PropellerAds
អ្នក​បម្រើ​ផ្ទាល់​របស់​​​អ្នក​ស្រី ចេវ សុវឌ្ឍនា ដែល​មាន​ឈ្មោះ ចាន់ រី និង ជឹម វុធ ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា បាន​រៀប​រាប់​ចម្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ពី​រឿង​ពិត​ចំពោះ​ករណី​ឃាត​កម្ម​លើ​មេម៉ាយ​រូប​ស្រស់​ថា ដំបូង​ឡើយ គឺ​លោក ឡាយ វណ្ណៈ ដែល​ជា​អតីត​អភិបាល​ខេត្ត​តាកែវ បាន​ឲ្យ​ខ្លួន​ទៅ​បម្រើ​នៅ​ផ្ទះ​របស់​អ្នក​ស្រី ចេវ សុវឌ្ឍនា ដែល​ជា​ប្រពន្ធ​ចុង កាល​ពី​អំឡុង​ឆ្នាំ​២០១៧។ ទាំង​២​នាក់​ប្ដី​ប្រពន្ធ បាន​ធ្វើ​ការ​ងារ​បម្រើ​អ្នក​ស្រី ចេវ សុវឌ្ឍនា តាម​ការ​បញ្ជា​របស់​លោក ឡាយ វណ្ណៈ រហូត​ដល់​ថ្ងៃ​កើត​ហេតុ។

នៅ​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ​២០១៨ ពោល​គឺ​មុន​ពេល​ឃាតកម្ម​កើត​ឡើង​មួយ​ថ្ងៃ អ្នក​បម្រើ​បាន​រៀប​រាប់​ថា​ឃើញ​លោក ឡាយ វណ្ណៈ ជិះ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡង់គ្រីស្ស័រ ដោយ​មាន​អ្នក​បើក​រថយន្ត​ឈ្មោះ ម៉ៃ។ ឈ្មោះ ឡាយ វណ្ណៈ បាន​ទៅ​អង្គុយ​ជជែក​លេង​ជាមួយ​នារី​រង​គ្រោះ​ឈ្មោះ ចេវ សុវឌ្ឍនា ហើយ​បាន​មួយ​សន្ទុះ​ក៏​ស្លាប់​តែ​កើត​ជម្លោះ​ប្រកែក​គ្នា ពី​រឿង​លោក ឡាយ វណ្ណៈ មាន ស្រី​ក្រៅ​ផ្សេង​ទៀត។
បន្ទាប់​មក នៅ​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ​២០១៨ អ្នក​ស្រី ចេវ សុវឌ្ឍនា បាន​ឲ្យ​ខ្លួន និង​ប្ដី​រៀប​ចំ​ឥវ៉ាន់ ឡើង​មក​ភ្នំពេញ ដោយ​មិន​ដឹង​ថា​មាន​រឿង​អ្វី​ច្បាស់ ហើយ​ប្រហែល​មក​ពី​ការ​ឈ្លោះ​ប្រកែក​គ្នា​នោះ។ ពេល​ដល់​ភ្នំពេញ​នៅ​វេលា​ថ្ងៃ​ត្រង់ ស្រាប់​តែ​លោក ឡាយ វណ្ណៈ បាន​ទូរសព្ទ​ហៅ​ពួក​គាត់​ឲ្យ​ត្រលប់​ទៅ​តាកែវ​វិញ ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​អ្នក​ស្រី ចេវ សុវឌ្ឍនា ដែល​អ្នក​ស្រី​ជា​អ្នក​បើក​ដោយ​ផ្ទាល់​តែ​ម្ដង។
អ្នក​បម្រើ​ទាំង ២​នាក់​ប្ដី​ប្រពន្ធ បាន​រៀប​រាប់​ទៀត​ថា ពេល​ទៅ​ដល់​ផ្ទះ​នៅ​ថ្ងៃ​ដដែល ជន​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ខ្លួន​រៀប​ចំ​បាយ​ទឹក​ជា​ធម្មតា។ លុះ​ដល់​ម៉ោង ៦​ល្ងាច ក៏​ឃើញ​លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណារិទ្ធ មាន​អ្នក​បើក​ឈ្មោះ​ម៉ៃ បាន​ទៅ​ដល់​ផ្ទះ​កើត​ហេតុ​ដែរ។ លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណារិទ្ធ បាន​ឡើង​ទៅ​បន្ទប់​ជាន់​ទី១ ជា​បន្ទប់​ដេក​របស់​អ្នក​ស្រី ចេវ សុវឌ្ឍនា។ ចំណែក​អ្នក​បើក​រថយន្ត នៅ​អង្គុយ​លេង​ខាង​ក្រោម ជា​មួយ​អ្នក​បម្រើ​ប្រុស។
ស្រាប់​តែ​កន្លះ​ម៉ោង​ក្រោយ​មក លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណារិទ្ធ បាន​ចុះ​មក​ក្រោម​វិញ ហើយ​និយាយ​ថា អាវឌ្ឍនា ងាប់ហើយ ពួក​ឯង​ចាត់​ចែង​យក​វា​ទៅ​ចង​ក នៅ​ក្បែរ​បន្ទប់​ទៅ។ បើ​ប៉ូលិស​សួរ ឲ្យ​ប្រាប់​ថា វា​ចង​ក សម្លាប់​ខ្លួន។ បន្ទាប់​មក ពីរ​នាក់​បង​ប្អូន​នោះ ក៏​ចេញ​ទៅ​វិញ​បាត់ ហើយ​ប្ដី​ប្រពន្ធ​ជា​អ្នក​បម្រើ ព្រម​ទាំង​អ្នក​បើក​រថយន្ត​ឈ្មោះ ម៉ៃ បាន​ឡើង​ទៅ​មើល​ក្នុង​បន្ទប់ ស្រាប់​តែ​ឃើញ​អ្នក​ស្រី ចេវ សុវឌ្ឍនា ដេក​ស្លាប់​ផ្ងារ​លើ​គ្រែ​បាត់​ទៅហើយ។
