PropellerAds
នៅពេលដ៏ខ្លីខាងមុខនេះ ប្រទេសកម្ពុជាមានគម្រោងបង្ហោះប្រព័ន្ធផ្កាយរណបដើម្បីសម្រួលដល់ការគ្រប់គ្រងខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និង ការគ្រប់គ្រងនូវសន្តិសុខតាមបណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង ។

ឯកឧត្តម ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា នៅពេលដែលប្រទេសកម្ពុជាមានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួននោះ  វានឹង​ជួយ​សម្រួល​ដល់​ការងារ​បាន​ច្រើន នៅ​ក្នុង​វិស័យ​ការពារ​ប្រទេស ពិសេស​ការ​គ្រប់គ្រង​បាន​ល្អ​លើ​ផ្នែក​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់ ការ​គ្រប់គ្រង​បាន​ល្អ​នូវ​សន្តិសុខ​តាម​បណ្តា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ។ បច្ចុប្បន្ន​នេះ បើសិន​ត្រូវការ​តាមដាន​សន្តិសុខ​សង្គម ឫ​ក៏​បញ្ហា​ព្រំដែន គឺ​តម្រូវ​ទិញ​ទិន្នន័យ​ពី​ផ្កាយ​រណប​បរទេស ដូច្នេះ​រាល់​ការ​សម្ងាត់​ខ្លះ​ៗ​របស់​យើង ពិបាក​ក្នុង​ការ​លាក់បាំង​ពី​ម្ចាស់​ប្រព័ន្ធ​ផ្កាយ​រណប​របស់​គេ​ណាស់ ហើយ​ការ​ជួល​នោះ​ ក៏​មាន​តម្លៃ​ខ្ពស់​ថែម​ទៀត  ។

គម្រោងនេះគឺជាការ​លើក​ឡើង​រវាង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េ​ង និង ​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ចិន ក្រោម​ការ​សម្របសម្រួល​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែលគ្រោង​នឹង​បង្ហោះ​ប្រព័ន្ធ​ផ្កាយ​រណប​នៅ​ក្នុង​ឆ្នាំ​២០២១ ខាង​មុខ​នេះ ។ ប៉ុន្តែបើតាមលោក អ៊ឹម វុ​ត្ថា អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានប្រាប់អ្នកសារព័ត៌មាន​ថា គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ដំបូង​គេ​ បង្អោះ​នៅ​កម្ពុជា​នេះ គឺ​កំពុង​ស្ថិត​ក្នុង​ដំណាក់​ការ​សិក្សា​នៅឡើយ ដើម្បី​ចង់​ដឹង​អំពី​តម្រូវការ​ប្រព័ន្ធ​ផ្កាយ​រណប និង ​ទំហំ​នៃ​ប្រតិបត្តិការ ។ ទំហំ​វិនិយោគ​នៃ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ផ្ទាល់ខ្លួន​របស់​ម្ពុ​ជា​នេះ​ អាច​មាន​ទឹកប្រាក់​ប្រមាណ​ជា​១៥០​លាន​ដុល្លារ ដែលជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប និង​ រាជរដ្ឋាភិបាល​កម្ពុជា ៕
អត្ថបទទាក់ទង: https://goo.gl/498mrg
ប្រភព: https://goo.gl/Raa67Q

ជយោ! នៅឆ្នាំ ២០២១ កម្ពុជានឹងបាញ់ផ្កាយរណបផ្ទាល់ខ្លួនទៅកាន់ទីអាវកាសបានហើយ!

No comments:

Post a Comment