ទិន ហ្វី ជាឈ្មោះពេញនិយមតាមការហៅរបស់ខ្មែរ សម្រាប់ឈ្មោះជាភាសា អង់គ្លេសវិញ គឺ Stephen Chow ឯឈ្មោះដើមកំណើតរបស់លោកវិញគឺ ចូវ សុីងឈី ( Chinese: Chow Sing Chi ) គាត់កើតក្នុងថ្ងៃ ២២ ខែ មិថុនា ឆ្នាំ ១៩៦២ កើតនៅទីក្រុង ហុងកុង ប្រទេសចិន។ សម្រាប់អាជីពរបស់គាត់វិញ ជាអ្នករៀបចំឆាក ជាផលិតករភាពយន្ដ សិល្បៈគុណ សហគ្រិន ព្រមទាំងជាទីប្រឹក្សានយោបាយ។
ទិន ហ្វី ជាតារាសម្ដែងដែលគ្រប់គ្នា ទូទាំងប្រទេសកម្ពុជាតែងតែចូលចិត្ដមើលរឿងរបស់គាត់ មិនចេះជិនណាយ គ្រប់គ្នាក៏ធ្លាប់បានស្គាល់ពីទេពកោសល្យរបស់គាត់ ក្នុងការផលិតរឿងជាច្រើនផងដែរ។ គាត់ធ្លាប់បានឈ្នះពានរង្វាន់ ព្រមទាំងមេដៃមាសជាច្រើន ដែលមិនត្រឹមតែប្រជាជនខ្មែរស្គាល់គាត់នោះទេ គឺទូទាំងពិភពលោកតែម្ដង ថាជាតួក្រមិចក្រមើម ធ្វើអោយទស្សនិជនសើចហារទឹកភ្នែក ហើយគាត់ត្រូវបានគេផ្ដល់រហ័សនាមថា ស្ដេចកំប្លែង ហុងកុង។
ចូវ សុីនឈី ធ្លាប់បានថតរឿងជាច្រើនដែលមានដូចជា៖
១. Faithfully yours ឆ្នាំ ១៩៨៨ ២. Dragon Fight ឆ្នាំ ១៩៨៩ ៣. Love is Love ឆ្នាំ ១៩៩០ ៤. Lung Fung Restaurant ឆ្នាំ ១៩៩០ ៥. The Unmatchable Match ឆ្នាំ ១៩៩០ ៦. Fist of Fury ឆ្នាំ ១៩៩១ ភាគពីរ ឆ្នាំ ១៩៩២ ៧. Fight Back to School ll ឆ្នាំ ១៩៩២ Fight Back to School lll ឆ្នាំ ១៩៩៣ ៨. The Lucky Guy ឆ្នាំ ១៩៩៨ ៩. Lawyer Lawyer ឆ្នាំ ១៩៩៧ ១០. God of Gamblers ឆ្នាំ ១៩៩១ ១១. Forbidden City Cop ឆ្នាំ ១៩៩៦ ព្រមទាំងរឿងជាច្រើនទៀត…។

បើគាត់មកដល់ពេលនេះ ទិន ហ្វី មានអាយុ ៥៦ឆ្នាំហើយ ដែលគាត់បានចាប់យកអាជីពនេះតាំងពីឆ្នាំ ១៨៨២ រហូុតមកដល់ ឆ្នាំ ២០០៨ដែលធ្វើអោយរូបគាត់ជោគជ័យយ៉ាងខ្លាំងក្នុងជីវិតរបស់គាត់។ ទិន ហ្វីជាមនុស្សជោគជ័យក្នុងអាជីពរបស់ខ្លួន ប៉ុន្ដែគួរអោយសោកស្ដាយគាត់ពុំទាន់មាន ភរិយានោះឡើយ តែតាមអោយដឹងថា គាត់មានទ្រព្យសម្បតិ្ដរហូតទៅដល់ ៩៥០លានដុល្លាឯណោះ។ ប្រសិនបើមាន នារីណាចាប់អារម្មណ៏ទៅលើគាត់នោះ នៅមិនទាន់ហួសពេលនៅឡើយទេ ព្រោះគាត់ទើបតែ ៥៦ឆ្នាំប៉ុណ្ណោះ ហើយគាត់មានលុយចាយមិនអស់ទៀតផង។
No comments:
Post a Comment