ខេត្តព្រះសីហនុ ជាតំបន់ឆ្នេរសមុទ្រមួយរបស់កម្ពុជាដែលមានឆ្នេរស្រស់ស្អាតជាប់ក្នុងលំដាប់ពិភពលោក។ ក្នុងនោះគេឃើញមានគម្រោងអភិវឌ្ឍរីសតលំដាប់ៗជាច្រើនបានផុសឡើង ដើម្បីទាញទាញភ្ញៀវទេសចរចំណូលខ្ពស់ សម្រាកលំហែកាយ ដែលមានលក្ខណៈទំនើបនិងស្រស់ស្អាត។
តទៅនេះជារីសតលំដាប់ៗសម្រាប់អ្នកមាន ៣កន្លែង៖
១. The Royal Sands Resort នៅកោះរ៉ុង
The Royal Sands Resort Koh Rong ជាប្រភេទ Resort ផ្កាយ៥ លំដាប់អន្តរជាតិ មានវិឡាទោលលក្ខណៈឯកជនសុទ្ធសាធសរុប ៦៧ វិឡា បែរមុខទៅទេសភាពសមុទ្រទាំងអស់ ក្នុងនោះ ៣០ វិឡា មានហាងហែលទឹកនៅមុខវិឡាលក្ខណៈឯកជន។
រីសតនេះ ស្ថិតនៅភូមិសុខសាន្ត ទឹកដីកោះរុងទំហំ ៧៨ គីឡូម៉ែត្រការ៉េ ដែលជាកោះទី២ ធំជាងគេបំផុតនៅកម្ពុជា និងជាកោះមានឆ្នេរខ្សាច់សក្បុសស្អាតជាងគេនៅកម្ពុជា ។
២. កោះសង្សា
កោះសង្សារ ជារមណីយដ្ឋាន និងរីសតប្រណីតមួយរបស់កម្ពុជា ប៉ុន្តែកម្រមានជនជាតិខ្មែរទៅស្នាក់កម្សាន្តណាស់ ព្រោះតែតម្លៃហាក់ខ្ពស់បន្តិច។ ភាគច្រើនមានតែជនបរទេសប៉ុណ្ណោះដែលស្វែងរកកន្លែងស្ងប់ស្ងាត់ បានមកស្នាក់អាស្រ័យបែបឯកជន ក្នុងតម្លៃមួយយប់ខ្ទង់ពាន់ដុល្លារ។
៣. កោះក្របី
កោះតូចមួយ ស្ថិតនៅសមុទ្ររាម ដែលគេស្គាល់ថាជាកោះក្របី ចម្ងាយប្រហែល ៧ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខេត្តព្រះសីហនុដែលមានទំហំប្រមាណ ១២ ហិកតា បច្ចុប្បន្ន ត្រូវបានអភិវឌ្ឍប្រែក្លាយកោះនេះ ទៅជារីសតដ៏ស្រស់ស្អាតបែបធម្មជាតិ សម្រាប់ភ្ញៀវលំដាប់ខ្ពស់។
អត្ថបទ៖ ស៊ិន សាវ៉េត
No comments:
Post a Comment