ភ្លាម​ៗនោះ ប្ដី​ប្រពន្ធ​ជា​អ្នក​បម្រើ ព្រម​ទាំង​អ្នក​បើក​រថយន្ត បាន​រៀប​ចំ​ឆាក​បន្លំ​ភ្នែក ដោយ​លើក​អ្នក​ស្រី ចេវ សុវឌ្ឍនា ទៅ​ចង​ក នៅ​បង្អួច​នៃ​បន្ទប់​ដដែល ហើយ​រៀប​ចំ​សកម្មភាព​ដូច​ឃើញ​ក្នុង​រូប​ភាព​ពេល​ចង​ក។ ពេល​រៀប​ចំ​រួច​ស្រាច់​បាត់ ឈ្មោះ ម៉ៃ បាន​គេច​ចេញ​ទៅ​បាត់។ ចំណែក​អ្នក​បម្រើ បាន​ហៅ​ទូរសព្ទ​ទៅ​ប្រាប់​សាច់ញាតិ​ថា អ្នក​ស្រី ចេវ សុវឌ្ឍនា ចង​ក​សម្លាប់​ខ្លួន ព្រម​ទាំង​រាយ​ការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ដា មាន​មនុស្ស​ចង​ក​សម្លាប់​ខ្លួន​ក្នុង​ផ្ទះ។
ខាង​លើ​នេះ ជា​រៀប​រាប់​របស់​ជន​សង្ស័យ ដែល​ឃាត់​ខ្លួន​ដំបូង ជា​មួយ​លោក ឡាយ ណារិទ្ធ ជា​ស្នងការរងខេត្ត​តាកែវ និង​ជា​បង​ប្រុស​បង្កើត​របស់​លោក ឡាយ វណ្ណៈ ដែល​ជាប់​សង្ស័យ​ថា​ជា​ឃាតក និង​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តាម​ដី​កា កាល​ពី​ម្សិលមិញ។ យ៉ាង​នេះ​ក្ដី មុន​ពេល​ឃាត់​ខ្លួន លោក ឡាយ វណ្ណៈ នៅ​តែ​បង្ហោះ​សារ​ប្រកែក​ថា មិន​បាន​ធ្វើ​សកម្មភាព​សម្លាប់​អ្នក​ស្រី ចេវ សុវឌ្ឍនា ហើយ​នាង​ចង​ក​ធ្វើ​អត្តឃាត ដោយ​សារ​ឈឺ​ចាប់​នឹង​ខ្លួន​សុំ​បែក។
អតីត​អភិបាល​ខេត្ត​តាកែវ ឡាយ វណ្ណៈ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​តាម​រយៈ​រថយន្ត​សេរី​ទំនើប​ជា​ច្រើន​គ្រឿង ធ្វើ​ការ​ឃាត់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី១ ខែ​មេសា​ម្សិលមិញ ក្នុង​ចម្ងាយ​ប្រមាណ ១៥០ម៉ែត្រ ពី​កន្លែង​ប្រារព្ធ​ពិធី​ផ្ទេរ​ប្រធាន​បក្ស​ក្នុង​ខេត្ត​តាកែវ។ សមត្ថកិច្ច​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត ៤ ទៅ ៥​រថយន្ត បាន​ឃាត់​រថយន្ត​លោក ឡាយ វណ្ណៈ រួម​ជាមួយ​អង្គរក្ស និង​ប្រគល់​ដីកា រួច​ឃាត់​ខ្លួន​នាំ​មក​រាជធានី​ភ្នំពេញ​តែ​ម្ដង។ មុន​ឃាត់​ខ្លួន​បន្តិច លោក ឡាយ វណ្ណៈ នៅ​តែ​បង្ហោះ​សារ​ជា​អំណះអំណាង​ថា អ្នក​នាង ចេវ សុវឌ្ឍនា ពិត​ជា​ធ្វើ​អត្តឃាត​ព្រោះ​រឿង​ស្នេហា មិន​មែន​ជា​ករណី​ឃាត​កម្ម​នោះ​ទេ។
មុន​ពេល​ឃាត់​ខ្លួន​បន្តិច លោក ឡាយ វណ្ណៈ បាន​បង្ហោះ​រូប​អ្នក​នាង ចេវ សុវឌ្ឍនា សម្រាក​ក្នុង​មន្ទីរពេទ្យ ហើយ​បញ្ជាក់​ថា តាម​ពិត​ទៅ អ្នក​នាង ចេវ សុវឌ្ឍនា ធ្លាប់​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​ជា​ច្រើន​ដង​រួច​មក​ហើយ។ នៅ​លើក​ទី១ ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ​នាង​បាន​ខូច​ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន ហើយ​ត្រូវ​បាន​មិត្តភ័ក្ដិ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ សង្គ្រោះ​បន្ទាន់​ទាន់​ពេល​វេលា។ ក្រោយ​មក​ទៀត រាល់​ពេល​អ្នក​នាង ចេវ សុវឌ្ឍនា ខឹង​ម្ដង​ៗ តែង​តែ​ចង់​ធ្វើ​អត្តឃាត ប៉ុន្តែ​ចេះ​តែ​មាន​អ្នក​ឃាត់​ទាន់
មុន​ពេល​ចាប់​ខ្លួន​មួយ​ថ្ងៃ លោក ឡាយ វណ្ណៈ ក៏​បាន​បង្ហោះ​សារ​មួយ​ទាំង​យប់ ដោយ​រៀប​រាប់​ថា​ខ្លួន​ពិត​ជា​បាន​ទាក់​ទង​ជាមួយ​អ្នក ចេវ សុវឌ្ឍនា មែន ហើយ​ទាក់​ទង​បាន​ជាង​មួយ​ឆ្នាំ ក៏​សុំ​បែក​គ្នា​​វិញ។ មូលហេតុ​នេះ​ហើយ ធ្វើ​ឲ្យ​នារី​រូប​ស្រស់ ចេវ សុវឌ្ឍនា ខូច​ចិត្ត រហូត​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន​ក្នុង​ផ្ទះ​ជួល។ លោក​បាន​អះ​អាង​ថា លោក​មិន​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​នារី​រូប​ស្រស់​ដែល​ជា​អតីត​គូ​កំណាន់​ចិត្ត​នោះ​ទេ ហើយ​បង​ប្រុស​លោក​ជា​ស្នងការ​រង​ខេត្ត ក៏​មិន​មាន​ពាក់​ព័ន្ធ​អ្វី​ដែរ។
