PropellerAds
​យុទ្ធនា​ការ​ក្រមា «​បំបែក​ឯកគ្គទកម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ដែល​ប្រកាស​ធ្វើឡើង​ដោយ​ក្រុម​ក្រុម​ការងារ GoGo Cambodia កាលពី​ថ្មីៗ នេះ គ្រោង​នឹង​​ចាប់​ផ្ដើមត្បាញ​នៅថ្ងៃទី​ ១៤ កុម្ភៈ ខាងមុខ​។ យុទ្ធនាការ​នេះ នឹង​ក្លាយជា​មោទនភាព​ថ្មី​សម្រាប់​កម្ពុជា ដែល​លើកកម្ពស់​កិត្យានុភាព​ជាតិខ្មែរ នៅលើ​ឆាក​អន្តរជាតិ​។​
​​​​
លោកបណ្ឌិត សាន វឌ្ឍនា ​ប្រធាន​ក្រុម​ចលនាGoGo Cambodia បាន​ប្រកាស​ថា យុទ្ធនា​ការ​នេះនឹងត្បាញក្រ​មាវែង​បំផុត​រហូដល់​ជាង​ ១ពាន់ម៉ែត្រ។​ ការចាប់​ផ្ដើម​ ការ​ត្បាញ​ក្រមា​នេះ នឹង​បើក​ជា​សាធារណៈ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរចេះឬមិនចេះត្បាញ​ក៏ដោយ​អាច​ចូល​រួម​បាន ​ដោយ​មិន​ប្រកាន់​និន្នាការ​ ។ ​លោក​បាន​ថ្លែង​​ក្នុង​ពិធី​បើក​សម្ពោធ​ កាលពី​ថ្ងៃទី​ ១២ មករា ឆ្នាំ ២០១៨ ​នៅ​សណ្ឋាគារ​សូហ្វីតែល។
(លោកបណ្ឌិត សាន វឌ្ឍនា)
​ប្រធាន​ក្រុម​ចលនា​រូបនេះ បញ្ជាក់ថា ការត្បាញអាចនឹងប្រើពេលរហូត​ដល់​ជាង៣ខែ ប៉ុន្តែ​នឹងបើកឲ្យ​សាធារណៈ​ជន​ចូលរួមមួយថ្ងៃ គឺនៅថ្ងៃទី ១៤ កុម្ភៈ។ លោក​ជឿជាក់​​យ៉ាង​មុតមាំថា​ "កម្ពុជា​នឹង​អាចធ្វើ​បាន"។
​​​យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកកម្ពស់​មោទនភាព​ជាតិ តាមរយៈ​ស្នាដៃ​មួយ​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ និង​ការបង្ក​បរិយាកាស​ចូល​រួមចំណែក​ពី​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ មរតក​វប្បធម៌​ខ្មែរ​។​
​គួរជម្រាប​បន្ថែម​ថា ​កម្មវិធី​នោះ ​មានការ​តាំងពិព័រណ៍​បង្ហាញ​ពី​របៀប​នៃ​ការ​ត្បាញ​ដោយ​អ្នក​តម្បាញ​ជំនាញ​នៅ​ទីតាំង​នោះ​ផងដែរ​៕ ​
អត្ថបទ៖ ស៊ិន សាវ៉េត

អស្ចារ្យ​! ​កម្ពុជា​ប្រកាស​ត្បាញ​ក្រមា​វែង​ជាងគេ​ ប្រកួត​បំបែក​ឯកគ្គទកម្ម​ពិភពលោក ​

No comments:

Post a Comment