គ្រាន់តែលឺឈ្មោះ Microsoft,Startup,Facebook,Google ដែលសុទ្ធតែជាក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិក ហើយអ្នកណាៗក៏ចង់ទៅធ្វើការនៅក្រុមហ៊ុនទាំងនោះដែរ។ បុគ្គលិកដែលធ្វើការនៅទីនោះ គឺមានចំណូលខ្ទង់ម៉ឺនសែនដុល្លារក្នុង១ឆ្នាំៗ ទៅតាមតួនាទី។ អ្នកខ្លះគិតថាបែបមានតែបុគ្គលិកបរទេសខ្លាំងៗមកពីប្រទេសរីកចម្រើនខ្លាំងទេ ទើបអាចទៅធ្វើការទីនោះកើត។ មិនដូច្នេះទេតាមការពិតទៅ គឺមានខ្មែរយើង១រូបដែរ ដែលអាចឈានជើងចូលក្រុមហ៊ុនលំដាប់ពិភពលោក។
លោកយី សុជាតិ(ពាក់អាវក្រឡា) និងក្រុមការងារ
មានបទពិសោធន៍ការងារ និងសមត្ថភាពមិនធម្មតារយៈពេល៩ឆ្នាំ គឺធ្វើការនៅតាមបណ្ដាក្រុមហ៊ុនយក្សធំៗ របស់សហរដ្ឋអាមេរិកនោះ គឺលោក យី សុជាតិ វិស្វករខ្មែរដំបូងគេដែលបានធ្វើការនៅក្នុងក្រុមហ៊ុនMicrosoft កាន់តួនាទីជាទីប្រឹក្សាជាន់ខ្ពស់មួយរូប។
លោកបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Maharashi University of Managemnet របស់អាមេរិក។វិស្វករខ្មែររូបនេះមានជំនាញពិសេសផ្នែក Softwear ដូច្នេះបច្ចុប្បន្ននេះលោកក៏បន្តធ្វើការជាអ្នកទទួលបន្ទុកWeb Application នៃក្រុមហ៊ុនធំ១ទៀតគឺ Startupនៅសហរដ្ឋអាមេរិច។ លោកមានការចែករំលែកបទពិសោធ៥ចំណុច ទៅកាន់អ្នកទាំងអស់គ្នា ដែលចង់មានទទួលឱកាសការងារល្អនៅបរទេសពិសេសសហរដ្ឋអាមេរិក។
ប្រិយមិត្តនៅកម្ពុជាមួយចំនួន ប្រហែលជាធ្លាប់បានស្គាល់លោក យី សុជាតិ តាមរយៈការចូលរួមកម្មវិធីផ្សាយផ្ទាល់មួយ របស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីឆ្នាំ២០១៧៕
១.មូលដ្ឋានគ្រឹះកុំព្យូទ័រច្បាស់លាស់
២.ភាពឆ្លាតវៃនិងឆ្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា
៣.ការសរសេរកូដកុំព្យូទ័រគឺថ្មីជានិច្ច
៤.ទំនាក់ទំនងល្អនិងមានប្រសិទ្ធភាពបំផុត
៥.អត្តចរិតផ្ទាល់ខ្លួនពិសេសបំផុត។
សូមទស្សនាវីដេអូខ្លីដែលលោកវិស្វករយីសុជាតិជម្រាបជូនលម្អិត៖
ចុចអានបន្ត៖
អត្ថបទ៖ ពៅ រក្សា
No comments:
Post a Comment