ក្រុមជម្រើសជាតិថៃបាននឹងឡើងទៅប៉ះស្លូវ៉ាគីនៅវគ្គផ្ដាច់ព្រ័ត្រ King's Cup ឆ្នាំ២០១៨ក្រោយយកឈ្នះហ្គាបុងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ម្ចាស់ផ្ទះ និងជាក្រុមការពារតំណែងជើងឯកបានអញ្ជើញក្រុមខ្លាំង៣មកលេងពានព្រះមហាក្សត្ររបស់ខ្លួនរួមមាន ស្លូវ៉ាគី, អារ៉ាប់រួម និងហ្គាបុង។ លទ្ធផលកាលពីម្សិលមិញថៃបានត្រឹមស្មើគ្នា ០-០ នៅ៩០នាទី និងវគ្គថែមម៉ោង១៥នាទី២ដង។
យ៉ាងណាក្រុមរហស្សនាមថាដំរីសឹកបានយកឈ្នះ ហ្គាបុងដែលមកពីអាហ្វ្រិកនៅវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីដោយលទ្ធផល ៤ទល់នឹង២។ ដោយឡែក ស្លូវ៉ាគីបានយកឈ្នះអារ៉ាប់រួម ២-១ ត្រូវឡើងទៅប៉ះម្ចាស់ផ្ទះ។
ការប្រកួតយកលេខ៣ត្រូវធ្វើនៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៨នៅកីឡដ្ឋានជាតិ Rajamangala ហើយវគ្គផ្ដាច់ព្រ័ត្រគឺធ្វើឡើងបន្ទាប់នៅលើទីលាន និងថ្ងៃជាមួយគ្នា៕
ប្រភព៖ Goal ប្រែសម្រួល៖ វីរ័ត្ន
No comments:
Post a Comment