ត្រឹមរយៈពេល ២ថ្ងៃដំបូង នៃថ្ងៃសង្ក្រាន្តរបស់ថៃ មានមនុស្ស ៩៩នាក់បានស្លាប់ និង ១០៨៥នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការបញ្ជាក់របស់លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ នៅថ្ងៃទី១៣ ខែមេសា ២០១៨នេះ។
លោករដ្ឋមន្រ្តីដឹកជញ្ជូនថៃបានបញ្ជាក់ថា ៤៣% នៃគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីបើកបរក្នុងស្ថានភាពស្រវឹង និង ២៤% ដោយសារបើកលើសល្បឿនកំណត់។ លោកបន្ថែមថា កាលពីថ្ងៃទី១២ ខែមេសា ២០១៨ ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ ៥៧៩ករណី បណ្ដាលឲ្យស្លាប់ ៦០នាក់ និងរបួស ៦២៤នាក់៕
No comments:
Post a Comment