PropellerAds
អង្គការ​សហ​ប្រជាជាតិ (UN)​ ត្រូវ​ការ​កញ្ចប់​ថវិកា​ជំនួយ​មនុស្សធម៌​ប្រមាណ​ ១១១​លាន​ដុល្លារ​ សម្រាប់​ជួយ​ដល់​កូរ៉េ​ខាង​ជើង​ក្នុង​ឆ្នាំ​២០១៨​នេះ​។ នេះ​បើ​តាម​របាយការណ៍​របស់​វិទ្យុ​អាស៊ី​សេរី​ ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃសុក្រ​ ទី១៣ មេសា​ ឆ្នាំ២០១៨​នេះ។

រូបភាព​បង្ហាញ​ពី​ទាហាន​កូរ៉េ​ខាង​ជើង​ម្នាក់​កំពុង​ដេក​លក់ (រូបភាព៖ Eric Lafforgue/Exclusivepix Media)
វិទ្យុ​អាស៊ី​សេរី​ បាន​បញ្ជាក់​ក្នុង​របាយការណ៍​ថា អង្គការ​ស្បៀងអាហារ​ពិភព​លោក និង​ភ្នាក់ងារចំនួន៤​ របស់​ UN និង​អង្គការ​អឺរ៉ុប​ចំនួន​ ៥​ គ្រោងនឹងចូលរួម​ក្នុងជំនួយ​មនុស្ស​ធម៌​ សម្រាប់ជួយទៅដល់ប្រជាជន​កូរ៉េ​ខាង​ជើង​ចំនួន​ ១៣​លាន​នាក់​ ដែល​ជួប​ប្រទះ​នឹង​បញ្ហា​សុវត្ថិភាព​ចំណីអាហារ និង​កង្វះ​ចំណី​អាហារ​។​
​កញ្ចប់​ថវិកា​ទាំង​អស់​ត្រូវ​បាន​បែង​ចែក​ជា​ច្រើន​ផ្នែក រួម​មាន​ដូច​ជា ៣៨,៥លាន​ដុល្លារ​សម្រាប់​គម្រោងផ្គត់ផ្គង់​​ចំណី​អាហារ​ ៣៧​លាន​ដុល្លារ​សម្រាប់​គម្រោង​សុខភាព ២៦លាន​ដុល្លារ​សម្រាប់​គម្រោង​សុវត្ថិភាព​ចំណី​អាហារ​ និង​៩,៥​លាន​ដុល្លារ​ទៀត​សម្រាប់​គម្រោង​អនាម័យ​ទឹក​ស្អាត។

ក្មេង​ប្រុស​ស្រី​២​នាក់នៅ​កូរ៉េខាងជើង​ កំពុង​រើស​គ្រាប់​ពោត (រូបភាព៖ Eric Lafforgue/Exclusivepix Media)
ក្នុង​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ថា អង្គការ​សហប្រជាជាតិ បាន​ទទួល​ត្រឹមតែ​ ៣០​​ភាគរយ​ប៉ុណ្ណោះ​ នៃ​កញ្ចប់​ថវិកា​សរុប​ចំនួន ១១៤​លាន​ដុល្លារ សម្រាប់​ជំនួយ​មនុស្ស​ធម៌​កាល​ពី​ឆ្នាំ​២០១៧ ខណៈ​ដែល​ទណ្ឌកម្ម​អន្តរជាតិ​លើ​កូរ៉េខាងជើង​ បាន​​ធ្វើ​ឲ្យ​បាត់​បង់​ប្រាក់​ឧបត្ថម្ភ​​ដែល​ត្រូវ​ការ​សម្រាប់​ជួយ​ដល់ប្រជាជន​កូរ៉េ​ខាង​ជើង។ បើ​យោង​តាម​គម្រោង​ឆ្នាំ​មុន UN ​មាន​គម្រោង​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​កូរ៉េ​ខាង​ជើង​ចំនួន ១៨​​លាន​នាក់ តែ​ផ្ទុយ​ទៅវិញ​ប្រជាជន​ត្រឹម​តែ​ ៦,៥​លាន​នាក់​ប៉ុណ្ណោះ ​បាន​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​ជំនួយ​នេះ៕

ប្រភព៖ Mirror | Yonhapnews ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

UN ត្រូវ​ការ​លុយ​រាប់​រយ​លាន​ដុល្លារ​សម្រាប់​ជួយ​កូរ៉េ​ខាង​ជើង​ក្នុង​ឆ្នាំ​នេះ​

No comments:

Post a Comment