PropellerAds
ខាងក្រោមនេះ គឺជារឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ទាំង ១៣នៅប្រទេសថៃ មិនសូវមានអ្នកដឹង ៖
១. ហាងកាហ្វេដែលភ្ញៀវអាចលេងជាមួយឆ្កែប្រភេទ Corgi
២. ហាងកាហ្វេដែលអាចផ្ដិតរូប Selfie ខ្លួនឯងនៅលើកាហ្វេ
៣. ទិញវត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពីលាមកដំរី
៤. សំណង់ទីក្រុងដ៏អស្ចារ្យ​នៅខេត្ត សាមុទ្រ ប្រាកាណ
៥. ផ្ទះស្នាក់នៅលើដើមឈើដូចជាសម្បុកបក្សី
៦. ផ្សារដែលមានរថភ្លើងឆ្លងកាត់ទៅមកជារៀងរាល់ថ្ងៃ
៧. ហាងដែលមានការរចនាពីស្រោមអនាម័យ និងស្ពៃក្ដោប
៨. សណ្ឋាគារដែលរចនាដូចពន្ធនាគារសម្រាប់អ្នកចង់ផ្លាស់ប្ដូរបទពិសោធន៍
៩. ពិធីបុណ្យផ្លែឈើធ្វើឡើងសម្រាប់សត្វស្វាក្នុងតំបន់
១០. ព្រះវិហារសាងសង់ឡើងពីដបកែវ
១១. ព្រះវិហារដែលមានឈ្មោះតារាបាល់ទាត់ល្បី David Beckham
១២. ពិធីបុណ្យបង្ហោះចង្កៀងគោមជារៀងរាល់ឆ្នាំ
១៣. ផ្សារបណ្ដែតទឹកក្នុងប្រទេសថៃ
ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន

មកដឹង រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ទាំង ១៣នៅប្រទេសថៃ មិនសូវមានអ្នកដឹង

(ភ្នំពេញ) ៖ ដើមឬស្សី គឺជាដើមដែលមានអត្ថប្រយោជន៍ជាច្រើន ដោយយើងអាចយកវាមកប្រើប្រាស់បានយ៉ាងច្រើនដូចជា យកធ្វើអូសដុត ព្រោះវាងាយនឹងឆេះខ្លាំងណាស់, យកវាទៅផ្ទះ តុ ទូរ កៅអី និងរបស់ផ្សេងៗទៀតបានយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះ ឬស្សីក៍គេអាចយកវាទៅធ្វើជាឧបករណ៍សំរាប់លេងភ្លេងផងដែរ ដែលឧបករណ៍លេងភ្លេងរបស់ខ្មែរយើង ភាគច្រើនក៍ធ្វើចេញពីឬស្សីផងដែរ។ ទោះបីជាដើមឬស្សីវាមានផលប្រយោជន៍
ច្រើនយ៉ាងណាក៍ដោយ តែបើគិតពីតំលៃវិញគឺមិនសូវជាថ្លៃប៉ុន្មាននោះ ព្រោះវាសំបូរខ្លាំងណាស់។ ដោយឡែកឬស្សីម្យ៉ាងដែលមានរូបរាងជាលក្ខណះដុះស្នែងបែបនេះគឺមានតំលៃថ្លៃខ្លាំងណាស់ ព្រោះវាជារបស់ដែលកម្រ និងមិនងាយបានជួបប្រទះឬស្សីបែបនេះទេ។ ដោយឡែក​ តាមរយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ Panha បាន​ធ្វើ​ការ​
ប្រកាស​រកទិញ​ប្រភេទ​ឬស្សី​ដ៏កម្រ​ទាំងនេះ​ ដោយមាន​ការ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា​៖​ «ផេកយេីងខ្ញុំសូមប្រកាស បើបងប្អូនមានឬស្សីប្រភេទនេះ​ ខ្ញុំទិញក្នុងតម្លៃ​ចាប់ពី 5000$ ដល់ 25000$ តាមទំហំតូច​ ឬក៏ធំក្នុង១កង់​ ទិញពិតតម្លៃពិតដូចដែរបានប្រកាស បេីមានសូមបងប្អូនខលមកលេខនេះ​096 4444 160 (Smart)​
092 7878 50 (Cellcard) ឬថតរូបចូលប្រអប់សារ​ (ទិញតែរបស់ធម្មជាតិ​ មិនទិញរបស់កាត់តទេ)»។ ម្ចាស់​គណនី​ហ្វេសបុក​ផេកមួយនេះ​ បាន​បញ្ជាក់បន្ថែមទៀតថា៖​ «សួរស្ដីបងៗទាំងអស់គ្នា ។ ខ្ញុំមេីលឃេីញថា
បងៗ១ចំនួនគាត់បានសូវ យល់ច្បាស់ពីឬស្សីនេះ ដែរឬស្សីជាប្រភេទឬស្សី កម្រមាន សឹងតែ១មឺនគុម្ពឬស្សីរកមិនបានផង។ នេះហេីយជាគុណតំម្លៃដែរយេីងខ្ញុំហ៊ានចំណាយលុយ សំរាប់យកទៅក្រៅស្រុក។ ប្រភព-ហ្វេសបុក

