PropellerAds
យន្តហោះ​ចម្បាំង​២​គ្រឿង​ម៉ាក F-15 របស់​ប្រទេស​​អ៊ីស្រាអែល បាន​ទម្លាក់​​មីស៊ីល​ចំនួន​៨​គ្រាប់​ដាក់​មូលដ្ឋាន​ទ័ព​អាកាស​ T-4 របស់​ស៊ីរី កាល​ពី​ម្សិលមិញ។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​ប្រទេស​រុស្ស៊ី។
យន្តហោះ​ចម្បាំង​ F-15/ ប្រភព​រូប៖ EPA-EFE
ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បញ្ជាក់​បន្ថែម​ថា ប្រព័ន្ធ​ការពារ​អាកាស​ស៊ីរី​បាន​បាញ់​កម្ទេច​មីស៊ីល​របស់​អ៊ីស្រាអែល​ចំនួន ៥​គ្រាប់ តែ​នៅ​សល់ ៣​គ្រាប់​ដែល​បាញ់​មិនបាន ហើយ​ធ្លាក់​ត្រូវ​​ភាគ​ខាង​លិច​នៃ​មូលដ្ឋាន​ទ័ព​អាកាស​តែ​ម្ដង។ យ៉ាង​ណា​មិញ រុស្ស៊ី​ប្រាប់​ថា មិន​មាន​​យោធា​រុស្ស៊ី​នៅ​ទីនោះ​រង​របួស​ឡើយ។
ទូរទស្សន៍​អារ៉ាប់ AI Arabiya បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​នេះ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ចំនួន ១៤​នាក់ ដោយ​ក្នុង​នោះ​មាន​យោធា​​ស៊ីរី​ប្រមាណ​ជា ៥-៦​នាក់​។
សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​៩​មេសា សារព័ត៌មាន​ស៊ីរី​ឈ្មោះ​ SANA បាន​ចុះ​ផ្សាយ​ថា មូលដ្ឋាន​ទ័ព​អាកាស T-4 របស់​ប្រទេស​ខ្លួន​រង​ការ​វាយ​ប្រហារ​​ពី​ប្រភព​មិន​ស្គាល់​មួយ។ សារព័ត៌មាន​ដដែល បាន​ប៉ាន់ស្មាន​​ថា នេះ​ទំនង​ជា​ទង្វើ​របស់​សហរដ្ឋ​អាមេរិក ព្រោះ​លោក ដូណាល់ ត្រាំ ទើប​​ធ្វើ​ការ​ព្រមាន​ចំៗ​ទៅ​លើ​ស៊ីរី​ចំពោះ​រឿង​ប្រើប្រាស់​អាវុធ​គីមី​សា​ជា​ថ្មី​​ដែល​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ស្លាប់​​និង​របួស​ជា​ច្រើន​នាក់៕
អត្ថបទ​ពាក់ព័ន្ធ៖

ប្រភព៖ Washingtonpost | TASS ប្រែ​សម្រួល៖ ឈាង.

រុស្ស៊ី​អះអាង​ថា ការ​ផ្លោង​មីស៊ីល​៨គ្រាប់​ដាក់​ទ័ព​អាកាស​ស៊ីរី​ជា​ទង្វើ​របស់​ប្រទេស​១

No comments:

Post a Comment