គណបក្សកុម្មុយនិស្តចិន China's Communist Party ឬហៅកាត់ថា CCP បានស្នើឲ្យកែប្រែរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ដើម្បីអនុញ្ញាតឲ្យលោក ស៊ី ជីនពីន (Xi Jinping) អាចកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៣ បន្ត។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឲ្យដឹងថា គណបក្សនឹងដកចេញនូវកថាខណ្ឌដែលចែងថា «ប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន អាចកាន់អំណាចមិនលើសពី ២ អាណត្តិ» ចេញពីរដ្ឋធម្មនុញ្ញរបស់ចិន។
គួរបញ្ជាក់ថា ការធ្វើវិសោធនកម្មដែលបានស្នើឡើងនេះ នឹងត្រូវផ្ដល់សច្ចានុមតិដោយសភាឈ្នះកៅអីរបស់ប្រទេសចិន ដែលជាសមាជប្រជាជនជាតិ (NPC) នៅក្នុងខែមីនា។ នៅពេលវាចូលជាធរមាន លោក ស៊ី ជីនពីន នឹងមានសេរីភាពក្នុងការបម្រើ ក៏ដូចជាកាន់តំណែងដោយគ្មានកំណត់ ជាប្រមុខរដ្ឋនៃប្រទេសចិនដ៏រឹងមាំបំផុត៕
ចុះឈ្មោះដើម្បីរកលុយតាមរយះ Neobux ទទួលលុយបានពិតពិត (សូមចុច)
No comments:
Post a Comment