បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍បង្ហាញចេញ Galaxy S9 និង Galaxy S9+ ផ្លូវការនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញយប់ថ្ងៃទី ២៥ ម្សិលមិញនេះ ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Samsung ស្រាប់តែលេចមុខនៅកម្ពុជា ក្នុងកម្មវិធី Media First Look សម្រាប់ដាក់បង្ហាញឲ្យអ្នកសារព័ត៌មានប្រមាញ់យករូបភាពទាំងព្រឹកព្រលឹម។
និយាយក្នុងកម្មវិធីតាំងបង្ហាញការចាប់កាន់ Galaxy S9 និង Galaxy S9+ លើកដំបូងនេះ លោក សោភណ្ឌ អ្នកជំនាញផ្នែកផលិតផលប្រចាំនៅ Samsung កម្ពុជា បានឲ្យដឹងថា ស្មាតហ្វូនទាំងពីរនេះ នឹងដាក់ឲ្យអ្នកគាំទ្រកុម្ម៉ង់ទិញចាប់ពីថ្ងៃទី ៣ ខែមីនា ខែក្រោយនេះ។
លោកបន្ថែមថា ចំពោះតម្លៃមិនទាន់អាចទម្លាយឲ្យដឹងនៅឡើយទេ ទាល់តែដល់ថ្ងៃទី ៣ ទើបអាចដឹងទាំងអស់គ្នា។ ចំណែកពណ៌ដែលនឹងមានវត្តមាននាថ្ងៃនោះ មានដូចជា ពណ៌ខ្មៅ ខៀវ និងពណ៌ស្វាយ ជាមួយទំហំ 128GB និង 256GB ដែលមានបំពាក់មកជាមួយបន្ទះឈីបផ្សេងៗ។
ចំពោះព័ត៌មានលម្អិតជាងនេះទៀត ក្រុមការងារនឹងចុះផ្សាយជូននាពេលក្រោយ៕
អត្ថបទ៖ រក្សា
No comments:
Post a Comment