ក្រុមហ៊ុន GoPro បានប្រកាសចេញជាផ្លូវការនូវកាមេរ៉ា HERO ជំនាន់ថ្មី តម្លៃ ១៩៩ ដុល្លារ ដោយមានប្រើអេក្រង់ Touchscreen ទំហំ ២ អ៊ីញ អមមុខងារការពារជម្រាបទឹកនៅជម្រៅ ១០ ម៉ែត្រកាន់តែខ្លាំងជាងមុន។
ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន GoPro អ្នកស្រី Meghan Laffey បានមានប្រសាសន៍ថា៖ "HERO ជាប្រភេទកាមេរ៉ា GoPro ដែលអាចផ្តល់បទពិសោធន៍កាន់តែពិសេសលើពីអ្វីដែលកាមេរ៉ាទូរសព្ទអាចធ្វើបាន"។
+មុខងារពិសេសៗរបស់ HERO មានដូចតទៅ:
- អាចថតរូបនូវកម្រិត 10MP / វីដេអូកម្រិត 1140p60 និង 1080p60
- អេក្រង់ Touchscreen ទំហំ ២ អ៊ីញ
- មុខងារ Voice control អាចបញ្ជាឲ្យថត និងបិទម៉ាស៊ីន
- Waterprooft នៅជម្រៅ ៣០ ហ្វីតឬ ១០ ម៉ែត្រ (គ្មានស្មាតហ្វូនណាអាចធ្វើបាន)
- មុខងារទប់លំនឹងពេលថតវីដេអូ
- គាំទ្រការភ្ជាប់ទៅស្មាតហ្វូនតាមកម្មវិធី GoPro
- គាំទ្រការប្រើប្រាស់ជាមួយគ្រឿងបន្ថែម GoPro លើសពី ៣០។
ទស្សនាវីដេអូខាងក្រោម:
អានអត្ថបទ:
No comments:
Post a Comment