ក្រុមសិក្សាស្រាវជ្រាវឧទ្យានុរក្សបានទៅកាន់កន្លែងគំនូរប្រវត្តិសាស្ត្ររបស់មនុស្សមានអាយុកាលជាង៣០០០ឆ្នាំនៅចំណុចក្រសាំង-កាណម តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្ថិតនៅឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ថ្មីៗនេះ មន្ត្រីឧទ្យានុរក្សបានចុះដល់ទីតាំងដើម្បីពិនិត្យ ទីតាំងនោះមិនមានប្រជាជនណាបានមកដល់កន្លែងនេះនៅឡើយទេព្រោះទីតាំងស្ថិតក្នុងព្រៃស្រោងឆ្ងាយពីភូមិ ផ្លូវលំបាកខ្លាំង។
បើយោងតាមការបញ្ជាក់របស់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានទៅសិក្សាទីតាំងនេះដោយបញ្ជាក់ថាគំនូរនេះមានអាយុកាលប្រហែលជាង៣០០០ឆ្នាំមកហើយ និងបន្តស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្របន្ថែមទៀត៕
អត្ថបទ៖ ស៊ិន សាវ៉េត
ក្រសួងបរិស្ថាន
No comments:
Post a Comment