ករណីដែលសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយថា មានករណីប្រទះឃើញគ្រាប់បែកនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នោះ មិនមែនជាការពិតឡើយ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។
លោកស្នងការ ប្រាប់ថា វាមិនមែនជាគ្រាប់បែកដៃទេ គឺគ្រាន់តែជាដែកកេះសម្រាប់ដុតបារីប៉ុណ្ណោះ ដែលមានទ្រង់ទ្រាយស្រដៀងគ្នាទៅនឹងគ្រាប់បែក។ លោកស្នងការ បន្តថា ដោយសារតែការភាន់ច្រឡំ ទើបប្រជាពលរដ្ឋដែលប្រទះឃើញ បានរើសដែកកេះទៅប្រគល់ជូនសមត្ថកិច្ចកាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិម្នាស់កាល ឃុំអូរដា ស្រុកកំរៀង៕
អត្ថបទ៖ ឈាង.
No comments:
Post a Comment