PropellerAds
​ផ្សារ​ទំនើប​អ៊ីអន​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​អតិថិជន​ថា​ ​ខ្លួន​នឹង​ចាប់​ផ្ដើម​អនុវត្ត​ "ការផ្តល់​ថង់ប្លាស្ទិក​ដល់​អតិថិជន​ត្រូវ​គិត​កម្រៃ​បន្ថែម" ​ដោយ​ថង់ប្លា​ស្ទិក១​ ​មានតម្លៃ​ ១០ ​សេន​។​ ​​ការ​អនុវត្ត​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​ ១០ ខែ មេសា ឆ្នាំ២០១៨ ​តទៅ ​សម្រាប់​​អតិថិជន​មក​ទិញ​ទំនិញ​នៅ​ផ្សារ​មួយ​នេះ​។
​​​ការ​កំណត់​ច្បាប់​គិតតម្លៃបន្ថែម​លើ​ថង់ប្លា​ស្ទិកធ្វើឡើង​ ក្រោយ​ប្រកាស​ដោយ​អន្តរ​ក្រសួង​បរិស្ថាន​ ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួងហិរញ្ញវត្ថុ​​។ អនុក្រឹត្យ​នេះ​មាន​គោល​បំណង​បង្កើន​ប្រសិទ្ធ​ភាព​លើការ​កាត់​បន្ថយ ការ​នាំ​ចូល ការ​ផលិត និង​ការ​ប្រើប្រាស់​ថង់​ផ្លា​ស្ទិក ក៏​ដូច​ជា​សំដៅ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​សុខ​ភាព និង​បរិស្ថាន​។​
លោក ហេង ណារ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ការ​តម្រូវ​ឲ្យ​ហាង​ទំនិញ គិត​កម្រៃ​បន្ថែម​ពី​អតិថិជន​នេះ មិន​មែន​ជា​ការ​ធ្វើ​អាជីវកម្ម ដើម្បី​រក​ចំណូល​នោះ​ទេ តែ​ជា​ការ​ពញ្ញាក់​ស្មារតី ក៏ដូចជា​ការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​គិតគូពី​បញ្ហា​បរិស្ថាន តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក។
គួរ​ជម្រាប​ថា ការប្រើប្រាស់​ថង់​ប្លាស្ទិកនៅ​ទីក្រុង​ភ្នំពេញ មាន​ចំនួន​រហូត​ដល់​ទៅ១០​លាន​ថង់​ជា​រៀង​រាល់​ថ្ងៃ។ ហើយ​ថង់​ផ្លាស្ទិក​ដែល​ត្រូវ​គេ​ប្រមូល​បាន​តាមរយៈ​ការ​បោស​សំអាត​ផ្លូវក្នុង​ទីក្រុង​ភ្នំពេញ​ដដែល មាន​ប្រមាណ១​លាន​៧​សែនថង់​ឯ​ណោះ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

ទៅផ្សារអ៊ីអនកុំភ្លេចដាក់កន្ត្រកទៅផង ប្រយ័ត្នអស់លុយមិនដឹងខ្លួន​

No comments:

Post a Comment