មិនគួរឲ្យជឿសោះ! តាមពិតទៅរបស់ដែលលោក ហ៊ុន ជា ប្រកាស់រកទិញឬស្សី ភ្នែកជក់ វាមានមហិតរិទ្ធចឹងសោះ ណ៎ (មានវិដេអូ)

Stéphanie Frappart នឹង​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ដែល​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​របស់​បុរស​ដ៏​ធំ​នៅ​អឺរ៉ុប សម្រាប់​ពាន​ Super Cup រវាង Liverpool និង Chelsea នៅ​អ៊ីស្តាល់ប៊ុល នៅ​ថ្ងៃទី​១៤ ខែ​សីហា។​
អ្នកស្រី​អាជ្ញាកណ្ដាល​​​វ័យ​៣៥​ឆ្នាំ​សញ្ជាតិ​បារាំង​នឹង​អម​ដោយ​ជំនួយការ​ជា​ស្រ្តី​២​នាក់​ទៀត នៅ​​លើ​ទីលាន​កីឡដ្ឋាន Besiktas Park ប៉ុន្តែ​អ្នកស្រី​អាជ្ញាកណ្ដាល​ទាំង​៣​នាក់​នឹង​​គាំទ្រ​ដោយ​មន្រ្តី​ទី​៤ និង មន្ត្រី VAR សុទ្ធ​សឹង​តែ​​ជា​បុរស។
តាម​ពិត​អ្នកស្រី​មិនមែន​ជា​ស្ត្រី​ទី​១ ទេ​ដែល​ត្រូវ​បាន​បាន Uefa ចាត់តាំង​ឱ្យ​កាត់សេចក្ដី​ក្នុង​ការ​ប្រកួត​របស់​បុរស ជាក់ស្ដែង​អ្នកស្រី Nicole Petignat ជនជាតិ​ស្វីស​បាន​​​បាន​​ធ្វើ​ជា​អាជ្ញាកណ្ដាល​ស្រី​សម្រាប់​ការ​ប្រកួត​បុរស​​របស់​ពាន Uefa Cup ៣​ដង​​ចន្លោះ​ឆ្នាំ ២០០៤ ដល់ ២០០៩ គ្រាន់​តែ​អ្នកស្រី Stéphanie Frappart គឺ​ជា​ស្រ្តី​ដំបូង​គេ​បង្អស់​ដែល​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​បំផុត​នៅ​​អឺរ៉ុប៕


ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អ្នកស្រី​អាជ្ញាកណ្ដាល​ដំបូង​គេ​នឹង​កាត់សេចក្ដី​​ពានSuper Cup រវាង Liverpool និង Chelsea

រញ្ជួយ​ដី​រង្វាស់ ៧រ៉ិចទ័រ បាន​កើតឡើង​នៅជិត​កោះស៊ូម៉ាត្រា នៃ​ប្រទេស​ឥណ្ឌូណេស៊ី នៅយប់​ថ្ងៃទី២ ខែសីហា ឆ្នាំ​២០១៩នេះ ដែល​បណ្តាល​ឱ្យ​មានការព្រមាន​ពីការកើតឡើងនូវរលកស៊ូណាមិ​កម្ពស់ដល់ ៣ម៉ែត្រ។ អាជ្ញាធរ​បាន​ចេញ​សេចក្តីប្រកាសពីការព្រមាននេះ ហើយ​បញ្ជាឱ្យ​ប្រជាជន​ជម្លៀសចេញពីផ្ទះ​របស់ខ្លួន។
រញ្ជួយដីនេះ បានកើតឡើង​នៅចម្ងាយ ២២៧​គីឡូម៉ែត្រ​ពី​ទីក្រុង Teluk Betung នៅលើ​កោះស៊ូម៉ាត្រា ដោយ​មានជម្រៅ ៥៩គីឡូម៉ែត្រ។
មន្រ្តី​ឥណ្ឌូណេស៊ី បាន​ប្រាប់ AFP ថា មាន​តំបន់​មួយចំនួន​កំពុង​ស្ថិតក្នុងការគំរាម​កំហែងយ៉ាង​ធ្ងន់ធ្ងរ​ពី​ស៊ូណាមិ។ «យើង​កំពុង​រង់ចាំ​រាយការណ៍​ពីការខូចខាត​នៃរញ្ជួយដីនេះ»៕
ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

