នៅលើពិភពលោកនេះ មានរឿងប្លែកៗជាច្រើនដែលស្មានមិនដល់ហើយឥឡូវនេះក៏មានរឿងដែលថ្មីទៀតហើយ ដោយសារតែប្រទេសមួយចំនួនបានកសាងផ្លូវធ្វើដំណើរដ៏រន្ធត់យ៉ាងមិនគួរឲ្យជឿថាមានពិតមែន។
១ The Maeklong Railway, Thailand
ប្រសិនបើអ្នកថតរូបនេះមិនបានថតចំពេលដែលរថភ្លើងកំពុងឆ្លងកាត់នោះទេ អ្នកអាចនឹងគិតថាវាគ្រាន់តែជាផ្សារបន្លែធម្មតា។ រថភ្លើងនេះមានល្បឿនយឺតជាងគេនៅក្នុងប្រទេសថៃ ហើយនៅពេលដែលមិនទាន់មានដំណឹងរថភ្លើងឆ្លងកាត់ អ្នកលក់ទាំងអស់នាំគ្នាតាំងឥវ៉ាន់នៅលើផ្លូវដែកធម្មតា។
២ The Death Railway, Thailand
ផ្លូវដែកនេះគឺភ្ជាប់រវាងប្រទេសមីយ៉ាន់ម៉ា និងថៃដែលកសាងដោយជប៉ុននៅ ក្នុង អំឡុងពេលសង្គ្រាមលោកលើកទី២។ គេដាក់ឈ្មោះឲ្យវាដូច្នេះដោយសារតែនៅពេលសាងសង់ គឺមានអ្នកស្លាប់ច្រើនលើសលុបហួសពីការស្មាន។
៣ Chennai-Rameshwaram Railways, India
ផ្លូវដែកនេះមានអាយុកាល១០៣ឆ្នំាមកហើយ ដែលមានប្រវែង២០៦៥ម៉ែត្រ។ នៅពេលដែលអ្នកជិះលើរថភ្លើង ឆ្លងកាត់ស្ពាននេះ អ្នកនឹងមិនឃើញអ្វីផ្សេងក្រៅពីសមុទ្រដ៏ធំល្វឹងល្វើយនោះឡើយ បើគិតៗទៅ គួរឲ្យព្រឺឆ្អឹងខ្នងម្យ៉ាងដែរ។
៤ Vitim River Bridge, Siberia
ស្ពាននេះមានប្រវែង៥៧០ម៉ែត្រ ដែលស្ថិតក្នុងតំបន់ដែលត្រជាក់ខ្លាំង។ អ្វីដែលគួរឲ្យភ័យខ្លាចចំពោះស្ពាននេះនោះគឺ ដោយសារតែវាសាងឡើងដោយដែក និងឈើដែលកំពុងតែពុកផុយទៅហើយ ហើយវាមានទទឹងតូច និងមិនមានបង្កាន់ដៃការពារនោះទេ។
៥ Zoji La Pass, India
ផ្លូវដែលនៅតាមគែមភ្នំដែលមានកម្ពស់ដល់ទៅ៣៥២៨ម៉ែត្រនេះ គឺមានប្រវែង៩គម ដែលគ្មានបង្កាន់ដៃមួយឡើយ ហើយផ្លូវជិះតូចមែនទែន ឃើញហើយញាក់សាច់តែម្ដង។
No comments:
Post a Comment