អាជ្ញាធរវៀតណាម កាលពីពេលថ្មីៗនេះ បានចុះបង្ក្រាបទីតាំងសិប្បកម្មផលិតម្ទេសម៉ត់ចំនួន ៥កន្លែង ដែលមានផ្ទុកសារធាតុ Carcinogen លើសកម្រិត ដោយអាចបង្កជាជំងឺមហារីកថ្លើម និងពោះវៀន។ ការចុះបង្ក្រាបនេះ ត្រូវធ្វើឡើងដោយមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ក្នុងដំណើរការចុះត្រួតពិនិត្យនៅតាមសិប្បកម្ម នៅក្រុងមួយចំនួននៅវៀតណាម។
សិប្បកម្មទាំង៥ទីតាំង ដែលមានអាជ្ញាប័ណ្ណផ្នែកសុវត្ថិភាពចំណីអាហារត្រឹមត្រូវ ត្រូវបានពិន័យជាទឹកប្រាក់ជិត ៥០០០ដុល្លារ និងត្រូវរឹបអូសវត្ថុតាងដោយមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ តាមការពិសោធសំណាកគំរូ ចំនួន ២៦២ នៃម្ទេសម៉ត់ និងម្ទេសក្រៀម ដែលបានមកពីសិប្បកម្មខាងលើ បានបង្ហាញថា សំណាកគំរូ ៩៥ មានផ្ទុកសារធាតុដែលបង្កជាជំងឺមហារីក។
លោក Nguyen Nhu Tiep ប្រធាននាយកដ្ឋានធានាគុណភាពផលកសិ-ព្រៃឈើវៀតណាមបានឲ្យដឹងថា ម្ទេសម៉ត់អាចឆ្លងសារធាតុបង្កជាជំងឺមហារីកខាងលើយ៉ាងងាយ ប្រសិនបើមិនបានរក្សាទុក និងវេបខ្ចប់ឲ្យបានត្រឹមត្រូវ៕
No comments:
Post a Comment