កោះ​ស៊ូម៉ាត្រា​របស់​ឥណ្ឌូណេស៊ី រងការ​ព្រមាន​ពីរលក​ស៊ូណាមិ​កម្ពស់ ៣ម៉ែត្រ

រោងចក្រ​ផលិត​រថយន្ត​ម៉ាក​ VinFast របស់​សម្ព័ន្ធ​ Vingroup វៀតណាម នឹង​ចាប់​​ផ្ដើម​ដំណើរ​ការ​ការ​ផលិត​ជា​ផ្លូវ​នៅ​ខែ​មិថុនា​ ឆ្នាំ ២០១៩ នេះ ដែល​លឿន​ជាង​ការ​រំពឹង​ទុក​ ២ ខែ​ឯណោះ។
ទិដ្ឋភាព​ខាង​ក្នុង​នៃ​រោងចក្រ​ផលិត​រថយន្ត​ដ៏​ធំ​របស់​វៀតណាម​ បាន​បើក​បង្ហាញ​​ឲ្យ​សាធារណជន​បាន​ឃើញ​អំពី​ដំណើរ​ការ​ផលិត​ ថា​មាន​ស្តង់ដារ​ខ្ពស់​បំផុត ថែម​ទាំង​ទំនើប​មិន​ចាញ់​រោងចក្រ​ផលិត​រថយន្ត​ល្បីៗ​ដទៃ​ទៀត​ឡើយ។
រោងចក្រ​ផលិត​រថយន្ត​ VinFast បាន​ប្រើ​ពេល ២១ ខែ​​លើ​ការ​សាងសង់​ លើ​ផ្ទៃ​ដី​ទំហំ ៣៣៥ ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ Dinh Vu នៃ​ភាគ​ខាង​ជើង​ទីក្រុង Hai Phong។ ចំពោះ​ដំណាក់​កាល​ដំបូង​​​រំពឹង​ថា​នឹង​អាច​ផលិត​រថយន្ត​បាន ២៥០ ០០០ គ្រឿង ក្នុង​មួយ​ឆ្នាំ ហើយ​ដំណាក់កាល​ទី​ពីរ (ឆ្នាំ ២០២៥) នឹង​បង្កើន​គោលដៅ​ដល់ ៥០ ម៉ឺន​គ្រឿង ក្នុង​មួយ​ឆ្នាំ។
រោងចក្រ​ផលិត​នេះ មាន​ចែក​ចេញ​ជា ៥ ផ្នែក​សំខាន់ៗ ក្នុង​នោះ​រួម​មាន​​ផ្នែក​តម្រៀប​គ្រឿង​សម្រាប់​ដំឡើង, ផ្នែក​ផ្សារ​, ផ្នែក​​​បាញ់​ពណ៌, ផ្នែក​ដំឡើង​ម៉ាស៊ីន និង ផ្នែក​ដំឡើង​គ្រោង​ឆ្អឹង​បញ្ចូល​គ្នា ដោយ​សម្ភារៈ​​ភាគ​ច្រើន​នាំ​ចូល​ពី​​អឺរ៉ុប។
VinFast បាន​ប្រកាស​ចេញ​រថយន្ត​​ម៉ូដែល​ Lux A2.0, Lux SA2.0 និង VinFast Vadil កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ ដោយ​រំពឹង​ថា​នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ត្រីមាស​ទី​ពីរ ឬ ត្រីមាស​ទី​បី ឆ្នាំ ២០១៩ នេះ៕​​​​​​
ប្រភព៖ vnexpress | Xehay ប្រែ​សម្រួល៖ សុខហេង

ចូល​មើល​រោងចក្រ​ផលិត​ឡាន​វៀតណាម ​បាន​ដឹង​ស្តង់ដារ​ខ្ពស់​កម្រិត​ណា


ចូលទៅមើលវិដេអូផ្សេងទៀត: http://bit.ly/2BUcv9e

ហួសចិត្តពេលដឹងពីមូលហេតុដែរអ្នកជិះម៉ូតូដួលគ្រប់គ្នា ស្ពានជ្រោយចង្វាទី១



ចូលទៅមើលវិដេអូផ្សេងទៀត: http://bit.ly/2BUcv9e

Look At The World​ ក្រឡេកមើលពិភពលោក Sub Khmer

ការជួសជុល នឹងកសាងផ្លូវជាតិលេខ៥ កំពុងដំណើរការលើដំណាក់កាលទី១ (មានវិដេអូ)

ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បានជួសជុលលឿនជាងការគ្រោងទុក នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំ។ ហើយការជួសជុលនេះជប៉ុនបានប្រើបច្ចេកវិទ្យាទំនើប ធ្វើការសម្អាត ដោយមិនមានការបំពុលទៅដល់បរិស្ថានទៀតផង អ្វីដែលគួរឲ្យកត់សម្គាល់នោះ ស្ពានជ្រោយចង្វារនេះក៏បន្ងែមគំនូស​បែងចែក​ច្បាស់លាស់​សម្រាប់យាន្តជំនិះនិង​ថ្មេីរជេីង​ ដោយសង្ឃឹមថានឹងមិនមានការនរំលោភ​ចំណែក​ផ្លូវ​គ្នា​ទៀត​ទេ។
គួររំលឹកថាគម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយស្ពានជ្រោយចង្វារទីមួយនេះ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៣ មេសា ២០១៩ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភព: https://goo.gl/Raa67Q











ស្ពានជ្រោយចង្វារទី១ ជប៉ុនជួសជុលរួចរាល់ ​បែងចែក​ច្បាស់លាស់​សម្រាប់​ឡាន​ ម៉ូតូ​និង​ថ្មេីរជេីង​