អន្លង់ភ្ញៀវ ជាឈ្មោះរមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយ ដែលកំពុងទាក់ទាញអ្នកទស្សនាខ្លាំង បើទោះបីជានៅទីនោះទើបតែបើកដំណើរការថ្មីៗក៏ដោយ។ ក្នុងរមណីយដ្ឋាននេះមានសួនកម្សាន្ត និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំនិងចង្កេះភ្នំ និងមានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ។
រមណីយដ្ឋានថ្មីនេះមានទេសភាពអមដោយជួរភ្នំព័ទ្ធជុំវិញតែម្ដង។ អន្លង់ភ្ញៀវ ឬកំពូលពេជ្រស្ថិតនៅក្នុងភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រៅពីមានទេសភាពដ៏ស្រស់ស្អាតនៅទីនោះ ក៏មានលក់អាហារឆ្ងាញ់ៗដ៏សម្បូរបែប ក្នុងតម្លៃសមរម្យទៀតផង៕
ចុចអាន៖
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
No comments:
Post a Comment