«ហេតុអ្វីគេមាន ចុះហេតុអ្វីយើងក្រ? » ជាសំណួរចាក់ដោតក្នុងចិត្តសិល្បករគំនូរជីវចល លោក ប៉ោយ ឈុនលី ដែលមានដើមកំណើតក្នុងខេត្តបាត់ដំបង ក្នុងគ្រួសារក្រីក្រមួយកាលពីលោកមានអាយុខ្ទង់ ១២ ឬ ១៣ ឆ្នាំ។ ជីវភាពរបស់ផលិតកររូបនេះ ធ្វើឱ្យរូបលោកស្វែងយល់ពីការតស៊ូ និងស្រលាញ់ការសិក្សាទ្វេដង ទោះជាការហូបចុកមិនគ្រប់គ្រាន់ក៏ដោយ។
លោក ប៉ោយ ឈុនលី
ផ្ទុយពីមនុស្សដទៃដែលបោះបង់ការសិក្សាដោយសារភាពក្រីក្រ លោក ប៉ោយ ឈុនលី គិតថា មានតែការសិក្សាទេ ដែលជួយរូបលោកឱ្យមានជោគជ័យក្នុងជីវិតវិញ មានតែការសិក្សាទេទើបអាចជួយគ្រួសាររបស់លោកឱ្យមានជីវភាពប្រសើរឡើងវិញ។
ក្រោយពីការតស៊ូ អត់ធ្មត់ និងរៀនសូត្រទាំងភាសាជាតិ និងភាសាអង់គ្លេស ពិសេសសម្រួចជំនាញគូររូប ក្លាយខ្លួនជាវិចិត្រករ លោក ប៉ោយ ឈុនលី ក៏បន្តស្វែងរកចំណេះដឹងផ្នែកគំនូរជីវចល ដោយទទួលបានឱកាសរៀនបន្តនៅប្រទេសបារាំង រយៈពេលជាង៣ឆ្នាំ។ ត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ២០១៦ រូបលោកក៏បន្តការងារជាអ្នកផលិតគំនូរជីវចល រហូតដល់បច្ចុប្បន្ន លោក ឈុន លី ក៏ បង្កើត បាន Studio ផលិត វីដេអូ និង Animation ផ្ទាល់ខ្លួន ដោយទទួលគម្រោងផលិត ខ្ទង់ម៉ឺនដុល្លាររាល់គម្រោងផលិតនីមួយៗ។
លោក ប៉ោយ ឈុនលី ជាមួយផលិតករភាពយន្តនានា
ខាងក្រោមនេះជាវីដេអូ ឯកសារផលិតដោយ ក្រុមផលិតឯករាជ្យ Your Story ដែលទើបនឹងចេញផ្សាយ អំពីផលិតករផលិតគំនូរជីវចល ប៉ោយ ឈុនលី ក្នុងខេត្តបាត់ដំបង៖
អត្ថបទ៖ Sunny
No comments:
Post a Comment