងនោះ បេក្ខជនអាយុ ២២ឆ្នាំម្នាក់មកពីប្រទេសវ៉ែលភាគខាងជើង មានឈ្មោះ Gruffydd Wyn បានធ្វើឲ្យទាំងគណៈកម្មការ និងទស្សនិកជនគាំងយោបល់គ្រប់គ្នា ក្រោយចាប់យកវិញ្ញាសាច្រៀងមកសម្ដែងដល់អ្នកគ្រប់គ្នាទស្សនា។
ផ្អែកតាមវីដេអូ បេក្ខជនរូបនេះហាក់ភ័យញ័របន្តិចបន្តួចមុនដំបូង ហើយរហូតដល់ពេលច្រៀង ក៏ Gruffydd ជួបឧបសគ្គដល់ថ្នាក់គាំងច្រៀងលែងចេញមួយសន្ទុះ។ គណៈកម្មការ Simon ក៏សម្រេចឲ្យផ្អាកសិន ដើម្បីទុកពេលឲ្យបេក្ខជនរូបនេះ សម្រាកបន្ធូរអារម្មណ៍បន្តិច ទើបឲ្យចាប់ផ្ដើមម្ដងទៀត។
អ្វីៗស្រាប់តែកើតឡើងធ្វើឲ្យភ្ញាក់ ស្មានមិនដល់ ព្រោះការសម្ដែងជាលើកទី ២នេះ Gruffydd ប្រឹងស្រែកច្រៀង រហូតអ្នកទស្សនា និងគណៈកម្មការទាំង ៤ពីមុខទប់ចិត្តមិនបានងើបឈរទះដៃសាទរគ្រប់គ្នា ពីទឹកដមដ៏មានកម្លាំងរបស់លោក។ ដោយសារភាពអស្ចារ្យនេះ បានធ្វើឲ្យ Gruffydd ទទួលបានប៊ូតុងមាសភ្លាមៗក្រោយច្រៀងចប់៕
ទស្សនាទិដ្ឋភាពរំភើបនេះដូចខាងក្រោម៖
អត្ថបទ៖ យី សុធារី
No comments:
Post a Comment