PropellerAds
(ម៉ូស្គូ)៖ រុស្ស៊ី​នៅថ្ងៃសុក្រនេះ បានថ្កោលទោស​យ៉ាងខ្លាំងលើ​សហរដ្ឋអាមេរិក ដែលបានគំរាម​បើកការវាយប្រហារ​លើប្អូនប្រុស​ពៅរបស់ខ្លួន គឺកងកម្លាំង​រដ្ឋាភិបាលស៊ីរី ហើយសម្រាប់​ទីក្រុងម៉ូស្គូ ការគំរាមនេះ​គឺជារឿងមិនអាចទទួលយក​បានជាដាច់ខាត។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
ប្រតិកម្ម​របស់រុស្ស៊ី កើតមានឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ក្រោយអគ្គរដ្ឋទូត​អាមេរិកប្រចាំ​អង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាឡេយ (Nikky Haley) បានគំរាមថា សហរដ្ឋអាមេរិក នឹងដឹកនាំ​ការវាយប្រហារ​ ប្រឆាំងនឹង​រដ្ឋាភិបាលទីក្រុង​ដាម៉ាស់ នៅក្នុងករណីមាន ការប្រើប្រាស់​អាវុធគីមី នៅក្នុងប្រទេស​ស៊ីរីសាជាថ្មី។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាន ចាត់ទុកថា ការគំរាមនេះគឺជារឿង​មិនអាចទទួល​យកបាន។ ប្រមុខការទូត​រូបនេះ បានគូស​បញ្ជាក់​ដូច្នេះថា «ការគំរាម​ដឹកនាំ​ការវាយប្រហារឯកតោ​ភាគី​ ប្រឆាំងនឹងស៊ីរី ពីសំណាក់​សហរដ្ឋអាមេរិក គឺជារឿងមិន​អាច​ទទួលបាន... ហើយខ្ញុំសង្ឃឹមថា ក្រុមចំរុះ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នឹងអនុវត្តន៍​វិធានការ​ចាំបាច់នានា ដែលមិនមែន​ការពារពួក​ភេរវករ ដូចដែលអ្វីកំពុង​កើតឡើង នៅក្នុងតំបន់ Ghouta ភាគខាង​កើត។ ប៉ុន្តែវាគឺជាការ​ចូលរួមប្រយុទ្ធ​ប្រឆាំងនឹង​ពួកភេរវករ»
គួរបញ្ជាក់ថា ក្រោយការគំរាម​របស់លោកស្រី Nikky Haley នេះដែរ ទីក្រុងម៉ូស្គូ បានអះអាងថា យោធារុស្ស៊ីនឹង​ចាត់វិធានការ​ឆ្លើយតប បើសិន​ជា​អាយុ​ជីវិត​យោធា​​រុស្ស៊ីនៅស៊ីរី និងកងកម្លាំង​រដ្ឋាភិបាលស៊ីរី ត្រូវបាន​គំរាមកំហែង៕

​ក្តៅគគុក! សហរដ្ឋអាមេរិក «គំរាមវាយ​ប្រហារ​កងទ័ព​ស៊ីរី» ដែលបង្កឲ្យរុស្ស៊ី​ថ្កោលទោស និងព្រមាន​ចេញមុខ​វាយបក!

No comments:

Post a Comment