ក្រោយការចាកចេញដ៏គួរឲ្យស្ដាយរបស់អតីតកូនក្រុម នាយក្រឹម ដែលជាអ្នកដឹកនាំបានបង្ហាញពីក្ដីសោកសង្រេង និងរម្លឹកអតីតកាលដែលខ្លួនធ្លាប់ហែលឆ្លងជាមួយគ្នា តាំងពីសម្ដែងដូរអង្ករ រហូតបានជាមាស រែកពុនសម្ភារៈក្រោយសម្ដែង និងឆ្លងកាត់សង្គ្រាមជាច្រើនដំណាក់កាលមក។
នាយ ក្រឹម និយាយថា លោក រីតាមីនសេ គឺជាដៃគូល្អ ដែលតស៊ូជាមួយគ្នាតាំងពីទសវត្សរ៍ទី៨០មក។ លោកជាធនធានកម្រមួយក្នុងសិល្បៈ ដែលគ្មានអ្នកណាអាចប្រដូចបាន ទាំងទម្រង់សិល្បៈល្ខោនបាសាក់ និងកំប្លែងសម័យ។
ក្នុងនោះលោករៀបរាប់ពីអត្តចរិតរបស់ឪពុកអ្នកនាងប៉េងប៉ោងថា ជាមនុស្សដែលគោរពការងារ និងស្ដាប់ ត្រងត្រាប់តាមលោកដែលជាមេក្រុមជានិច្ច។ ម្យ៉ាងនាយ វីតាមីនសេ ថែមទាំងជាបុគ្គលដែលតែងឈឺឆ្អាលនឹងការងារសង្គមផ្សេងៗ ហើយក៏បុគ្គលិកក្នុងស្ថាប័នរដ្ឋដ៏ល្អផងដែរ។
ថ្លែងពីរឿងកម្សត់កម្រ លោក អ៊ូ ប៊ុណ្ណារ៉ាត់ អ្នកដឹកនាំក្រុមកំប្លែង "សំណើចចុងសប្ដាហ៍" លើកឡើងថា៖ "កាលណោះនៅឆ្នាំ៨០ក្រាស់ គាត់បានប្តូរពីអ្នកល្ខោនបាសាក់ មកលេងកំប្លែងក្នុងក្រុមខ្ញុំ។ យើងលេងតាំងដូរអង្ករ ដូរមាស ទើបរហូតបានប្រាក់រៀល។ កាលសម័យដូរអង្ករនោះ យើងទៅលេងនៅខេត្ត ដែលខេត្តគេមិនចាយលុយរៀលទេ ជាចាយអង្ករជាតៅៗ។ សម្ដែងហើយ នាំគ្នាសែងអង្ករមកជាមួយគ្នា និងឆ្លងកាត់ជីវិតក្នុងសង្គ្រាមជាមួយគ្នាទៀត តែដល់ពេលស្រុកមានសន្តិភាពគាត់ក៏បានចាកចេញទៅ"៕
អត្ថបទ៖ Men Sokna
No comments:
Post a Comment