PropellerAds
គ្រូ​បង្រៀន​សញ្ជាតិ​ហ្គាណា​ម្នាក់ ដែល​បង្រៀន​សិស្ស​ពី​មូល​ដ្ឋាន​គ្រឹះ​នៃ​កម្មវិធី Microsoft Word តាម​រយៈ​ការ​គូរ​ដោយ​​ដៃ​ផ្ទាល់ ដោយ​គ្មាន​កុំព្យូទ័រ​ល្បី​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​មុន ពេល​នេះ​បាន​ទទួល​អំណោយ​យ៉ាង​គាប់​ចិត្ត​ពី​មជ្ឈមណ្ឌល​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នៅ​ប្រទេស​ឥណ្ឌា NIIT center។
សកម្មភាព​កំពុង​បង្រៀន​សិស្ស
លោក Ashish Kumar ដែល​ជា​អ្នក​គ្រប់គ្រង​ប្រចាំ​នៅ​ NIIT center បាន​ប្រាប់​សារព័ត៌មាន​ឥណ្ឌា​ថា "ពួក​យើង​ទទួល​បាន​ដំណឹង​ពី Facebook និង​បណ្ដាញ​សង្គម​ដទៃ​ ដែល​ចែក​ចាយ​ព័ត៌មាន​អំពី​គ្រូ​បង្រៀន​កុំព្យូទ័រ​ម្នាក់​មាន​សមត្ថភាព​អាច​បង្រៀន​សិស្ស​ដោយ​ការ​គូ​ដៃ​ផ្ទាល់។ វា​ពិត​ជា​គួរ​ឲ្យ​រំជួល​ចិត្ត​មែន​ទែន នៅ​ពេល​ដែល​ពួក​យើង​ចុះ​មក​ដល់​​​សាលា​ Betenase M-A Junior ស្ថិត​ក្នុង​ក្រុង​ Sekyedumase ប្រទេស​ហ្គាណា​​​នេះ ​ហេតុ​នេះ​ហើយ​យើង​ក៏​សម្រេច​បរិច្ចាគ​ជា​សម្ភារៈ​ដល់​សាលា​តែ​ម្ដង។”
សម្ភារៈ​ដែល​បាន​បរិច្ចាគ​មាន​ដូច​ជា កុំព្យូទ័រ​ថ្មី​ចំនួន ៥ គ្រឿង សៀវភៅ​ខ្លះៗ​សម្រាប់​សិស្ស និង​កុំព្យូទ័រ​យូរ​ដៃ​ចំនួន ១ គ្រឿង​បាន​ប្រគល់​ជូន​សាលា​ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី ១២ ខែ​មីនា​កន្លង​ទៅ​ថ្មីៗ។
ឯ​គ្រូ​បង្រៀន​ផ្នែក Information and Communication Technology (ICT) ដែល​បង្រៀន​សិស្ស​ដោយ​គ្មាន​កុំព្យូទ័រ​លោក Owura Kwadwo Hottish រូប​នេះ បាន​ឲ្យ​ដឹង​ថា "គ្រប់​គ្នា​នៅ​ទីនេះ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន រួម​ទាំង​រូប​លោក​ផង​ដែរ ដែល​ទទួល​បាន​កុំព្យូទ័រ​ថ្មី។" លោក​ក៏​បាន​ថ្លែង​អំណរគុណ ដល់​អ្នក​បរិច្ចាគ​ ចំពោះ​អំណោយ​ដ៏​ពិសេស​ទាំង​នេះ។
រំឮក​ដែរ​ថា​ត្បិត​តែ​គ្មាន​កុំព្យូទ័រ​សម្រាប់​បង្រៀន​តាំង​ពី​ឆ្នាំ ២០១១ មក​ម្ល៉េះ តែ​​​ឯ​គ្រូ​បង្រៀន​ផ្នែកICT​រូប​នេះ​នៅ​តែ​មិន​ចុះ​ចាញ់​ សុខ​ចិត្ត​បង្រៀន​សិស្ស​តាម​រយៈ​ការ​គូ​រ​ដោយ​ដៃ​ រហូត​​ដល់​មាន​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ធ្វើ​ឲ្យ​គ្រប់​គ្នា​រំជួល​ចិត្ត​ ចំពោះ​ទឹក​ចិត្ត​បង្រៀន​របស់​គ្រូ​កុំព្យូទ័រ​រូប​នេះ៕
លោក Owura Kwadwo Hottish
សកម្មភាព​ទទួល​អំណោយ​

ប្រភព៖ Techcrunch | Indiatimes ប្រែ​សម្រួល៖ រក្សា

ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ធ្វើ​រឿង​គួរ​ឲ្យ​គោរព ដល់​គ្រូ​បង្រៀន​កុំ​ព្យូទ័រ​លើ​ក្ដារ​ខៀនម្នាក់​

No comments:

Post a Comment