PropellerAds
SsanYoung ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​លំដាប់​ទី ៤ របស់​កូរ៉េ​បាន​បើក​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ។
ការ​ទម្លាយ​​ព័ត៌មាន​នេះ បន្ទាប់​ពី​លោក​គុណ ញឹម អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​ចូលរួម​បើក​ពិព័រណ៍​រថយន្ត​ដែល​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប Aeon Mall នៅ​ព្រឹកមិញ​នេះ។
លោក​គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​ឲ្យ​ដឹង​ថា SsanYong មិនមែន​ជា​រោងចក្រ​ដំឡើង​រថយន្ត​​ទី​មួយ​ បន្ទាប់​ពី​ក្រុមហ៊ុន​ Hyundai ជា​យីហោ​រថយន្ត​ធំ​របស់កូរ៉េ​ដូច​គ្នា​នេះ បាន​បើក​រោងចក្រ​ដំឡើង​រថយន្ត​​​មួយ​​រួច​ទៅ​ហើយ​នៅ​ខេត្តកោះកុង។
លោក​ថា ប្រទេស​កម្ពុជា​នឹង​មាន​រោងចក្រ​​ដំឡើង​រថយន្ត​បន្ត​បន្ទាប់​ទៀត បន្ទាប់​ពីក្រុមហ៊ុន​ចិន​មួយ​ចំនួន​​​ទៀត​ក៏​គ្រោង​វិនិយោគ​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ពេល​ខាង​មុខ។
លោក​ថា រដ្ឋាភិបាល​លើក​ទឹកចិត្ត​​ដល់​ក្រុមហ៊ុន​រថយន្ត​ធំៗ​មក​វិនិយោគ​​បង្កើត​រោងចក្រ​នៅ​កម្ពុជា ដោយ​ការ​ផ្តល់ការ​អនុគ្រោះ​ពន្ធ​ និង​ការ​ផ្តល់ការ​គាំទ្រ​ដទៃ​ទៀត។
លោក ហរ ជុនជេ អ្នកគ្រប់គ្រង​ប្រចាំ​សាខា​របស់​ក្រុមហ៊ុន daehonggroup ដែល​គ្រប់គ្រង​ម៉ាក​យីហោ​រថយន្ត SsangYoung​ ទទួល​ស្គាល់​ចំពោះ​វត្តមាន​រោងចក្រ​ Ssanyoung នៅ​កម្ពុជា។
លោក​ថា រោងចក្រ​ដែល​ក្រុមហ៊ុន​ទើប​ដំណើរការ​កាល​ពី​ចុង​ឆ្នាំ ២០១៧ នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាវិត​ខេត្ត​ស្វាយរៀង។ យ៉ាង​ណា​លោក​សុំ​មិន​ផ្ដល់​ព័ត៌មាន​បន្ថែម ជុំវិញ​ដំណើរការ​រោងចក្រ​របស់​ក្រុមហ៊ុន​។
នៅ​ព្រឹកមិញ​នេះ​មាន​ការ​បើក​ពិព័រណ៍​រថយន្ត​រយៈ​ពេល ៣ ថ្ងៃ ដែល​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ធំៗ​ដូចជា Porsche, Honda, Nissan, Izuzu, Sangyoung, Mitsubishi និង Foton។
ការ​រៀបចំ​ពិព័រណ៍​ដែល​មាន​ម៉ាក​យីហោ​ចម្រុះ​ គោលដៅ​ដើម្បី​​ធ្វើការ​ផ្សព្វផ្សាយ​​​​ពី​​គុណប្រយោជន៍​ការ​ទិញ​ប្រើប្រាស់​រថយន្ត​ពី​ក្រុមហ៊ុន​ផ្លូវការ​។
លោក Michael Vetter តំណាង​មក​ពី​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា (CAIF) ឲ្យ​ដឹង​ថា ស្ថាន​ភាព​​​កម្ពុជា​បច្ចុប្បន្ន​ខុស​ពីប៉ុន្មាន​ឆ្នាំ​មុន។ ពលរដ្ឋ​មានជម្រើស​កាន់​តែច្រើន​ ក្នុង​ការ​ជ្រើសរើស​​រថយន្ត​ដែល​ខ្លួនពេញ​ចិត្ត​។
លោក​ជំរុញ​ដល់ពលរដ្ឋ​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ដ៏​ឆ្លាតវៃ​​លើ​ការ​ជ្រើសរើស​រថយន្ត​ ដោយ​គិតគូរ​លើ​សុវត្ថិភាព​ជា​ចម្បង ជាជាង​សម្លឹង​ឃើញ​ជិត​​ប្រើប្រាស់​​រថយន្ត​ដែលគ្មាន​ប្រភព​ច្បាស់លាស់ ដែល​អាច​បង្ក​​គ្រោះថ្នាក់​នៅ​ពេល​អនាគត។
កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា ទីផ្សារ​ប្រើប្រាស់​រថយន្ត​នៅ​តូច​នៅ​ឡើយ​ បើ​ធៀប​ប្រទេស​ក្នុង​តំបន់។ ដោយ​ឡែក​ក្នុងទីផ្សារ​ជាង​ ៩០ ភាគរយ​គ្រប​ដណ្ដប់​ដោយ​រថយន្ត​មួយ​ទឹក។
ខាង​នាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា អះអាង​ថា ចំណូល​ ៤០% បាន​ពី​ការ​នាំ​ចូល​យានយន្ត​។ ក្នុង​មួយ​ឆ្នាំ កម្ពុជា​នាំ​ចូល​រថយន្ត​សរុប ចន្លោះ​ពី ៦-៧ម៉ឺន​គ្រឿង ហើយ ក្បែរ ៥ម៉ឺន​គ្រឿង ជា​ប្រភេទ​ទំនិញ​ជជុះ៕​
អត្ថបទ៖ ប៊ុណ្ណារ៉ា

ស្ងាត់ៗ​ ក្រុមហ៊ុន​រថយន្ត​កូរ៉េ​ធំ​មួយ កំពុង​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា

No comments:

Post a Comment