អ្នកធ្លាប់ជិះរថភ្លើងមួយចំនួនអាចដឹងពីថេរវេលាជិះរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែតហើយ ប៉ុន្តែមួយចំនួននៅមិនទាន់ច្បាស់នៅឡើយ។ ដូច្នេះថ្ងៃនេះ Sabay នឹងបង្ហាញអំពីការចំណាយពេលវេលានៃការជិះរថភ្លើងពីភ្នំពេញ ដល់ប៉ោយប៉ែត ត្រូវចំណាយពេលប៉ុន្មានម៉ោង និង កាលវិភាគនៃការចេញដំណើរនៃរថភ្លើងផងដែរ។
យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការជិះរថភ្លើងពីភ្នំពេញត្រូវចំណាយពេលជិត១២ម៉ោង ដោយចេញដំណើរពីភ្នំពេញវេលាម៉ោង ៧ព្រឹក ដល់ប៉ោយប៉ែតនៅវេលាម៉ោងជិត ៧យប់។
ចង់ដឹងច្បាស់សូមមើលតារាងកាលវិភាគខាងក្រោមនេះ៖
គួរបញ្ជាក់ថា ផ្លូវរថភ្លើងភ្ជាប់ពីភ្នំពេញ ទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ចាប់ផ្ដើមការសាងដំបូងក្នុងឆ្នាំ១៩២៩ ហើយត្រូវបានបំផ្លាញដោយសង្គ្រាម។ ក្រោយបញ្ចប់សង្គ្រាមរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមកសាងផ្លូវដែកនេះត្រូវឡើងវិញនៅឆ្នាំ២០០៩ ដោយចាប់ផ្ដើមសាងសង់ជាដំណាក់ៗ ហើយការតភ្ជាប់ពីពោធិ៍សាត់មកភ្នំពេញ ជាដំណាក់កាលចុងក្រោយក្នុងការតភ្ជាប់ផ្លូវដែកពីភ្នំពេញ ទៅប៉ោយប៉ែត ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការឡើងវិញនៅអំឡុងខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា
No comments:
Post a Comment