ចំពោះ​សារ​ដែល​លោក ឡាយ វណ្ណៈ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ម្សិលមិញគឺ​មាន​ទាំង​ស្រុង​ដូច​ខាង​ក្រោម​៖
«ជូន​ចំពោះ​ជនរួម​ជាតិ​ទូទាំង​ប្រទេស​!, ពិសេស​ប្រជា​ពល​រដ្ឋ​ខេត្តតាកែវ ជាទី​គោរ​ព​ស្រឡាញ់​របស់​ខ្ញុំ!
+​ខ្ញុំ​សូមបញ្ជាក់អះ​អាង​ថា រូប​ខ្ញុំ​និង​ប្អូនស្រី ចេវ សុ​វ​ឌ្ឍ​នា​មានទំ​នាក់​ទំ​នង​ស្នេហា ស្រឡាញ់គ្នា​ជាមួយ​គាត់​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លង​មក​នេះ​! ក្រោយ​មក​ខ្ញុំ​បាន​សុំ​កាត់ផ្តាច់​ទំ​នាក់​ទំ​នង​ជាមួយ​គាត់ ដែល​ធ្វេី​ឲ្យ​គាត់​ខឹងសម្បា​នឹង​ខ្ញុំ​រហូតដល់​គាត់​គិត​ខ្លី​ធ្វេ​ី​អត្តឃាដ​ខ្លួនឯង​! នេះ​ជារឿង​ពិត​! អ្វី​ដែល​ខ្ញុំ​ធ្វេី​ខុស​ឆ្គ​ង ខ្ញុំ​ហ៊ាន​ទទួល​! ខ្ញុំ​សុំទោស​ចំ​ពោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់ ពិសេស​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខេត្តតាកែវ​ទាំងមូល។
+​ប៉ុន្តែ​ខ្ញុំ​សូម​បដិសេដ​ទាំងស្រុង​នូ​វ​រាល់​ការ​ចោទ​ប្រកាន់​ដែលថា រូប​ខ្ញុំ​និង​បងប្រុស​ខ្ញុំ បាន​សម្លាប់​ប្អូនស្រី ចេវ សុ​វ​ឌ្ឍ​នា​!​។ ខ្ញុំ​និង​បងប្រុស​ខ្ញុំ​ពុំ​មាន​ចិត្ត​បាប សាហាវព្រៃផ្សៃ​សម្លាប់​គាត់​ទេ​!​។ សូម​បង​ប្អូន​ពិចារណា​មេ​ី​ល​ចុះថា បេ​ី​ខ្ញុំ​និង​បង​ប្រុស​ខ្ញុំ បាន​សម្លាប់​ប្អូនស្រី ចេវ សុ​វ​ឌ្ឍ​នា​មែននោះ ម្លេះ​ក្រោយពី​គេ​ដក​តំ​ណែ​ង​ខ្ញុំ​ចេញពី​អភិបាលខេត្ត ហើយ​ក្រសួងមហាផ្ទៃ​បេ​ី​ក​ការ​ស៊ើ​ប​អង្កេត​នោះ ខ្ញុំ​និង​បងប្រុស​ខ្ញុំ​រត់​ចេញទៅ​ក្រៅប្រទេស​សុំ​សិ​ទ្ធិ​ជ្រកកោន​នយោបាយ​ពី​ស្ថានទូត​បរទេស​បាត់ទៅ​ហើយ។​
+​ខ្ញុំ​នៅទីនេះ មិន​រត់ចោល​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ប្រទេសជាតិ​របស់​ខ្ញុំ​ទេ​!។ ខ្ញុំ​ជឿជាក់លេ​ី​ប្រ​ព័​ន្ធ​ច្បាប់ និង​តុលាការ​របស់​ប្រទេស​យើង ថា​នឹង​ផ្តល់​យុ​ត្តិ​ធម៌​ដល់​រូប​ខ្ញុំ និង​បង​ប្រុស​ខ្ញុំ និង​ម​ន្ត្រី​ដ៏ទៃទៀ​ត​ដែល​រង​ការ​ចោទ​ប្រកាន់​!។ ​ស្អែក​នេះ ខ្ញុំ​នៅ​ខេត្តតាកែវ​ដើម្បី​ចូលរួម​ពិធី​ផ្ទេរ​មុខ​តំ​ណែ​ង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជា​ប្រជា​ជន​ខេត្តតាកែវ​ពី​ខ្ញុំ ឲ្យ​ទៅ​ឯកឧត្តម អ៊ូច ភា ដែល​ជា​អភិបាល​ថ្មី​ខេត្តតាកែវ​យេ​ី​ង ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយក​រដ្ឋ​ម​ន្ត្រី​ប្រចាំការ ប៊ិន ឈិន​!​
+​ពេល​ខ្ញុំ​នៅ​ធ្វេី​ជា​អភិបាលខេត្ត​តាកែវ ខ្ញុំ​បាន​ដោះស្រាយ​រក​យុ​ត្តិ​ធ​ម៌​រាប់មិនអស់​ករណី​ជូន​ប្រជា​ពល​រដ្ឋ​របស់​ខ្ញុំ​! ខ្ញុំក៏​សង្ឃឹម​ជឿជាក់ថា យុ​ត្តិ​ធម៌នឹង​មាន​សម្រាប់​រូប​ខ្ញុំ និង​បង​ប្រុស​ខ្ញុំ ឡាយ ណា​រិទ្ធ​!។ សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់ ពិសេស​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខេត្តតាកែវ ជឿជាក់​ចុះ​ថា​ខ្ញុំ ឡាយ វណ្ណៈ មិន​រត់ចោល​បង​ប្អូន​ទេ​!

