ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ១-២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ។
នៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់របស់ខ្លួន ក្រុមជម្រើសជាតិកម្ពុជា បានបំប៉ោងសំណាញ់ទីមុន នៅតង់ទី១ ដោយសារការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករសិង្ហបុរី។ យ៉ាងណាក្ដី ក្រុមភ្ញៀវបានវាយបក ២គ្រាប់វិញនៅតង់២។
សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិ ៣ប្រកួតរបស់កម្ពុជា មិនទាន់ស្គាល់ពាក្យថា "ឈ្នះ" នៅឡើយទេ ចាប់តាំងពីលោក Keisuke Honda ត្រូវបានតែងតាំងធ្វើជាអ្នកចាត់ការ កាលពីខែសីហា ឆ្នាំ២០១៨ មក។ មុនចាញ់សិង្ហបុរីនាពេលនេះ កម្ពុជា បានចាញ់ម៉ាឡេស៊ី ១-៣ និងស្មើទីម័រខាងកើត ២-២៕
សូមទស្សនាទិដ្ឋភាពនៃការប្រកួត ដែលនាំមកជូនដោយលោក យ៉ន សូវៀត ដូចខាងក្រោម៖
អត្ថបទ៖ សុខ សុវត្ថិ
No comments:
Post a Comment