បើទោះបីជាតារាជើងចាស់មុខស្រស់លោក Chow Yun Fat មានទឹកប្រាក់វាល់លានដុល្លារក៏ដោយ ក៏លោករស់នៅក្នុងជីវិតសាមញ្ញាបំផុត ហើយអ្វីដែលពិសេសបំផុតទៀតនោះ គឺគាត់ចាយលុយត្រឹមតែ ៨០០ ដុល្លារហុងកុង (១០២ ដុល្លារអាមេរិក) ប៉ុណ្ណោះ។
យោងតាមសម្តីអ្នកនាង Jasmine Tan ដែលជាភរិយារបស់លោក Chow Yun Fat បាននិយាយថា លោក Chow Yun Fat មានទឹកប្រាក់សរុបប្រមាណ ៥.៦ ពាន់លានដុល្លារហុងកុង (ច្រើនជាង ៧១៤ លានដុល្លារអាមេរិក) ប៉ុន្តែគាត់ចូលចិត្តញុំាអាហារតាមចិញ្ចើមផ្លូវធម្មតាៗ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាលោក Chow Yun Fat បានប្រើប្រាស់ទូរសព្ទរបស់ប្រពន្ធគាត់អស់រយៈពេល ១៧ ឆ្នាំមកហើយ ប៉ុន្តែទើបតែផ្លាស់ប្តូរប្រើទូរសព្ទស្មាតហ្វូនកាលពីថ្មីៗនេះទេ ដោយសារតែទូរសព្ទចាស់នោះខូច។
ខណៈពេលដែលមនុស្សគ្រប់គ្នាចាត់ទុកលោក Chow Yun Fat ជាតារាល្បីលំដាប់ពិភពលោក ចំណែកលោកវិញចាត់ទុកខ្លួនឯងគ្រាន់តែ ជាមនុស្សសាមញ្ញាម្នាក់ដែលរីករាយជាមួយនឹងជីវិត សាមញ្ញាធម្មតាប៉ុណ្ណោះ។ លោក Chow Yun Fat តែងតែធ្វើដំណើរតាមទ្បានកុ្រងសាធារណៈ និងទិញអីវ៉ាន់នៅតាមហាងធម្មតាៗប៉ុណ្ណោះ។
លោកបាននិយាយថា “ខ្ញុំមិនស្លៀកសំលៀកបំពាក់សម្រាប់អ្នកដទៃទេ។ ដរាបណាខ្ញុំគិតថា វាស្រួលខ្លួន សំលៀកបំពាក់នោះគឺល្អគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ។”
គួររម្លឹកផងដែរ លោក Chow Yun Fat គ្រោងបរិច្ចាគទឹកប្រាក់របស់គាត់ជាច្រើនទៅដល់អង្គការសប្បុរសធម៌នានា ហើយប្រពន្ធរបស់គាត់ក៏បានគាំទ្រការសម្រេចចិត្តរបស់ប្តីគាត់យ៉ាងពេញ ទំហឹងផងដែរ។
លោក Chow Yun Fat បាននិយាយដោយទឹកមុខញញឹមថា “លុយនេះមិនមែនជារបស់ខ្ញុំទេ ខ្ញុំគ្រាន់តែទុកវានៅកន្លែងសុវត្ថិភាពបណ្តោះអាសន្នប៉ុណ្ណោះ។”
លោកបន្តថ្លែងថា “ក្តីសុបិនរបស់ខ្ញុំគ្រាន់តែចង់រស់នៅដោយសប្បាយចិត្ត និងធ្វើជាមនុស្សសាមញ្ញធម្មតាម្នាក់ប៉ុណ្ណោះ។ រឿងដែលពិបាកបំផុតនៅក្នុងជីវិតគឺមិនមែនថាតើយើងរកលុយបានប៉ុន្មានោះទេ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺថា ចិត្តរបស់យើងមានភាពស្ងប់ស្ងាត់ និងរស់នៅដោយសាមញ្ញ និងគ្មានកង្វល់៕”
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ khmerload
No comments:
Post a Comment