​ដោយ​ក្តី​គោរព​ស្រឡាញ់​ពី​ខ្ញុំ​!»​
គួរ​បញ្ជាក់​ថា ​​កាល​​​​​ពី​​​​​ថ្ងៃ​​​​​ទី​​២៦ ខែ​​​​​មករា ពោល​​​​​គឺ​​​​​ជាង ២​​​ខែ​​​​​មុន មាន​​​​​ករណី​​​​​នារី​​​​​មេម៉ាយ​​​​​រូប​​​​​ស្រស់​​​​​ម្នាក់​​​​​ចង​​​​​ក​​​​​សម្លាប់​​​​​ខ្លួន​​​​​ដ៏​​​​​ភ្ញាក់​​​​​ផ្អើល​​​​​មួយ នៅ​​​​​ក្រុង​​​​​​ដូន​​​​​កែវ ខេត្ត​​​​​តាកែវ ដែល​​​​​សមត្ថកិច្ច​​​​​ដាក់​​​​​ការ​​​​​ស​​​ង្ស័​​​យ​​​​​ភ្លាមៗ​​​​​ថា​​​​​បណ្ដាល​​​​​មក​​​​​ពី​​​​​វិបត្តិ​​​​​ស្នេហា​​​។ ប៉ុន្តែ​​​​​បន្ទាប់​​​​​ពី​​​​​ស្រាវជ្រាវ​​​​​អស់​​​​​មួយ​​​​​រយៈ ទើប​​​​​ឈាន​​​​​ដល់​​​​​ការ​​​​​បំបែក​​​​​សំណុំ​​​​​រឿង​​​​​ដ៏​​​​​កក្រើក ហើយ​​​​​មនុស្ស​​​​​ជា​​​​​ច្រើន​​​​​នាក់​​​​​បាន​​​​​ជាប់​​​​​ស​​​ង្ស័​​​យ​​​​​ថា​​​​​ពាក់​​​​​ព័ន្ធ​​​​​នឹង​​​​​ករណី​​​​​ឃាតកម្ម​​​​​លើ​​​​​នារី​​​​​រូប​​​​​នោះ​​​។ ក្នុង​​​​​ចំណោម​​​​​នោះ មាន​​​​​មនុស្ស ៨​​​នាក់ ត្រូវ​​​​​បាន​​​​​កោះ​​​​​ហៅ​​​​​មក​​​​​បំភ្លឺ​​​​​រហូត​​​​​ធ្លាយ​​​​​រឿង​​​​​ពិត ថា​​​​​ជា​​​​​ករណី​​​​​ឃាតកម្ម ហើយ​​​​​បង​​​​​ប្រុស​​​​​អតីត​​​​​អភិបាល​​​​​ខេត្ត​​​​​តាកែវ ដែល​​​​​ជា​​​​​ស្នងការ​​​​​រង​​​​​ខេត្ត​​​​​តាកែវ ក៏​​​​​មាន​​​​​ជាប់​​​​​ពាក់​​​​​ព័ន្ធ​​​​​ដែរ​​​។
រឿង​​​​​ក្ដី​​​​​ដ៏​​​​​អា​ថ៌​​​កំបាំង​​​​​នេះ បាន​​​​​កើត​​​​​ឡើង​​​​​កាល​​​​​ពី​​​​​ថ្ងៃ​​​​​ទី​​២៦ ខែ​​​​​មករា ឆ្នាំ​​​២០១៨ កន្លង​​​​​ទៅ​​​។ ពេល​​​​​នោះ អ្នក​​​​​ស្រី ចេវ សុ​​​វ​​​ឌ្ឍ​​​នា ដែល​​​​​មាន​​​​​កូន ៣​​​នាក់ ត្រូវ​​​​​បាន​​​​​គេ​​​​​ប្រទះ​​​​​ឃើញ ស្លាប់​​​​​ក្នុង​​​​​សភាព​​​​​ដូច​​​​​ជា​​​​​ចង​​​​​ក​​​​​សម្លាប់​​​​​ខ្លួន នៅ​​​​​ក្នុង​​​​​ផ្ទះ​​​​​ជួល​​​​​ដ៏​​​​​ធំ​​​​​មួយ ក្នុង​​​​​ភូមិ​​​​​ផ្សារ​​​​​តា​​​កោរ សង្កាត់​​​​​រកា​​​​​ក្នុង ក្រុង​​​​​ដូន​​​កែវ ខេត្ត​​​​​តាកែវ​​​។ ការ​​​​​ពិ​​​និត្យ​​​​​ភ្លាមៗ សមត្ថកិច្ច​​​​​បាន​​​​​ដាក់​​​​​ការ​​​​​ស​​​ង្ស័​​​យ​​​​​ថា វិបត្តិ​​​ស្នេហា បាន​​​​​ធ្វើ​​​​​ឲ្យ​​​​​អ្នក​​​​​មេម៉ាយ​​​​​រូប​​​​​ស្រស់​​​​​នេះ ធ្វើ​​​​​ការ​​​​​ចង​​​​​ក​​​​​បញ្ចប់​​​​​ជីវិត​​​​​ខ្លួន​​​​​ឯង​​​។​​​
