កំពូលតារាម៉ូដែលល្បីឈ្មោះ Cindy Crawford បានថតវីដេអូពាណិជ្ជកម្ម Pepsi កាលពីឆ្នាំ១៩៩២ ឡើងវិញ សម្រាប់កម្មវិធី Super Bowl ឆ្នាំនេះ។
វីដេអូឃ្លីបថ្មីនេះនឹងបញ្ចេញនៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ ដែលកូនប្រុសវ័យ១៨ឆ្នាំរបស់នាងឈ្មោះ Presley Gerber ក៏បង្ហាញខ្លួនក្នុងវីដេអូនោះទៀតផង។ បើគិតត្រឹមពេលនេះ វីដេអូពាណិជ្ជកម្ម Pepsi ដែលនាងបានថតពីមុនគឺមានអាយុ២៦ឆ្នាំហើយ។
មុននឹងវីដេអូនេះបញ្ចេញជាផ្លូវការ Pepsi ក៏បានបញ្ចេញវីដេអូមួយដែលបង្ហាញនាងនិងពិធីករល្បីឈ្មោះ លោក James Corden ចូលរួមសម្ដែង។ ក្នុងវីដេអូនេះគេសង្កេតឃើញថា Cindy នៅតែស្លៀកឈុតដដែលដូចកាលពីមុន និងនៅតែមានសម្រស់ស្រស់ស្អាតមិនធម្មតា។
នេះជាវីដេអូពាណិជ្ជកម្មកាលពីឆ្នាំ ១៩៩២ និងឃ្លីបទើបតែថតថ្មី៖
No comments:
Post a Comment