កញ្ញា ដា សុម៉ាវត្តី បានចាប់ផ្ដើមផ្ទុះខ្លាំងជាមួយ Original Song ផ្ទាល់ខ្លួនមួយបទដែលទើបចេញប៉ុន្មានថ្ងៃមុននេះ ដោយកញ្ឆក់បានការចូលទស្សនាបទចម្រៀងយ៉ាងគំហុក។
បទនោះមានចំណងជើងថា "ត្រូវការអ្នកលួងលោម" ដែលបរិយាយពីអារម្មណ៍ឯកាក្នុងចំណងស្នេហ៍សោកសៅមួយ។ ស្រឡាញ់ខ្លាំងពេក គិតតែពីគេ ភ្លេចគិតពីខ្លួនឯង បារម្ភពីគេ តែភ្លេចបារម្ភពីខ្លួនឯង ទើបធ្វើខ្លួនកណ្ដោចកណ្ដែងយ៉ាងនេះ។ លោក ដា ធនវឌ្ឍន៍ ជាបងប្រុស និងដើរតួជា Manager របស់តារាស្រី លើកឡើងថា បទថ្មីរបស់ប្អូនលោកមួយនេះ ផ្ទុះខ្លាំងហួសការគិត។
“គ្រាន់តែចេញបានបីថ្ងៃទេ ប៉ុន្តែមានអ្នកចូលទៅមើល ទៅស្ដាប់ជាង ២០ម៉ឺនដងនៅលើហ្វេសប៊ុក នេះមិនទាន់គិតចំនួនអ្នកមើលលើយូធូបផងបង ព្រោះមាន Channel Youtube មិនក្រោម១០០ទេ បានយកទៅបង្ហោះបន្ត"។ ធនវឌ្ឍន៍ ថ្លែង។
បទ "ត្រូវការលួងលោម" ទើបចេញកាលពីថ្ងៃសៅរសប្ដាហ៍មុន។ នេះមិនមែនជាបទដំបូងទេ ប៉ុន្តែបទ៣ហើយ ចាប់តាំងពីនាងដាក់ខ្លួនប្រឡូកជាមួយ Original Song មក។ ប៉ុន្តែបទចុងក្រោយនេះ គឺទទួលជោគជ័យច្រើនជាងបទមុនៗទាំងអស់។
ដា សុម៉ាវត្តី គឺជាអតីតបេក្ខភាពក្នុងកម្មវិធី Cambodian Idol 3។ បូកផ្សំរូបសម្ផស្សល្អផូរផង់ផង សំឡេងល្អផង នាងបានទៅដល់វគ្គ Live Show។ ក្រោយពីចាកចេញពីកម្មវិធីខាងលើ នាងក៏បានចាប់ផ្ដើមប្រឡូកនឹង Original Song តែម្ដង។ បងប្រុសដដែល ប្រាប់ថា ពីពេលនេះទៅ សុម៉ាវត្តី នឹងមានបទថ្មីចេញជាបន្តបន្ទាប់។
“បទថ្មីគាត់មួយបទទៀត ត្រៀមនឹងចេញនៅចុងខែនេះ ឬយ៉ាងយូរដើមខែក្រោយទៀតបង...និយាយទៅនឹងមានបទថ្មីគាត់ចេញបន្តបន្ទាប់រហូតពីពេលនេះទៅ!”។ លោក ធនវឌ្ឍន៍ ដែលជាអតីតជយលាភីកម្មវិធី Spy Contest ឆ្នាំ ២០១២ បញ្ជាក់ថា ព្រមជាមួយនឹងការបញ្ចេញបទថ្មីបន្តបន្ទាប់ បច្ចុប្បន្នប្អូនស្រីលោក ក៏កំពុងដុះខាត់សមត្ថភាពបន្ថែមទៀតដែរ ដោយសង្ឃឹមថា នាងនឹងអាចកាន់តែមានផ្លែផ្កាជាងពេលបច្ចុប្បន្ននេះទៀត។
តោះ...ស្ដាប់ Original Song "ត្រូវការលួងលោមរបស់ សុម៉ាវត្តី ទាំងអស់គ្នា!!!
ចុះឈ្មោះទទួលបាន iphone xs Free
No comments:
Post a Comment