មហា​​​ជន​​​​​ជា​​​​​ច្រើន បាន​​​​​សម្ដែង​​​​​ម​​​ន្ទិ​​​ល​​​​​ស​​​ង្ស័​​​យ ហេតុអ្វី​​​​​បាន​​​​​ជា​​​​​សមត្ថកិច្ច​​​​​ធ្វើ​​​​​ការ​​​​​សន្និដ្ឋាន​​​​​លឿន​​​​​យ៉ាង​​​​​នេះ ហើយ​​​​​បាន​​​​​បញ្ចប់​​​​​សំណុំ​​​​​រឿង​​​​​ស្ងាត់​​​​​មួយ​​​​​រយៈ ពោល​​​​​គឺ​​​​​គ្មាន​​​​​ដំណឹង​​​​​ជាង ២​​​ខែ​​​​​មក​​​​​ហើយ​​​។ ប៉ុន្តែ​​​​​ប្រភព​​​​​មួយ​​​​​ចំនួន បាន​​​​​អះអាង​​​​​ថា តាម​​​​​ពិត​​​​​សមត្ថកិច្ច​​​​​បាន​​​​​បង្វែ​​​ង​​​​​ដាន ដោយ​​​​​ធ្វើ​​​​​ការ​​​​​សន្និដ្ឋាន​​​​​ភ្លាមៗ ដើម្បី​​​​​ឲ្យ​​​​​ជន​​​​​ស​​​ង្ស័​​​យ​​​​​ប្រហែស​​​​​ខ្លួន​​​។ រឿង​​​​​ក្ដី​​​​​នេះ ត្រូវ​​​​​អាជ្ញាធ​​​រ​​​​​ចាត់​​​​​ទុក​​​​​ថា ស្ថិត​​​​​ក្នុង​​​​​វាំង​​​ន​​​ន​​​​​ខ្មៅ ដោយ​​​​​ភាគ​​​​​រ​​​យ​​​​​ខ្ពស់​​​​​បំផុត ហើយ​​​​​មិន​​​​​មែន​​​​​ជា​​​​​ការ​​​​​ចង​​​​​ក​​​​​សម្លាប់​​​​​ខ្លួន​​​​​ឡើយ​​​។​​​
ក្រោយ​​​​​មក ន​​​គ​​​រ​​​បាល​​​​​ព្រហ្ម​​​ទ​​​ណ្ឌ បាន​​​​​កោះ​​​​​ហៅ​​​​​ន​​​គ​​​រ​​​បាល​​​​​ចំនួន ៨​​​នាក់​​​​​បន្ត​​​​​បន្ទាប់ ដែល​​​​​មាន​​​​​ទាំង​​​​​លោក ឡាយ ណា​​​រិទ្ធ ជា​​​​​ស្នងការ​​​​​រង​​​​​ខេត្ត​​​​​តាកែវ និង​​​​​ជា​​​​​បង​​​​​ប្រុស​​​​​របស់​​​​​អតីត​​​​​អភិបាល​​​​​ខេត្ត​​​​​តាកែវ ឡាយ វណ្ណៈ ផង​​​។ ការ​​​​​សាកសួរ​​​​​រយៈ​​​​​ពេល ២​​​ថ្ងៃ​​​​​ដោយ​​​​​កម្លាំង​​​​​ជំនាញ​​​​​របស់​​​​​ក្រសួង​​​​​មហាផ្ទៃ បាន​​​​​ឈាន​​​​​ទៅ​​​​​ដល់​​​​​ការ​​​​​បំបែក​​​​​សំណុំ​​​​​រឿង​​​​​ដ៏​​​​​កក្រើក​​​​​នេះ ហើយ​​​​​ជន​​​​​ស​​​ង្ស័​​​យ​​​​​ដែល​​​​​ជាប់​​​​​ពាក់​​​​​ព័ន្ធ បាន​​​​​សារភាព​​​​​ថា ជា​​​​​ករណី​​​​​ឃាតកម្ម​​​​​ប្រាកដ​​​​​មែន មិន​​​​​មែន​​​​​ជា​​​​​ការ​​​​​ចង​​​​​ក​​​​​សម្លាប់​​​​​ខ្លួន​​​​​នោះ​​​​​ទេ​​​។
ជន​​​​​ស​​​ង្ស័​​​យ​​​​​ទាំង ៨​​នាក់ ដែល​​​​​ត្រូវ​​​​​បាន​​​​​កោះ​​​​​ហៅ​​​​​មក​​​​​បំភ្លឺ មាន​​​​​​លោក ឡាយ ណា​​​រិទ្ធ ដែល​​​​​ជា​​​​​ស្នងការ​​​​​រង​​​​​ន​​​គ​​​រ​​​​​បាល​​​​​ខេត្ត​​​​​តាកែវ​​, ន​​​គ​​​រ​​​បាល​​​​​បច្ចេកទេស និង​​​​​ន​​​គ​​​រ​​​បាល​​​​​ព្រហ្ម​​​ទ​​​ណ្ឌ​​​​​មួយ​​​​​ចំនួន​​​​​នៃ​​​​​ក្រុង​​​​​ដូន​​​​​កែវ​​​។ បើ​​​​​ទោះ​​​​​បី​​​​​ជន​​​​​ស​​​ង្ស័​​​យ​​​​​ដែល​​​​​ជាប់​​​​​ពាក់​​​​​ព័ន្ធ បាន​​​​​សារភាព​​​​​ថា​​​​​ជា​​​​​ការ​​​​​ធ្វើ​​​​​ឃាត​​​​​ក្ដី ព័ត៌មាន​​​​​ល​​​ម្អិ​​​ត​​​​​មិន​​​​​ត្រូវ​​​​​បាន​​​​​ទ​​​ម្លាយ​​​​​ចេញ​​​​​មក​​​​​ឡើយ ដោយ​​​​​បន្ត​​​​​តាម​​​​​នីតិ​​​​​វិធី​​​​​តុលាការ ដើម្បី​​​​​ស៊ើប​​​​​បន្ត​​​​​សិន​​​។ ចំណែក​​​​​មេ​​​​​ខ្លោង​​​​​នៅ​​​​​ពី​​​​​ក្រោយ​​​​​អំពើ​​​​​ឃាត​​​​​កម្ម​​​​​ដ៏​​​​​សាហាវ​​​​​នេះ ក៏​​​​​មិន​​​​​ទាន់​​​​​បង្ហាញ​​​​​នៅ​​​​​ឡើយ​​​​​ដែរ​​​។​​​
ការ​​​​​ស៊ើបសួរ​​​​​ដោយ​​​​​កម្លាំង​​​​​ជំនាញ បាន​​​​​រក​​​​​ឃើញ​​​​​ជន​​​​​ស​​​ង្ស័​​​យ ៥​​​នាក់ ក្នុង​​​​​ចំណោម ៨​​នាក់ ហើយ​​​​​ត្រូវ​​​​​បញ្ជូន​​​​​ទៅ​​​​​សាលា​​​​​ដំបូង​​​​​រាជធានី​​​​​ភ្នំពេញ ដើម្បី​​​​​បន្ត​​​​​នីតិ​​​វិធី កាល​​​​​ពី​​​​​ល្ងាច​​​​​មិញ​​​​​នេះ​​​។ បន្ទាប់​​​​​មក ជន​​​​​ស​​​ង្ស័​​​យ​​​​​ទាំង ៥​​​នាក់ ដែល​​​​​មាន​​​​​ទាំង​​​​​ស្នងការ​​​​​រង​​​​​ខេត្ត​​​​​តាកែវ ត្រូវ​​​​​បាន​​​​​បញ្ជូន​​​​​ទៅ​​​​​រក្សា​​​​​ទុក​​​​​នៅ​​​​​ក្រសួង​​​​​មហាផ្ទៃ​​​​​វិញ ដើម្បី​​​​​រង់ចាំ​​​​​នីតិ​​​វិធី​​​​​បន្ត​​​​​នៅ​​​​​ថ្ងៃ​​​​​ស្អែក ក្រោយ​​​​​ឃាត់​​​​​ខ្លួន​​​​​មនុស្ស​​​​​ពាក់​​​​​ព័ន្ធ​​​​​ជា​​​​​ច្រើន ដែល​​​​​សុទ្ធតែ​​​​​អាច​​​​​ជា​​​​​អ្នក​​​​​នៅ​​​​​ពី​​​​​ក្រោយ​​​​​អំពើ​​​​​ឃាតកម្ម​​​​​នេះ​​​។​​​
បើ​​​​​តាម​​​​​កម្លាំង​​​​​មាន​​​​​សមត្ថកិច្ច បាន​​​​​ឲ្យ​​​​​ដឹង​​​​​ថា ជន​​​​​ស​​​ង្ស័​​​យ​​​​​មួយ​​​​​ចំនួន​​​​​ទៀត​​​​​ដូច​​​​​ជា​​​​​ឈ្មោះ ចាន់ រី ភេទ​​​​​ស្រី និង​​​​​ប្ដី​​​​​ឈ្មោះ ជឹម វុ​​​ធ ជា​​​​​អ្នក​​​​​បំ​​​រើ​​​​​នៅ​​​​​ផ្ទះ​​​​​អ្នក​​​​​នាង ចេវ វ​​​ឌ្ឍ​​​នា និង​​​​​ឈ្មោះ មេន ស​​​ម័​​​យ ជា​​​​​អ្នក​​​​​បើក​​​​​ឡាន​​​​​ឲ្យ​​​​​លោក ឡាយ វណ្ណៈ ព្រម​​​​​ទាំង​​​​​ឈ្មោះ តា​​​ក់ រតនា ជា​​​​​អ្នក​​​​​បើក​​​​​លាន​​​​​ឲ្យ​​​​​លោក ឡាយ ណា​​​រិទ្ធ គឺ​​​​​ជន​​​​​ទាំង​​​​​នេះ​​​​​ត្រូវ​​​​​ចោទ​​​​​ប្រកាន់​​​​​ពី​​​​​បទ​​​​​លាក់​​​​​បាំង​​​​​បទ​​​​​ល្មើស មិន​​​​​ព្រម​​​​​រាយការណ៍​​​​​ឲ្យ​​​​​សមត្ថកិច្ច បន្ទាប់​​​​​ពី​​​​​មាន​​​​​ករណី​​​​​ឃាតកម្ម​​​​​កើត​​​​​ឡើង​​​។​​​
អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​គឺ នៅ​​​​ថ្ងៃ​​​កើត​​​ហេតុ សមត្ថកិច្ច​​​បាន​​​ប្រទះ​​​ឃើញ​​​សំបុត្រ​​​មួយ​​​ច្បាប់ ដែល​​​មិន​​​ដឹង​​​ថា​​​ជន​​​រង​​​គ្រោះ​​​សរសេរ​​​ផ្ញើ​​​ទៅ​​​ណា ឬ​​​ក៏​​​បន្សល់​​​ទុក​​​ព្រោះ​​​ដឹង​​​ថា​​​ខ្លួន​​​ត្រូវ​​​ស្លាប់​​​នោះ​​​ទេ​។ យ៉ាង​​​នេះ​​​ក្ដី អត្ថ​ន័យ​​​នៅ​​​ក្នុង​​​សំបុត្រ មិន​​​បាន​​​បញ្ជាក់​​​ថា នាង​​​នឹង​​​ធ្វើ​​​អត្តឃាត​​​ឡើយ គ្រាន់​​​តែ​​​រៀប​​​រាប់​​​ពី​​​ភាព​​​ឈឺ​​​ចាប់​​​ប៉ុណ្ណោះ​។ ​​ក្នុង​​​សំបុត្រ មាន​​​អត្ថ​ន័យ​​​ទាំង​​​ស្រុង​​​ថា​៖
​«​​​ជីវិត​​​​​ស្រី​​​​​ម្នាក់​​​​​នេះ​​​ ជ្រើសរើស​​​​​យក​​​​​បង មិន​​​​​ប្រាថ្នា​​​​​អ្វី​​​​​ក្រៅពី​​​​​ក្តី​​​​​ស្រឡាញ់​​​​​ម្យ៉ាង​​​​​គត់ ។ លះបង់​​​​​គ្រប់​​​យ៉ាង ​​​ព្រោះតែ​​​​​ថា ស្រឡាញ់​​​​​អូន​​​​​ជា​​​​​ប្រពន្ធ​​​​​ទី​​​២​​​ប៉ុណ្ណោះ ។ អូន​​​​​ខាំ​មាត់​​​សង្កត់​ចិត្ត ទោះជា​​​​​គេ​​​​​មើលងាយ​​​​​គ្រប់​​​​​គ្នា ជេរ​​​​​ដៀល​​​​​គ្រួសារ​​​​​​ក៏​​​​​ដោយ សុខចិត្ត​​​​​ធ្វើ​​​​​គ្រប់​​​​​យ៉ាង​​​​​ឲ្យ​​​​​តែ​​​​​បាន​​​​​នៅ​​​​​ជិត​​​​​បង ។ តែ​​​​​អ្វី​​​​​ដែល​​​​​អូន​​​​​ជ្រើសរើស​​​​​រហូត​​​​​មាន​​​​​តែ​​​​​ទឹកភ្នែក ការ​​​​​ជេរ​​​​​ប្រ​​​​​ចោរ វាយ​​​ដំ​​​​​យក​​​​​ឈ្នះ​​​​​ចាញ់ ខុស​​​​​ពី​​​​​អ្វី​​​​​ដែល​​​​​បាន​​​​​សន្យា ​​​កាល​​​​​គ្រា​​​​​ដំបូង ។
ព្រោះតែ​​​​​ការ​​​​​សន្យា​​​ ទើប​​​​​ធ្វើ​​​​​ឲ្យ​​​​​អូន​​​​​ស្រលាញ់ ហើយ​​​​​លះបង់​​​​​គ្រប់​​​យ៉ាង​​​​​ធ្វើ​​​​​ជា​​​​​ប្រពន្ធ​​​​​ទី​​​២ ដែល​​​​​ស​​​ង្គ​​​ម​​​​​មិន​​​​​ទទួលស្គាល់ ។ គេ​​​​​មើលងាយ​​​​​យ៉ាងណា ក៏​​​​​ខាំ​​​មាត់​​​​​សង្កត់​​​​​ចិត្ត ព្រោះតែ​​​​​ស្រឡាញ់ មុន​​​​​ថ្ងៃ​​​​​ប្រែក្លាយ តែ​​​​​មក​​​​​ដល់​​​​​ពេល​​​​​នេះ ទើប​​​​​អូន​​​​​ដឹង​​​​​ថា បង​​​​​យក​​​​​អូន​​​​​ជា​​​​​ស្ត្រី​​​​​លេងសើច បង​​​​​ដឹង​​​​​ទេ​​​​​ថា អូន​​​​​ឈឺចាប់​​​​​ខ្លាំង​​​​​ណាស់ ! គ្មាន​​​​​ន​​​រណា​​​​​អាច​​​​​ឈ​​​រ​​​​​មើល​​​​​ប្តី​​​​​ជាទី​​​​​ស្រឡាញ់ ក្បត់​​​​​ហើយ​​​​​ស្រឡាញ់​​​​​អ្នក​​​​​ផ្សេង ក្បត់​​​​​សន្យា​​​​​នោះ​​​​​ទេ ។
​ដឹង​​​​​ទេ​​​​​ថា អូន​​​​​ឈឺចាប់​​​​​ណាស់ ! ហើយ​​​​​មិន​​​​​ចង់​​​​​រៀបរាប់​​​​​អ្វី​​​​​ច្រើន​​​​​ជាង​​​​​នេះ អូន​​​​​ដឹង​​​​​ត្រឹម​​​​​ថា បង​​​​​ស្រលាញ់​​​​​គ្រួសារ​​​​​បង ជាង​​​​​អ្វី​​​​​ដែល​​​​​អូន​​​​​សុំ​​​​​ត្រឹម​​​​​ជា​​​​​មនុស្ស​​​​​ទី​​​២ សម្រាប់​​​​​បង​​​​​ៗ​​​​​លេងសើច​​​… ។ ស្រី​​​​​គ្រប់​​​​​គ្នា មិន​​​​​ខ្វល់​​​​​ពី​​​​​ការ​​​​​ឈឺចាប់ ស្រី​​​​​ម្នាក់​​​​​លះបង់​​​ ដើម្បី​​​​​បង​​​​​គ្រប់​​​យ៉ាង មិន​​​​​ចង់បាន​​​​​អ្វី​​​​​នោះ​​​​​ទេ ។ គ្រប់​​​យ៉ាង​​​​​ព្រោះតែ​​​​​ស្រឡាញ់ ! ការ​​​​​ឈឺចាប់​​​​​នៅ​​​​​ពេល​​​​​នេះ​​​​​ព្រោះតែ​​​​​ស្រឡាញ់​​​​​តែ​​​​​ម្យ៉ាង​​​​​គត់ ។ ខ្ញុំ​​​​​នឹង​​​​​ដើរ​​​​​ចេញពី​​​​​ជីវិត​​​​​បង ដូចដែល​​​​​បង​​​​​ចង់បាន ទោះជា​​​​​ខ្ញុំ​​​​​ត្រូវ​​​​​ឈឺចាប់​​​​​យ៉ាងណា​​​​​ក៏​​​​​ដោយ ឲ្យ​​​​​តែ​​​​​ជា​​​​​សេចក្តីសុខ​​​​​បង​​​​​គ្រប់​​​យ៉ាង ព្រោះតែ​​​​​ស្រឡាញ់ និង​​​​​ការ​​​​​ឈឺចាប់​​​​​ដែល​​​​​បង​​​​​ផ្តល់​​​​​ឲ្យ ។
​អរគុណ​​​​​គ្រប់​​​យ៉ាង​​​​​ព្រោះតែ​​​​​ចង់បាន​​​​​ក្តី​​​​​សុខ តែ​​​​​ផ្ទុយ​​​​​ទៅ​​​​​វិញ​​​​​មាន​​​​​តែ​​​​​ទឹកភ្នែក ប្តី​​​​​មិន​​​​​ស្រឡាញ់ គ្រប់​​​យ៉ាង​​​​​មាន​​​​​តែ​​​​​ស្រី​​​​​ក្បត់ ថោកទាប មិន​​​​​ស្មោះត្រង់​​​​​តែ​​​​​ប៉ុណ្ណោះ ។ ខ្ញុំ​​​​​មិន​​​​​ស្តាយ​​​ក្រោយ​​​​​ទេ ដែល​​​​​ជ្រើសរើស​​​​​យក​​​​​បង តែ​​​​​សូម​​​​​បង​​​​​គិត​​​​​ឡើង​​​​​វិញ​​​​​ថា បង​​​​​បាន​​​​​ធ្វើ​​​​​ទ​​​​​ង្វើ​​​​​អ្វី​​​ខ្លះ​​​​​មក​​​​​លើ​​​​​ស្រី​​​​​ម្នាក់​​​​​នេះ តាំងពី​​​​​ដំបូង​​​​​មក​​​​​ដល់​​​​​ឥឡូវ ទោះជា​​​​​ពេល​​​​​នេះ បងអស់​​​​​ក្តី​​​​​ស្រឡាញ់ បង​​​​​មាន​​​​​តែ​​​​​ភាព​​​​​ធុញ​​​ទ្រា​ន់​​​​​យ៉ាងណា តែ​​​​​អូន​​​​​នៅ​​​​​មិន​​​​​ភ្លេច​​​​​សន្យា​​​​​កាល​​​​​គ្រា ដើម​​​​​។ ទោះជា​​​​​យ៉ាងណា​​​​​នៅ​​​​​តែ​​​​​ស្រឡាញ់ លុយ​​​​​មិន​​​​​សំខាន់​​​​​ទេ សម្រាប់​​​​​មនុស្ស​​​​​ស្រី​​​​​ម្នាក់​​​​​នេះ សម្តី​​​​​បង​​​​​គ្រប់​​​យ៉ាង ពិតជា​​​​​ធ្វើ​​​​​ឲ្យ​​​​​អូន​​​​​ឈឺចាប់ គ្មាន​​​​​អ្វី​​​​​នឹង​​​​​និយាយ​​​​​តប​​​​​បាន​​​​​នោះ​​​​​ទេ ។ មនុស្ស​​​​​ជុំវិញ​​​​​ខ្លួន​​​​​មើលងាយ​​​​​ខ្ញុំ ធ្វើបាប​​​​​ខ្ញុំ​​​​​យ៉ាងណា​​​…​​​បង​​​​​មិន​​​​​ឲ្យ​​​​​តម្លៃ និង​​​​​មើលងាយ​​​​​ខ្ញុំ ដោយ​​​​​និយាយ​​​​​ធ្វើបាប​​​​​ចិត្ត​​​​​ខ្ញុំ ។​»

ធ្លាយ​រឿង​​កាន់​តែ​ច្បាស់ អ្នក​​បម្រើ​រៀប​រាប់​គ្មាន​សល់ (មានវិដេអូ) ករណី​ឃាតកម្ម​ដ៏​អាថ៌កំបាំង​លើ​នារី​រូប​ស្រស់ ដែល​ជន​សង្ស័យ​ជា​អតីត​អភិបាល​ខេត្ត

No comments:

Post a Comment